ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ករណី​លួច​ម៉ូតូ

8 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០២ ខែវិច្ឆិកា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ។

យោង​តាម​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ រី រស្មី ភេទ​ស្រី អាយុ​២២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដី​ពី​ករណី​បាត់​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ 1S-9201 នៅ​ចំណុច​បន្ទប់​ជួល​ខាងលើ ។ ក្រោយ​ពី​ទទួល​បណ្តឹង​របស់​ជន​រង​គ្រោះ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ហើយ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា និង​ដោយ​មាន​កិច្ចសហការ ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ ទាំង​០២​នាក់ រួម​មាន ៖
១.​ឈ្មោះ​រ៉ូ តុលា ហៅ​ក្រៅ តុ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
២.​ឈ្មោះ សុខ វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។
ព្រមទាំង​ដកហូត​វត្ថុ​តាង នៃ​បទល្មើស​ខាងលើ ហើយ​នាំ​ខ្លួន​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ហើយ​បាន​ធ្វើតេស្ត​ទឹកនោមរ​រក​សារធាតុ​ញៀន ជា​លទ្ធផល​ឈ្មោះ​រ៉ូ តុលា ហៅ​ក្រៅ តុ វិជ្ជា​មាន​(+) ។

លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា កា​រប​ង្រា​ប​ករណី​ខាងលើ​នេះ​ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។ ចំណែក​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ