ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ ប៉ះពាល់លំនៅឋាន៦០ខ្នងខ្លះ រលំបាក់រាបដល់ដី

1 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ភ្លៀង​មួយ​មើល​ខ្លាំង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​មក​លើ​ស្រុក​ចំនួន​២ ក្នុង​នោះ​មាន​ពញាក្រែក និង​ស្រុក​អូរ​រាំង​ឪ ជា​ហេតុ​បណ្ដាល​ឱ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​តូច​ធំ ប្រមាណ​ជា​៦០​ខ្នង បាន​ទទួល​រង​ខូចខាត​របើក​ដំបូល​បាក់​សំយាបផ្ទះ ។ តែ​សំណាងល្អ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នេះ​ទេ…

ខេត្ត​ត្បូងឃ្មុំ ៖ ភ្លៀង​មួយ​មើល​ខ្លាំង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​មក​លើ​ស្រុក​ចំនួន​២ ក្នុង​នោះ​មាន​ពញាក្រែក និង​ស្រុក​អូរ​រាំង​ឪ ជា​ហេតុ​បណ្ដាល​ឱ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​តូច​ធំ ប្រមាណ​ជា​៦០​ខ្នង បាន​ទទួល​រង​ខូចខាត​របើក​ដំបូល​បាក់​សំយាបផ្ទះ ។ តែ​សំណាងល្អ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នេះ​ទេ ។

ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ឃុំ​ដូនតី ប្រាប់​ឲ្យ​ដឹង នា​រសៀល​ថ្ងៃ​ទី​១៣ តុលា​ថា ភ្លៀង​បាន​បង្អុរ​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ តុលា ឆ្នាំ​២០២៤ មក​លើ​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​នោះ​រួម​មានៈ ឃុំ​ដូនតី មាន​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​សរុប​៤៨​ខ្នង​ផ្ទះ ក្នុង​នោះ​រង​ការ​ខូចខាត​កម្រិត​ស្រាល​ចំនួន​២៤​ខ្នង​ផ្ទះ​ស្ថិត​នៅ​ក្នុងភូមិ​មាន ៖ ១.​ភូមិ​អង្គ​លើ​.២៧​ខ្នង​ផ្ទះ ២.​ភូមិ​អង្គ​ក្នុង​.០៩​ខ្នង​ផ្ទះ ៣.​ភូមិ​អង្គ​ក្រៅ​.១២​ខ្នង​ផ្ទះ​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ភ្លៀង​ដែល​បាន​ធ្លាក់​ចុះ​មកនេះ​គឺ​ពិតជា​កម្រ​ជួប​ប្រទះ​នា​ពេល​កន្លង​ទៅ​ដោយ​លាយឡំ​ខ្យល់​កន្ត្រាក់​ខុស​ប្លែក​ពី​ធម្មតា គឺ​ភ្លៀង​ប្រហែល​មួយ​ម៉ោង​ឯណោះ ។ បន្ទាប់​ពី​ភ្លៀង​រួច ។ មេ​ភូមិ​បាន ឬ ជូន​រដ្ឋបាល​មូលដ្ឋាន​ឲ្យ​បានដឹង​ពី​ខេត្ត​ការណ៍​ខូចខាត​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំង​បី ។ រហូត​មក​ដល់​ថ្ងៃ​ទី​១៣ តុលា ខាង​មន្ត្រី​សាលាស្រុក​ពញាក្រែក​បាន​ចុះ​ស្រង់​ស្ថិតិ​តាម​លំនៅ​ឋាន​ខ្នង​ផ្ទះ ដែល​រង​ការ​ខូចខាត ដើម្បី​ត្រៀម​ចែក​អំណោយ​ជូន​ដល់​ពួក​គាត់​ផង​ដែរ​។

ចំណែក​លោក​ជា ណា​រុន អភិបាលស្រុក​អូ​រាំង​ឪ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ល្ងាច​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៤ ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​ចំនួន ១២​ខ្នង​ផ្ទះ និង​សួន​កីឡា​របស់​សាលារៀន​១​រលំ ២​ខ្នង​ផ្ទះ និង​រលំ​សួន​កីឡា​សាលារៀន​១​ខ្នង របើក​ដំបូល​១០​ខ្នង​ផ្ទះ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ពី​លោក​មេឃុំ​ត​ម្រិ​ល រូប​លោក​បាន​នាំ​យក​អំណោយ​កាកបាទក្រហម​ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​រង​គ្រោះ​យ៉ាងនេះ​ដោយ​ធ្វើ​ឡើង នា​រសៀល​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០២៤ ។

ជាមួយ​នោះ​អាជ្ញាធរ​ក៏​បាន​ណែនាំ​ដល់​ពលរដ្ឋ​ដែល​មានផ្ទះ​តូច​មិន​ធានា​សុវត្ថិភាព​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ត្រូវ​រក​កន្លែង​ជ្រកកោន​នៅផ្ទះ​អ្នក​ជិតខាង​ជៀសវាង​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ