ខេត្តមណ្ឌលគិរី ៖ មុខរបតម្បាញក្រមារបស់ជនជាតិភាគតិច «ពូនង» អាចរកចំណូល សម្រាប់ដោះស្រាយជីវភាពគ្រួសារបាន ហើយកំពុងតែមានទីផ្សារ ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ច្រា អៀ ដែលប្រកបរបត្បាញស្ថិតនៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកស្រីច្រា អៀ ជាប្រធានក្រុមតម្បាញក្រមា ស្ថិតនៅទីតាំងខាងលើបានឲ្យដឹងថា មុខរបរការត្បាញក្រមារបស់សហគមន៍អ្នកស្រីបានចាប់ដំណើរការតាំងពីខែឧសភា ឆ្នាំ២០២៣មក។ ការ
ត្បាញក្រមាគិតចាប់ពីខែមករា មកដល់ពេលនេះ ក្រុមសហគមន៍របស់អ្នកស្រី ត្បាញ ក្រមាបានជាង៣០០ក្រមា ដែលគិតជាទឹកប្រាក់បាន៣លាន ៦០ម៉ឺនរៀល សម្រាប់យកមក ផ្គត់ ផ្គង់ក្នុងគ្រួសារនីមួយៗ។
លោកស្រីបញ្ជាក់ថា៖«ប្រាក់ចំណូលបានមកពីការត្បាញក្រមាបានចូលរួមកាត់បន្ថយការចំណាយក្នុងជីវភាព ហើយអាចដោះស្រោយឲ្យកូនទៅរៀនបាន។ ការងារត្បាញនេះជួយឲ្យ ពួកយើងខ្ញុំជាស្រីៗ ហើយមានកូនតូចៗមិនអាចទៅធ្វើការឆ្ងាយទេ អាចជួយរកប្រាក់ សម្រាប់ ផ្តត់ផ្គង់គ្រួសារបាន»។
អ្នកស្រី ច្រា អៀ បានឲ្យដឹងទៀតថាក្រុមស្ត្រីដែលត្បាញក្រមានៅក្នុងសហគមន៍ត្រូវបាន បណ្តុះបណ្តាលជំនាញពីគ្រូមកពីតាកែវ ហើយការត្បាញនេះបានធ្វើតាមស្តង់ដាត្រឹមត្រូវ ដោយ មានសមាជិក១៥នាក់បានកំពុងតែធ្វើការត្បាញនៅតាមផ្ទះ។
ការចាប់យកមុខរបតម្បាញនេះត្រូវបានអ្នកស្រី ច្រា អៀ ថាជាការងារមួយដែលជួ យ សម្រាលការចាយវាយដែលជាបន្ទុករបស់ប្តីជាអ្នកចេញទៅក្រៅដើម្បីរកប្រាក់បានមួយចំនួនផងដែរ។ អ្នកស្រីបញ្ជាក់ថា៖«នៅពេលមានការត្បាញនេះដែលខុសពីមុនគឺស្រីៗកាលពីមុនគា ត់ទៅធ្វើស្រែចម្ការនិងមើលកូន។ តែពេលនេះគាយ់មានការងារធ្វើគឺត្បាញផង អាចធ្វើ មើលកូ ននៅផ្ទះបាន ។ យើងខ្ញុំខ្លះមានកូនតូចៗមិនអាចទៅធ្វើការនៅក្រៅឆ្ងាយបានទេ»។
អ្នកស្រីបានលើកឡើងទៀតថានៅពេលដែលមានមុខរបត្បាញនេះនៅផ្ទះធ្វើឲ្យគាត់បានជួយទប់និងដោះស្រាយជីវភាពបានក្នុងនោះដូចជាការទិញម្ហូប ឲ្យកូនទៅរៀន និងទិញសម្ភា រៈមួយចំនួនទៀត។ បើតាមការបញ្ជាក់របស់អ្នកស្រីច្រា អៀ បានឲ្យដឹងទៀត ថាការត្បាយក្រមា នេះត្រូវ បានធ្វើការ ណែនាំប្រាប់ពីគ្រូបណ្តុះបណ្តាលដោយក្រមាខ្លះមានបណ្តោយ១.៨ម៉ែត្រ និងទទឹង ៨០សង់ទី ម៉ែត្រ និងក្រមាខ្លះទៀតក៏មានទំហំខុសគ្នាផងដែរ។
អ្នកស្រីបានឲ្យទៀតថាក្រមាមានគ្រូទៅខេត្តតាកែវធ្វើការបង្ហាត់បង្រៀនហើយពេល នេះ ទីផ្សារក្រមាមានភាពល្អប្រសើរ។ យ៉ាងណាក្តីអ្នកស្រីក៏បានអំពាវនាវដល់អតិថិជនបន្តជួយទិញក្រមាដែលជាស្នាដៃរបស់បងប្អូនជនជាតិភាគតិចជាបន្តទៀត។ ក្នុងឱកាសនោះដែរអ្នកស្រីក៏បានឲ្យដឹងថាក្រមារបស់បងប្អូនជនជាតិភាគតិចនេះមានអត្ថប្រយោជន៍ច្រើនផងដែរ។ ពាក្យ«ក្រមា» ក៏ត្រូវបានជនជាតិហៅថា«ក្រមា»ផងដែរ ហើយ ពាក្យនេះមានតាំងពីដូនតាមកម្ល៉េះ។
អ្នកស្រីក៏បានឲ្យដែរថាការត្បាញក្រមាបានចំណាយពេលវេលាខុសគ្នា ដោយក្រមាខ្លះចំ នួនពេល១សប្តាហ៍ និងក្រមហាខ្លះចំណាយពេល៣ថ្ងៃ ។ ការត្បាញនេះត្រូវប្រើឧបករណ៍ខុសគ្នាផងដែរព្រោះក្រមាខ្លះមានទំហំ និងក្រមាខ្លះមានទំហំតូច។ បើតាមការដឹងពីអ្នកស្រីដែលជាជនជាតិពូនងពីកំណើតនៅភូមិខាងលើនេះថាវត្ថុធាតុដើម សរសៃអំបោះដែលយកមកត្បាយក្រមាសម្រាប់យកទៅលក់គឺទិញពីទីផ្សារ។
ចែករំលែកព័តមាននេះ