ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋមានការព្រួយបារម្ភ ខណៈព្រះពុទ្ធបដិមាខ្នាតយក្សនៅឈៀងម៉ៃ ដា.ច់ព្រះកេសធ្លា.ក់ដល់ដីស្តែងៗ

3 ខែ មុន

ថៃ ៖ ឥទ្ធិពល​នៃ​ព្យុះ​ទី​ហ្វុ​ង​យ៉ាក់​ជី បង្ក​ឱ្យ​មាន​គ្រោះ​ធម្មជាតិ​ទឹកជំនន់ និង​បំណាក់​ដី រាប់​សិប​កន្លែង ទាំង​នៅ​ប្រទេស​ឡាវ មី​យ៉ា​ន់​ម៉ា វៀតណាម និង​ថៃ…

ថៃ ៖ ឥទ្ធិពល​នៃ​ព្យុះ​ទី​ហ្វុ​ង​យ៉ាក់​ជី បង្ក​ឱ្យ​មាន​គ្រោះ​ធម្មជាតិ​ទឹកជំនន់ និង​បំណាក់​ដី រាប់​សិប​កន្លែង ទាំង​នៅ​ប្រទេស​ឡាវ មី​យ៉ា​ន់​ម៉ា វៀតណាម និង​ថៃ ជាដើម ។

គ្រោះ​ធម្មជាតិ​លើក​នេះ ជា​គ្រោះកាច​មិនធម្មតា ដោយ​បើក​ការ​វា​.​យ​ប្រហារ​បំផ្លិចបំផ្លាញ​ស​ម្លា​.​ប់​ជីវិត​មនុស្ស​សត្វ ដោយ​មិន​រើសមុខ​ឡើយ ហើយ​សូ​ម្បី​តែ​ទីកន្លែង​សក្ការៈបូជា​ដូច​ជា ព្រះ​វិហារ វត្ត​អារាម អាស្រម​អ្នកតា និង​ព្រះពុទ្ធ​បរិ​មា​ជាដើម ។

ជាក់ស្តែង បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation បានឱ្យ​ដឹង​ថា ព្រះពុទ្ធ​បដិមា​ព្រះ​អង្គ​បរិ​និ​ព្ធា​ន ខ្នាត​យក្ស​ប្រវែង​៦០​ម៉ែត្រ នៅ​វត្ដ Wat Phra That Doi Saket ដែល​ជា​វត្ត​មួយ​ដ៏​ល្បី​បំផុត ប្រចាំ​ខេត្ត​ឈៀង​ម៉ៃ បាន​រំលំ​បាក់​ព្រះ​កេស​ធ្លាក់​ចុះ កាលពី​ព្រឹក​ថ្ងៃ​សុក្រ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​ជំរុញ​ឱ្យ​អាជ្ញាធរ​ប្រកាស​ត្រូវ​បាន​បិទ​ទីតាំង​នោះ ដើម្បី​បង្ការ​គ្រោះថ្នាក់ និង​រៀបចំ​ផែនការ​ជួសជុល ។

ដំបូង​ឡើយ ព្រះ​ចៅអធិការ​វត្ត​មួយ​នេះ​បាន​ព្យាយាម​លាក់បាំង​ហេតុការណ៍​ដែល​កើតឡើង​ពី​សាធារណជន ដោយ​បាន​យក​ផ្ទាំង​តង់​មក​គ្រប់ និង​ហ៊ុំ​ព័ទ្ធ​ទីតាំង​នោះ ហាក់បី​ជា​ការដ្ឋាន​សាងសង់ ដើម្បី​កុំ​គេ​មើលឃើញ​ភាព​បាក់បែក​របស់​ព្រះពុទ្ធ​បដិមា ។ ព្រះ​ចៅអធិការ​វត្ត​ពន្យល់​ថា ដើមចម ដែល​គាត់​មិន​ចង់​ឲ្យ​ព័ត៌មាន​នេះ​ខ្ចាត់ខ្ចាយ​នោះ​ទេ ព្រោះ​ខ្លាច​អ្នកស្រុក​ភ័យ​ស្លន់ស្លោរ គិត​ថា វា​ជា​ប្រផ្នូល​អាក្រក់ ចំ​ពេល​ដែល​ស្រុក​ទេស និង​ខេត្ត​ឈៀង​ម៉ៃ​ផ្ទាល់​កំពុង​រង​គ្រោះ​ស្រាប់​ដោយសារ​គ្រោះ​ធម្មជាតិ ។

ប៉ុន្តែ​ដូច​ពាក្យ​ថា ដំរី​ងាប់​យក​ចង្អេរ​ទៅ​បាំង ម្តេច​នឹង​ជិត ទីបំផុត​រឿង​នេះ​ក៏​ត្រូវ​បែកធ្លាយ​ត្រឹមតែ​រយៈពេល​២​ថ្ងៃក្រោយ​ប៉ុណ្ណោះ ពោល​គី​ឈាន​មក​ព្រឹក​ថ្ងៃអាទិត្យ អ្នក​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ បន្ទាប់​ពី​បានឃើញ ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់បុរស​ម្នាក់ ។

ព្រះសង្ឃ​ក្នុង​វត្ត​បាន​បង្ហើប​ថា ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​សុក្រ ហើយ​នៅ​ពេល​ដែល​ព្រះ​កេស​បាក់​ធ្លាក់​បាន​បង្ក​ជា​សំឡេង​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា នៅ​ក្នុង​វត្ត​ភ្ញាក់ផ្អើល និង​ស្ទុះ​មក​មើល​គ្រប់​ៗ​គ្នា ។

ព្រះពុទ្ធ​បដិមា​ព្រះ​អង្គ​បរិ​និ​ព្ធា​ន​ខ្នាត​យក្ស​នេះ មាន​បណ្តោយ​៥៩,៩៩ ម៉ែត្រ ត្រូវ​បាន​ចាប់ផ្តើម​សាងសង់ តាំងពី​ឆ្នាំ​២០២០ មុន​ពេល​កើតហេតុ បដិមា​នេះ​សឹងតែ​រួចរាល់​១០០​ភាគរយ​ហើយ នៅ​តែ​ខ្វះ​ព្រះ​នេត្រ​ទាំង​សងខាង​ប៉ុណ្ណោះ ។ បដិមា​ដែល​ត្រូវ​ចំណាយ​ថវិកា​សាងសង់​១​លាន​បាត នេះ​ត្រូវ​គេ​សង្ស័យ​ថា ចាក់​ស្តើង​ស៊ី​ក្រាស់​ពេក ទើប​មិន​មានគុណ​ភាព ។

អ្នក​ភូមិ​មួយ​ចំនួន នៅ​ស្រុក​ដូ​យ​សាកេ​ត នាំ​គ្នា​រិះគន់​ថា ប្រហែលជា​សំណង់​នេះ​ខាំ​ស៊ីម៉ង​តិ៍ ប្រើ​ដែក​តូច​ៗ​ពេក ដែល​មិន​អាច​ទ្រ​ទម្ងន់​ព្រះពុទ្ធ​បដិមា ទើប​បណ្តាល​ឲ្យ​បាក់​រលំ​បែប​នេះ ។ អ្នកស្រុក​មនុស្ស​មួយ​ចំនួន​ទៀត​ក៏​បាន​និយាយ​ផង​ដែរ​ថា វា​អាច​ជា​ប្រផ្នូល​ដែល​ថា នឹង​មាន​អ្វីមួយ​អាច​កើតឡើង តែ​សំណាង​ហើយ​ដែល​វា​បាន​បាក់​មុន ពិធី​អភិសេក​ដែល​គ្រោង​ធ្វើ​ឡើង​នា​ពេល​ឆាប់​ៗ ដែល​គ្រោង​នឹង​មាន​មនុស្ស​រាប់​ពាន់​នាក់​ចូលរួម​នោះ ។

ងាក​ចេញពី​ខេត្ត​ឈៀង​ម៉ៃ នៅ​ឯ​ខេត្ត​ភូ​កេ​ត ឯណោះ​វិញ ពាក់ព័ន្ធ​រូប​បដិមា​ខ្នាត​យក្ស​ស្រ​ដៀង​គ្នា​នេះ​ដែរ ក៏​កំពុង​មានការ​ព្រួយបារម្ភ​ថា អាច​នឹង​មាន​ហេតុការណ៍​បាក់​ស្រុត​នៅ​ជុំវិញ​ទីតាំង​ព្រះពុទ្ធ​បដិមា​ខ្នាត​យក្ស Big Budha Phuket​។

ព្រះពុទ្ធ​ធំ​ភូ​កេ​ត ពណ៌​ស ធ្វើ​ពី​ថ្ម​ម៉ា​ប់ កម្ពស់​៤៥​ម៉ែត្រ​មួយ​នេះ គឺជា​និមិត្តរូប​ដ៏​សំខាន់​មួយ​របស់​ខេត្ត​ភូ​កេ​ត និង​ស្ថិត​នៅ​កំពូលភ្នំ Nakkerd ទើបតែ​កើត​មាន​ហេតុការណ៍​បាក់​ដី​ចុះ​ពី​ភ្នំ​ស​ម្លា​.​ប់​មនុស្ស​១៣​នាក់​កាលពី​ចុងខែ​សីហា ហើយ​ពេល​នេះ ត្រូវ​បាន​អាជ្ញាធរ​ជំនាញ​មក​នាយកដ្ឋាន​ធនធាន​រ៉ែ​ថៃ​ព្រមាន​ពី​ឱកាស​នៃ​ការ​បាក់​ដី​បន្ថែម​ទៀត​នា​ពេល​អនាគត ៕

កែសម្រួលដោយ