ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បំបែក​គម្រោង​ឃា.ត.ក.ម្ម​»ឃាត់​​បុរស​ម្នាក់​ដែល​​​ជួល​មនុស្ស​ឱ្យ​ដុ.ត​ផ្ទះ​និង​ស.ម្លា.ប់.​ប្អូនថ្លៃ​ 

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  នេះ​ចាត់​ទុក​ថា ជា​ជោគជ័យ​ក្នុង​កិច្ច​ប្រតិបត្តិការ​ចុះ​ទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដែល​ជា​អ្នក​រៀបចំ​គម្រោង​ទុច្ចរិត​ជួល​មនុស្ស​ឲ្យ​«​ដុត​ផ្ទះ ដុត​ឡាន និង​សម្លាប់​ប្អូនថ្លៃ​»  ប៉ុន្តែ​ជា​ការ​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​របស់​ជន​ទុច្ចរិត​រូប​នេះ ដែល​មិន​បាន​សម្រេច​នូវ​គម្រោង​របស់​ខ្លួន…

ខេត្តបាត់ដំបង ​៖  នេះ​ចាត់​ទុក​ថា ជា​ជោគជ័យ​ក្នុង​កិច្ច​ប្រតិបត្តិការ​ចុះ​ទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដែល​ជា​អ្នក​រៀបចំ​គម្រោង​ទុច្ចរិត​ជួល​មនុស្ស​ឲ្យ​«​ដុត​ផ្ទះ ដុត​ឡាន និង​សម្លាប់​ប្អូនថ្លៃ​»  ប៉ុន្តែ​ជា​ការ​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​របស់​ជន​ទុច្ចរិត​រូប​នេះ ដែល​មិន​បាន​សម្រេច​នូវ​គម្រោង​របស់​ខ្លួន ថែម​ទាំង​ត្រូវ​សម​ត្ថិ​ច្ច​ឃាត់ខ្លួន​ទៀត ព្រោះ​ត្រូវ​សមត្ថកិច្ច​បំបែក​គម្រោង​នេះ​បាន​មុខ​ពេល​ធ្វើ​សកម្មភាព ​។

​តាម​សេចក្ដី​រាយ​ការ​ណ៍ពីមន្ត្រី​ជំនាញកា​រិ​យា​ល័ន​គ​របាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង​​មន្ត្រី​ជំនាញនៃ​អធិការ​ស្រុក​ថ្មគោល​ជា​អ្នក​បំបែក​គម្រោង​ប៉ុនប៉ង​«​ឃាតកម្ម​»​នេះ  កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី ១៣ តុលា នៅ​ត្រង់​ចំណុច​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុង​ក្រុង​បាត់ដំបង នៅ​ពេល​ជន​ទុច្ចរិត​ម្នាក់​នេះ​ណាត់ជួប​មនុស្ស​ដែល​ខ្លួន​បាន​ជួល ដើម្បី​ប្រគល់​សម្ភារឲ្យ​យក​ទៅ​សម្លាប់​ប្អូនថ្លៃ ដុត​ផ្ទះ និហដុត​ឡាន​ ។​​

អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ឲ្យ​ដឹង​ថា តាម​ពិត​គម្រោង​សម្លាប់​មនុស្ស​របស់​ជនសង្ស័យ​នេះ គឺ​ត្រៀម​ធ្វើ​នៅ​ចំណុច​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ដែល​ជា​ផ្ទះ​ប្អូនថ្លៃ​ ។  តាម​រយៈ​របាយ​ការ​ណ៍​ លោក​អធិការ​បាន​និយាយ​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ យ៉ា​ន ណា​ក់ ភេទប្រុស​អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ប្អូនស្រី នៅ​ភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល តែ​ជន​នេះ​បាន​លែងលះ​ប្រពន្ធ​ហើយ​ ។

​ដោយឡែក ​ជន​រង​គ្រោះ​ដែល​ជន​ទុច្ចរិត​រូប​នេះ​រៀប​គម្រោង​ជួល​មនុស្ស​ទៅ​សម្លាប់​នោះ ម្នាក់​ឈ្មោះ ស៊ិ​ន វិសាល ហៅ​ហេង ភេទប្រុស​ អាយុ​៣០​ឆ្នាំ និង​ឈ្មោះ ស៊ិ​ន វ​ល័​ក្ខ ភេទស្រី​ អាយុ​២៨​ឆ្នាំ (​ទាំង​២​នាក់​នេះ​ត្រូវជា​ប្អូនថ្លៃ​ជនសង្ស័យ​)  រីឯ​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ ស៊ិ​ន ឌី​យ៉ា​នាថ អាយុ​៣១​ឆ្នាំ តែ​បាន​លែងលះ​គ្នា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ។  នេះ​បើ​តាម​ការ​អះអាង​ពី​ភាគី​ទាំង​២ ​។

​ជុំវិញ​កិច្ច​ប្រតិបត្តិ​ចុះ​បំបែក​គម្រោង​ប៉ុនប៉ង​«​ឃាតកម្ម​»​ដ៏​ឃោ​រឃៅ​នេះ  លោក វ៉ា​ន់ តា​រ៉ា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ដែល​ទ​ទូល​បទបញ្ជា​ពី​លោកស្នងការ​ខេត្ត ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​កិច្ច​ប្រតិបត្តិការ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា  នៅ​ព្រឹក​ថ្ងៃ​ទី ១៣ តុលា ជនសង្ស័យ​ឈ្មោះ យ៉ា​ន ណា​ក់ នេះ​បាន​រៀប​គម្រោង​ជួល​បុរស​២​នាក់ ដែល​ជា​កម្លាំង​សម្ងាត់​របស់​សមត្ថកិច្ច ឲ្យ​ទៅ​សម្លាប់​ប្អូនថ្លៃ​០២​នាក់​។  មិន​ត្រឹម​តែ​សម្លាប់​ប្អូនថ្លៃ​០២​នាក់​ប៉ុណ្ណោះ​ទេ  ថែម​ទាំង​ឲ្យ​ដុត​កំទេច​ផ្ទះ និង​ដុត​រថយន្ត​មួយ​គ្រឿង​របស់​ប្អូនថ្លៃ​ទៀត​ផង (​រថយន្ត​ម៉ាក​វិ​ហ្គោ​)​ ។

​លោក​វ៉ា​ន់ តា​រ៉ា បាន​បញ្ជាក់​ថា ក្រោយ​ទ​ទូល​បាន​ព័​ត៏​មាន​នេះ​ភ្លាម ពី​កម្លាំង​សម្ងាត់​ខាងលើ លោក​ក៏​បាន​រាយ​ការ​ណ៍​​ទៅ​លោកស្នងការ​ខេត្ត ដើម្បី​សុំ​គោល​ការ​ណ៍​ចំ​ទប់ស្កាត់​ ។  ហើយ​គ្រានោះ​ លោក​ឲ្យ​កម្លាំង​សម្ងាត់​ទាក់ទង​ទៅ​ជនសង្ស័យ ដើម្បី​ណាត់ជួប​ជនសង្ស័យ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន ជាមួយនឹង​វត្ថុ​តាង​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា​សម្ភារ​សម្រាប់​ប្រគល់​ឲ្យ​ទៅ​កម្លាំង​សម្ងាត់​យក​ទៅ​ប្រព្រឹត្ត​បទល្មើស​ ។

​បើ​តាម​របាយ​ការ​ណ៍​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា  សម្ភារដែល​ជនសង្ស័យ​ត្រៀម​ប្រគល់​ឲ្យ​កម្លាំង​សម្ងាត់​របស់​សមត្ថកិច្ច​យក​ទៅ​សម្លាប់​ជន​រង​គ្រោះ ហើយ​ត្រូវ​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​៖  ១-​សាំង​ចំនួន​០៤​ដប ស្មើនឹង​០៤​លី​ត្រ  ២-​ពូថៅ​០១  ៣-កាំបិត​ចុង​ស្រូ​ច​០១  ៤​-​ដែកកេះ​ចំនួន​០២  ៥-​រូបថត​០៣​ស​ន្លឺ​ក គឺ រូប​ជន​រង​គ្រោះ​ទាំង​០២​នាក់ (​ប្អូនថ្លៃ​) និង រូប​ផ្ទះ​ជន​រង​គ្រោះ ដែល​ជា​គោលដៅ​ត្រូវ​ដុត​កំទេច  ៦-​ក្រដាសគូរ​ប្លង់​ផ្ទះ​ជន​រង​គ្រោះ​០១​សន្លឹក និង​៧-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ​ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1Q-0681​ ។

​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ទុច្ចរិត​ឈ្មោះ យ៉ា​ន ណា​ក់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រៀបចំ​ផែនការ​សម្លាប់​ប្អូនថ្លៃ​ទាំង​០២​នាក់​ខាងលើនេះ​មែន​ ។   ជន​នេះ​និយាយ​ថា ខ្លួន​បាន​ជួល​មនុស្ស​០២​នាក់ ដើម្បី​ឲ្យ​អនុវត្ត​គម្រោង​ដ៏​ឃោរ​ឃៅ​របស់​ខ្លួន ដោយ​ក្នុង​តំលៃ​គិត​ទៅ​តាម​មុខសញ្ញា​ ។

​ក្នុង​នោះ​ ត្រូវ​សម្លាប់​ប្អូនថ្លៃ​០២​នាក់ តំលៃ​គិត​តាម​ចំនួន​កាំបិត គឺ​១​កាំបិត​តំលៃ​៣០​ម៉ឺន​រៀល​។ ដុត​ផ្ទះ​កំទេច​ចោល តំលៃ​៣០​ម៉ឺន​រៀល និង​ដុត​ឡាន​កំទេច​ចោល​តំលៃ​៦០​ម៉ឺន​រៀល​ ។      ដោយឡែក​ ពាក់ព័ន្ធ​នឹង​សម្ភារ​មួយ​ចំនួន​ដែល​ត្រូវ​ប្រើប្រាស​ពេល​ធ្វើ​សកម្មភាព ជន​ទុច្ចរិត​រូប​នេះ បាន​ណែនាំ​ពី​របៀប​ប្រើ  ប្រាប់​ទៅ​កម្លាំង​ស៊ី​ឈ្នូ​ល​ដូច្នេះ​ថា «​ពូថៅ ប្រើ​សម្រាប់​វាយ​បំបែក​កញ្ជក់​រថយន្ត រួច​បោះ​ដប​សាំង​ចូល ដើម្បី​ដុត​កំទេច ​។ ​រីឯ​ដប​សាំង​ត្រូវ​ដុត​ហើយ បោះ​ទៅ​លើដំបូល​ផ្ទះ​ ។

​ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​សួរ​ថា  តើ​បាន​លុយ​មកពីណា ឲ្យ​ថ្លៃ​ឈ្នូ​ល​សម្លាប់​មនុស្ស បើ​ច្រើន​ម្លឹ​ង​ៗ ?  ជន​នេះ​បាន​ឆ្លើយ​យ៉ាង​ងាយ​ថា «​ពេល​ធ្វើ​សកម្មភាព​រួច ខ្ញុំ​ក៏​រត់គេច​ខ្លួន​ទៅ​ភ្នំពេញ​ដែរ​»​។  តើ​មូលហេតុ​អ្វី​បានជា​រៀប​គម្រោង​សម្លាប់​ប្អូនថ្លៃ ដុត​ផ្ទះ និង​ដុត​រថយន្ត ?  ជន​នេះ​ពន្យល​ថា «​ព្រោះតែ​ខឹង​ប្អូនថ្លៃ ចេះ​តែ​រា​រាំ​មិន​ឲ្យ​ប្រពន្ធ​ខ្លួន​ជួប​ខ្លួន ឬ​ជានា​ជាមួយ​ខ្លួន​វិញ​»​ ។ ​

ការ​ផ្ដល់​ចម្លើយ​របស់​ជនសង្ស័យ ត្រូវ​បាន​ជន​រង​គ្រោះ​បដិសេធ​ទាំងស្រុង​ ។  តាម​រយៈការ​សួរនាំ​របស់​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា នេះ ជន​រង​គ្រោះ​ទាំង​០២​នាក់​បងប្អូនបាន​បំភ្លឺ​ថា  ពួក​គាត់​មិន​ធ្លាប់​មាន​ជម្លោះ​ជាមួយ​បងថ្លៃ​ទេ (​ជនសង្ស័យ​) ចាប់តាំងពី​គាត់​បែកបាក់​គ្នា​ជា​មួយ​បងស្រី​ខ្លួន​រហូត​មក ​។   មាន​តែ​បងថ្លៃ​រូប​នេះ​ទេ ​​ដែល​តែងតែ​មក​បង្ករឿង​ជាមួយ​ក្រុម​គ្រួសារ​ខ្លួន​ជា​ញឹក​ញាប់ ។

​បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ ជនសង្ស័យ​ពិតជា​ធ្លាប់​ទៅ​បង្ក​បញ្ហា​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​មែន រហូត​លួច​ចូល​ដុត​រថយន្ត​ជន​រង​គ្រោះ​ទៀត​ផង​ ។  ហើយ​លើក​ចុង​ក្រោយ​នេះ ជន​នេះ​បាន​រៀប​គម្រោង​យ៉ាង​ធំដុំ ជួល​មនុស្ស​ឲ្យ​ទៅ​សម្លាប់​ប្អូនថ្លៃ ដុត​ផ្ទះ និង​ដុត​រថយន្ត តែ​បាន​បែកការ​ណ៍​ ដោយសារ​តែ​ជួល​ប៉ះ​ចំ​កម្លាំង​សម្ងាត់​របស់​សមត្ថកិច្ច ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដកហូត​បាន​ទាំង​វត្ថុ​តាង​ទៀត​ផង​ ។

​យ៉ាងណា​ក្ដី នេះ​ចាត់​ទុក​ថា ជា​ជោគជ័យ​ដ៏​ធំ​សម្បើម​មួយ ដែល​កម្លាំង​សមត្ថកិច្ច បាន​បើក​ប្រតិបត្តិការ ចុះ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា មុន​ពេល​ផែនការ​សម្លាប់​មនុស្ស​ដ៏​សាហាវ​ឃោ​ឃៅ​នេះ​បាន​កើតឡើង​។   លោក វ៉ា​ន់ តា​រ៉ា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដែល​ដឹកនាំ​កម្លាំង​ចុះ​បំបែក​គម្រោង​ទុច្ចរិត​នេះ បាន​បញ្ជាក់​ថា បើ​តាម​លោក​ស្រាវជ្រាវ​ដឹង គឺ​ជន​ទុច្ចរិត​ម្នាក់​នេះ ត្រៀម​ឲ្យ​កម្លាំង​ដែល​ខ្លួន​ជួល ធ្វើ​សកម្ម​ភាព​នៅ​យប់​ថ្ងៃ​ទី ១៣ តុលា នេះ​តែ​ម្ដង​ ។

ព្រោះ​ជនសង្ស័យ​បាន​ដឹក​សម្ភារៈ​តាម​ម៉ូតូ​ជា​ស្រេច យក​មក​ប្រគល់​អ្នក​ស៊ី​ឈ្នូ​ល​ដើម្បី​ឲ្យ​ធ្វើ​សកម្មភាព​។  ប៉ុន្តែ​សំណាងល្អ ដែល​កម្លាំង​យើង​ទប់ស្កាត់​ទាន់​ពេលវេលា ថែម​ទាំង​ចាប់ខ្លួន​ជនសង្ស័យ និង​ដកហូត​បាន​ទាំង​វត្ថុ​តាង សម្រាប់​ប្រព្រឹត្ត​បទល្មើស​ ។  ​ពេល​នេះ ​មន្ត្រី​ជំនាញ កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ