ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើលោករី​ម រ៉េ​ន និង​ប្រពន្ធ​ឈ្មោះ ធឿ​ន ថា​វង់ ម្ចាស់​សិប្បកម្ម​ធ្វើ​ប៉ា​ឡែត​សម្រាប់​ទ្រ​ទម្ងន់​ដាក់​ក្នុង​ទូ​កុងតឺន័រ​រួច​ផុត​ពី​សំណាញ់​ច្បាប់​ដែល​ឬទេ គឺជាសិប្បកម្ម​កា.ប់​ឈើតាមចិត្ត

3 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៤​ ​ថា…

ខេត្តកំពង់ស្ពឺ​ ៖ លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៤​ ​ថា ករណី​សមត្ថកិច្ច​សហការ​បង្ក្រាប​រថយន្ត​ធុន​ធំ​ដឹក​បា​ឡែតធ្វើអំពីឈើគ្មាន​ច្បាប់​អនុញ្ញាត​នេះ ​លោក​កំពុង​តែ​ធ្វើការ​សុំ​គោលការណ៍​ពី​ឯក​ឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ហើយ បាន​សហការ​ជាមួយ​ជំនាញ​បរិស្ថាន​ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ទីតាំង​ផលិត​បាឡែត​ឈើនេះ ហើយ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ព្រោះ​បំផ្លាញ​ឈើ​សម្បើម​ណាស់​យក​មក​សំងំ​ធ្វើបាឡែតបែបនេះ ​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បន្ត​ថា ដោយសារ​តែ​ទីតាំង​ផលិត​បា​ឡែតនោះ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត ទើប​សហការ​គ្នា​ដោយ​ទីតាំង​នៅ​ក្នុង​ព្រៃ​ជ្រៅ​ថែម​ទៀត​ផង ចំពោះ​ចំណាត់ការ​ទៅ​លើ​ម្ចាស់​ទីតាំង​ផលិត​​​ខាងលើ​នេះ គឺ​តុលាការ​ជា​អ្នក​សម្រេច​ក្តី​។

សូម​រំលឹក​ផង​ដែរ​ថា​ កម្លាំង​នគរបាល​សេដ្ឋកិច្ចនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​បង្ក្រាប​រថយន្ត​ធុន​ធំ​០១​គ្រឿង​ដឹក​បា​ឡែត​សម្រាប់​ទ្រ​អីវ៉ាន់​ពី​រថយន្តម៉ាក​​ហ៊ីយ៉ា​ន់​ដាយ​ ពណ៌.​ស ពាក់​ផ្លា​ក​លេខ តាកែវ 3A-1912 បើកបរ​ដោយ​យុវជន​ម្នាក់​ជា​តៃកុង​នៅ​មុខ​មជ្ឈមណ្ឌល​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ស្ថិត​នៅ​ក្នុងភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន កាលពី​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ ហើយ​ឈាន​ទៅ​ដល់​បង្ក្រាប​ទីតាំង​ស្តុក និង​លើកដាក់​លើ​រថយន្ត ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​ទាប ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។

​បើ​យោង​តាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា​រោង​សិប្បកម្ម​មួយ​កន្លែង​បាន​បើក​ធ្វើ​សកម្មភាព​អារ ច្រៀក ​​និង​ដំឡើង​ធ្វើ​ជា​បា​ឡែត សម្រាប់​ទ្រ​ទម្ងន់​ដាក់​ក្នុង​ទូ​កុងតឺន័រ​សង្ស័យ​គ្មាន​ច្បាប់ ដោយ​គេ​ស្គាល់​ម្ចាស់​មានឈ្មោះ រី​ម រ៉េ​ន អាយុ​ជាង​៥០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ធឿ​ន ថា​វង់ អាយុ​ជាង​៤០​ឆ្នាំ សព្វថ្ងៃ​កំពុង​ធ្វើ​សកម្មភាព​តំឡើង​បាឡែត​នោះ ស្ថិត​នៅ​ក្នុងភូមិ​ល្ងឹ​ម ឃុំ ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា រោង​សិប្បកម្ម​ខាងលើ​ដោយ​សង្ស័យ​ថា មិន​មានច្បាប់​អនុ​ញ្ញាត​​នោះ​ទេ ដោយ​ពួន​សំងំប្រមូល​ទិញ​ឈើដុល​ពី​ទី​ជិត​ឆ្ងាយ ​រួច​ដឹក​ចូល​មក​ក្នុង​ខេត្តកំពង់ស្ពឺ រួច​បន្ត​ដឹក​ចូល​ក្នុង​ទីតាំង​រោង​សិប្បកម្ម ដើម្បី​អារ​ពុះច្រៀក​បំបែក​ទៅ​ជា​គ្រោង​ដំឡើង​ធ្វើ​ជា​បា​រ៉ែត សម្រាប់​ទ្រ​ទម្ងន់​ដាក់​ក្នុង​ទូ​កុងតឺន័រ រួច​បន្ត​ដឹក​មក​ស្តុក​ទុក​នៅផ្ទះ លោក​ថៅកែ មានឈ្មោះ រី​ម រ៉េ​ន និង​ប្រពន្ធ​ឈ្មោះ ធឿ​ន ថា​វង់ រង់ចាំ​គ្រប់​ចំនួន​និង​តម្រូវការ​ពេញ​ក្នុង​មួយ​រថយន្ត​វ៉េ​ង​អង ទើប​រថយន្ត​មក​យក​ដឹក​ចេញពីផ្ទះ​ថៅកែ​ខាងលើ​នេះ​ដែល​ស្ថិត​នៅ​ភូមិ​ស្វាយ​ទាប ឃុំ ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ដោយ​មានការ​យកចិត្តទុកដាក់​ពី​កម្លាំង​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​សុំ​យោបល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​ធ្វើការ​សួរនាំ​រថយន្ត​វ៉េ​អង​ ដែល​មាន​ក្បាល​រថយន្ត​ដែល​មាន​ស្លាក​លេខ តាកែវ 3A-1912 បាន​ដឹក​បាឡែត​​ពេញ​មួយ​រថយន្ត​រហូត​ដល់​ឈាន​ការ​បង្ក្រាប​ ។ 

ក្រោយ​ពី​ធ្វើការ​បង្ក្រាប​រថយន្ត វ៉េ​អង ដឹក​បា​រ៉ែត​ពេញ​មួយ​រថយន្ត​ខាងលើ​នេះ កម្លាំង​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រគល់​រថយន្ត ដឹក​បទល្មើស​ខាងលើ ជូន​ទៅ​ជំនាញ​នៃ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់​ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ។

តើ​ជំនាញ​ខាងណា ដែល​ចូល​ដៃ​ជាមួយ​ឈ្មួញ​កាប់​ឈើ​តាម​ចិត្ត​យក​មក​អារ​ ច្រៀក​បាឡែត​ដឹក​ទាំងឡានៗ​បែបនេះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ