ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​សឹក​ភូមា​ព្រមានថា​ខ្លួន​នឹង​វាយ​យក​ទឹក​ដី​ពី​ពួក​ឧទ្ទាម​នៅ​រដ្ឋ​សាន

1 ខែ មុន

ទីក្រុង​រ៉ង់ហ្គូន៖ ប្រមុខ​យោធា​ភូមា លោក​មីន​អុង​ឡាំង ​បាន​​ប្រកាស​ប្រាប់​ទៅ​​​​ជន​ស៊ីវិល​នៅ​តំបន់​ដែល​​​ពួក​ឧទ្ទាម​​ទើប​តែ​វាយ​ដណ្ដើម​បាន​ពី​របប​សឹក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ថា​ពួក​គេ​ត្រូវតែ​​ត្រៀម​ខ្លួន​ទុក​ឱ្យ​ហើយ​ទៅ​។ បន្តិច​ទៀត​ របប​សឹក​នឹង​បញ្ជូន​កង​ទ័ព​ទៅ​​វាយ​យក​តំបន់​ទាំង​នោះ​មក​វិញ​។ របប​សឹក​បាន​បាត់​បង់​តំបន់​កាន់​កាប់​មួយ​ចំនួន​នៅ​រដ្ឋ​សាន​​ដែល​ស្ថិត​​នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​ចិន​។ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​​រដ្ឋ​។​ ពួក​ឧទ្ទាម​​​វាយ​យក​បាន​បញ្ជា​ការ​ដ្ឋាន​ភូមិ​ភាគ​ និង​កាន់​កាប់​ច្រក​ពាណិជ្ជ​កម្ម​ឆ្លង​ព្រំ​ដែន​ដែល​មាន​មនុស្ស​ធ្វើ​ជំនួញ​យ៉ាង​ច្រើន​កុះ​ករ​។…

ទីក្រុង​រ៉ង់ហ្គូន៖ ប្រមុខ​យោធា​ភូមា លោក​មីន​អុង​ឡាំង ​បាន​​ប្រកាស​ប្រាប់​ទៅ​​​​ជន​ស៊ីវិល​នៅ​តំបន់​ដែល​​​ពួក​ឧទ្ទាម​​ទើប​តែ​វាយ​ដណ្ដើម​បាន​ពី​របប​សឹក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ថា​ពួក​គេ​ត្រូវតែ​​ត្រៀម​ខ្លួន​ទុក​ឱ្យ​ហើយ​ទៅ​។ បន្តិច​ទៀត​ របប​សឹក​នឹង​បញ្ជូន​កង​ទ័ព​ទៅ​​វាយ​យក​តំបន់​ទាំង​នោះ​មក​វិញ​។ របប​សឹក​បាន​បាត់​បង់​តំបន់​កាន់​កាប់​មួយ​ចំនួន​នៅ​រដ្ឋ​សាន​​ដែល​ស្ថិត​​នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​ចិន​។ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​​រដ្ឋ​។​

ពួក​ឧទ្ទាម​​​វាយ​យក​បាន​បញ្ជា​ការ​ដ្ឋាន​ភូមិ​ភាគ​ និង​កាន់​កាប់​ច្រក​ពាណិជ្ជ​កម្ម​ឆ្លង​ព្រំ​ដែន​ដែល​មាន​មនុស្ស​ធ្វើ​ជំនួញ​យ៉ាង​ច្រើន​កុះ​ករ​។ បរាជ័យ​លើក​នេះ​ធ្វើ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​របប​សឹក​បញ្ចេញ​មតិ​រិះ​គន់​ជា​ចំហ​ចំពោះ​ភាព​កម្សោយ​​របស់​​​ថ្នាក់​ដឹក​នាំ​កំពូល​​ៗ​។ ហេតុ​នេះ​លោក​មីន​អុង​ឡាំង​​មិន​អាច​​នៅ​ស្ងៀម​ត​ទៅ​ទៀត​ទេ​។ លោក​​ប្រកាស​ថា​​ទាហាន​របប​សឹក​នឹង​បើក​យុទ្ធ​នា​ការ​វាយ​បក​ទៅ​លើ​ពួក​​ឧទ្ទាម​។

លោក​មីន​អុង​ឡាំង​​​ចោទ​ប្រកាន់​ថា​ក្រុម​ឧទ្ទាម​ប្រើ​ប្រាស់​អគារ​របស់​រដ្ឋ​ និង​ជន​ស៊ីវិល​ធ្វើ​ជា​ខែល​សម្រាប់​ការ​ពារ​ពួក​គេ​ទល់​នឹង​ការ​វាយប្រហារ​របស់​របប​សឹក​។ លោក​ហៅទង្វើ​នេះ​ថា​ជា​ការ​យក​មនុស្ស​មក​ធ្វើ​ជា​ខែល​ការ​ពារ​។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ធានី​នៃ​រដ្ឋ​សាន​​ដើម្បី​ពិនិត្យ​មើល​សភាព​ការណ៍​នៅ​ទី​នោះ​ដោយ​ផ្ទាល់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​​​​កាសែត​ក្លូបល ញូ​ឡាយ អូហ្វ​មីយ៉ាន់​ម៉ា (Global New Light of Myanmar)។

​លោក​មីន​អុង​ឡាំង​​អំពាវ​នាវ​ឱ្យ​ជន​ស៊ីវិល​នៅ​តាមតំបន់​​​ដែល​ក្រុម​ឧទ្ទាម​​កំពុង​ចូ​លអុក​ឡុក​ឱ្យ​បាន​ជ្រាប​ថា​ពួក​គេ (ជន​ស៊ីវិល​)​ គួរស្វែង​​យល់​​សភាព​ការណ៍​សន្តិ​សុខ​នៅ​ទី​នោះ​ ហើយ​គួរ​កុំ​បណ្ដោយ​ខ្លួន​ឱ្យ​ក្រុម​ឧទ្ទាម​កេង​ចំណេញ​​ទៅ​លើ​ពួក​គេ​​​។

របប​សឹក​សព្វ​ថ្ងៃ​នេះ​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​វាយ​លុក​របស់​ក្រុម​ប្រឆាំង​។ មាន​ការ​ចោទ​ប្រកាន់​ថា​កង​ទ័ព​របប​សឹក​​បើក​ការ​វាយ​ប្រហារ​ដ៏​បង្ហូរ​ឈាម​ និង​​វាយ​ប្រហារ​ដោយ​ប្រើ​យន្ត​ហោះ​ និង​កាំ​ភ្លើង​ធំ​ជា​លក្ខណៈ​​​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​​ជន​ស៊ីវិល​។ នៅ​សប្ដាហ៍​នេះ របប​សឹក​​ចាត់​ទុក​ថា​​ពួក​ចលនា​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិច​​​បី​​ក្រុម​ដែល​​​​​វាយ​ប្រហារ​នៅ​រដ្ឋ​សាន​នោះ​ជា​ក្រុម​ភេរវ​កម្ម​។​

​គម្រោង​វាយ​ប្រហារ​ទៅ​លើ​ក្រុ​មបះបោរ​នៅ​រដ្ឋ​សាន​នោះ​​ជា​ករណី​ដាច់​ដោយ​ឡែក​ពី​យុទ្ធ​នា​ការ​វាយ​ប្រហារ​របស់​របប​សឹក​ទៅ​លើ​​កង​ទ័ព​អារ៉ាខាន់​ (Arakan), ក្រុម​គាំទ្រ​លោក​ស្រី​សូជី​ និង​កង​ទ័ព​រំដោះ​ជាតិ​តា​អាង (Ta’ang)។ ប៉ុន្តែ​បើ​របប​សឹក​រក​ឃើញ​ថា​ជន​ស៊ីវិល​រូប​​ណា​គាំទ្រ​ ឬ​មាន​ទំនាក់​ទំនង​ជា​មួយ​ចលនា​ទាំង​នេះ​ ពួក​គេ​​​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​។

​ឥឡូវ​នេះ ក្រុម​ប្រឆាំង​កំពុង​​វាយ​ប្រហារកាន់​តែ​កៀក​​ទី​ក្រុង​ម៉ាន់​ដាឡេ (Mandalay) ដែល​មាន​ប្រជា​ជន​រស់​នៅ​១,៥​លាន​នាក់​ និង​ជា​ទី​បញ្ជាការ​កង​ទ័ព​ដ៏​ធំ​មួយ​។ ​កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​ប្រ  ឆាំង​ផ្លោង​រ៉ុក​កែត​ចូល​ទី​ក្រុង​ម៉ាន់ដា​ឡេ​ បណ្ដាល​ឱ្យ​ខូច​ខាត​អគារ​ជា​ច្រើន​ខ្នង និង​របួស​មនុស្ស​ម្នាក់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​។ នេះ​​​ជា​ករណីដ៏​កម្រ​ដែល​ពួក​ឧទ្ទាម​​ផ្លោង​គ្រាប់​កាំ​ភ្លើង​ចូល​តំបន់​ទី​ប្រជុំ​ជន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ