ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ័យកាន់តែចំណាស់! លីតាវហួ សម្តែងភ្លាត់ស្នៀត ដួលនៅលើឆាកជាថ្មី

3 អាទិត្យ មុន

(ចិន)៖ តារាសម្តែង និងជាតារាចម្រៀងជើងចាស់ហុងកុង Andy Lau បាន​សម្តែងភ្លាត់ស្នៀត ធ្លាក់ពីលើឆាកជាថ្មី បណ្តាល​ឱ្យរង​របួស​ពេល​កំពុង​សម្តែង​នៅ​ទីក្រុង Shenzhen កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩…

(ចិន)៖ តារាសម្តែង និងជាតារាចម្រៀងជើងចាស់ហុងកុង Andy Lau បាន​សម្តែងភ្លាត់ស្នៀត ធ្លាក់ពីលើឆាកជាថ្មី បណ្តាល​ឱ្យរង​របួស​ពេល​កំពុង​សម្តែង​នៅ​ទីក្រុង Shenzhen កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​កញ្ញា។

China Times បានរាយការណ៍ថា Andy Lau បានសម្តែងនៅទីក្រុង Shenzhen កាលពីថ្ងៃទី៩ ខែកញ្ញា។ ខណៈពេលដែលកំពុងច្រៀងជាមួយទស្សនិកជនយ៉ាងសប្បាយរីករាយនូវបទចម្រៀង Andy Lau ចៃដន្យបានភ្លាត់ជើងដួលយ៉ាងធ្ងន់ធ្ងរនៅលើឆាកដែលធ្វើឱ្យទស្សនិកជនស្រែកដោយក្តីបារម្ភ។

ឧបទ្ទវហេតុនេះបានធ្វើឱ្យ Andy Lau រងរបួសនិងមានស្នាម នៅលើដៃរបស់គាត់។ បន្ទាប់ពីអង្គុយនៅលើឆាកមួយរយៈដើម្បីសម្រាក Andy Lau បានក្រោកឈរឡើងធានាអ្នកគាំទ្រថា “មិនអីទេ” ហើយបន្តការសម្តែង។

នេះមិនមែនជាលើកទីមួយទេ ដែល Andy Lau មានបញ្ហាក្នុងពេលប្រគុំតន្ត្រី ដោយក្នុង​អំឡុង​ពេល​សម្តែង​ក្នុង​ទីក្រុង​សៀងហៃ​មិន​យូរ​ប៉ុន្មាន គាត់​ស្ទើរ​តែ​ធ្លាក់​ពីលើឆាកកម្ពស់ ៤ ម៉ែត្រ។

នៅចុងបញ្ចប់នៃកម្មវិធី Andy Lau បានបង្ហោះរូបថតនៅលើបណ្ដាញសង្គម និងបានសរសេរថា “អរគុណអ្នកទាំងអស់គ្នា យើងនឹងជួបគ្នាម្តងទៀត” ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ។ យ៉ាង​ណា​ក៏​ដោយ មហាជន​ជា​ច្រើន​នៅ​តែ​មិន​ពេញ​ចិត្ត និង​រិះគន់​អ្នក​រៀបចំ។

Andy Lau កើតនៅឆ្នាំ១៩៦១ គឺជាតារាសម្តែង តារាចម្រៀង និងផលិតករហុងកុងដ៏ល្បីល្បាញ។ គាត់បានចាប់ផ្តើមអាជីពសម្តែងរបស់គាត់នៅពេលដែលគាត់បានចូលរួមជាមួយ TVB ហើយបន្ទាប់មកមានភាពល្បីល្បាញ ជាបន្តបន្ទាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ