ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ព្យុះ​​មាន​ឈ្មោះ​ជា​ខ្មែរ​ទាំង​១០​​ តើឈ្មោះ​អ្វី​ខ្លះ?

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្យុះ​មានឈ្មោះ​ជា​ខ្មែរ​ទាំង​១០ ត្រូវ​បាន​ប្រើ​​ប្រាស់​សម្រាប់​ដាក់​ឈ្មោះ​ឱ្យព្យុះ​រួម​មាន​៖ ដំរី​, អំពិល, ក​ង្រី, ក្រសារ, ណាគ្រី, ម៉ៃសាក់,…

រាជធានី​ភ្នំពេញ ៖ ព្យុះ​មានឈ្មោះ​ជា​ខ្មែរ​ទាំង​១០ ត្រូវ​បាន​ប្រើ​​ប្រាស់​សម្រាប់​ដាក់​ឈ្មោះ​ឱ្យព្យុះ​រួម​មាន​៖ ដំរី​, អំពិល, ក​ង្រី, ក្រសារ, ណាគ្រី, ម៉ៃសាក់, ក្រវាន់, ច​ន្ធូ, ត្រសេះ និង​នេសាទ ។

​គួរបញ្ជាក់ថា យោងតាម​ក្រសួង​ធនធានទឹក និង​​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ព្យុះ​ទី​២១​​ឈ្មោះ​ក​ង្រី (Kong-rey) នៅ​តែ​បន្ត​មាន​ឥទ្ធិពល​មក​លើ​ប្រ​​ទេស​កម្ពុជា ដូច្នេះ ​សូម​ប្រុង​ប្រយ័ត្ន ។​ ​យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​​ថ្ងៃ​ទី​៣ ​វិច្ឆិកា ឆ្នាំ​២០២៤ របស់​ក្រសួង​ធន​​ធាន​ទឹក​និង​ឧតុនិយមបាន​ឲ្យ​ដឹង​ថា ព្យុះ​ទី​២១ ​ឈ្មោះ​ក​ង្រី (Kong-rey)​នៅ​តែ​បន្ត​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង ឈូង​សមុទ្រ​ថៃ និង​គ្របណ្តប់​លើ​ភាគ​ខាងក្រោម​នៃ​អាង​ទន្លេមេគង្គ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

​​ស្ថានភាព​បែប​នេះនឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ៖-​នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២២°C និង​សីតុណ្ហភាព​មធ្យម​អតិ​បរ​មា​៣២°C ។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​បូព៌ា មាន​ល្បឿន​មធ្យម​៣,៥​ម៉ែត្រ​/​វិនាទី ។​​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្ត​ពោធិ៍​​សាត់ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្ត​កំពង់​​ធំ ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ និង​រាជ​ធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​៤៥% ។​ ​​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២០°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C ។ ខ្យល់​បក់មក​ពី​ទិសឦសាន​និង​បូព៌ា​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី ។

ខេត្ត​កំពង់​​ស្ពឺ ខេត្ត​ប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្ត​​រតនគិរី ខេត្តមណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ​​និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៣០% ។​-​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិ​បរ​​មា​៣១°C ។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​អាគ្នេយ៍ មាន​ល្បឿន​មធ្យម ២,៥​ម៉ែត្រ​/​វិនាទី​។​​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត ខេត្ត​​កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជា​មួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​២០%​។

រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិ​​បរមា​១,៥០​ម៉ែត្រ ។​​ ​​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​ប្រើប្រាស់​ឈ្មោះ​ផ្សេង​ៗ​របស់​ប្រទេស​សមាជិក​ចំនួន ១៤ ដើម្បី​ដាក់​ឲ្យ​ព្យុះ​ដែល​បាន​និង​បម្រុង​កើតឡើង​នៅ​តំបន់​ប៉ែក​ខាងលិច​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​។ ក្នុង​នោះ កម្ពុជា​ដែល​ជា​សមាជិក​បាន​ផ្ដល់​ឈ្មោះ​ចំនួន ១០​ខាងលើ​ទៅ​ឲ្យ​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន កាលពី​ឆ្នាំ​១៩៩៨ ។​​ហេតុ​អ្វី ទើបត្រូវ​ដាក់​ឈ្មោះ​ខ្មែរ ?

សមាជិក​នី​​មួយ​ៗ​នៃ​ប្រទេស​ទាំង​១៤ ត្រូវ​បាន​ទីភ្នាក់ងារ​ឧតុ​និយម​ជប៉ុន អនុញ្ញាត​ឲ្យ​ប្រគល់​ឈ្មោះ​ប្រចាំ​ប្រ​​ទេស​របស់​ខ្លួន​ចំនួន​១០ សម្រាប់​ដាក់​ឈ្មោះ​ឲ្យ​ព្យុះ ។ ដូច្នេះ​ ឈ្មោះ​ទាំងអស់​មាន​ចំនួន ១៤០ ហើយ​ឈ្មោះ​នីមួយ​ៗ ត្រូវ​ប្រើប្រាស់​តាម​លំដាប់​ពី​មួយ​ទៅ​មួយ វិលជុំ ។​​

ការ​ប្រើប្រាស់​ឈ្មោះ​ជាក់លាក់​ដូច្នេះ គឺ​ដើម្បី​ងាយស្រួល​ហៅក្នុង​ទំនាក់ទំនង​រវាង​អ្នក​ព្យា​​ករ​ណ៍​និង​អ្នក​ប្រកាស​អាសន្ន​ប្រាប់​សាធារណជន​ទូទៅ​ជាដើម ។ លើស​ពី​នេះ ក៏​អាច​ជួយ​មិន​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ