ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ា.ន​មែន​! វៀតណាម​២​នាក់ នាំ​គ្រឿងញៀ.ន​ឆ្លង​ដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ

3 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​ជនជាតិ​វៀតណាម​ចំនួន​ពីរ​នាក់​ត្រូវ​បានក​ម្កាំ​ង​នគរបាល​អន្តោប្រវេសន៍ នៃ​ប៉ុស្តិ៍​គ​របាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ធ្វើការ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ខែកញ្ញា ឆ្នាំ​២០២៤ ខណៈ​ត្រួតពិនិត្យ​ឆែកឆេរ លើ​រថយន្ត​ដឹក​អ្នកដំណើរ​ពី​ប្រទេស​ឡាវ មក​ប្រទេស​កម្ពុជា ១​គ្រឿង តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង…

ខេត្តស្ទឹងត្រែង​ ៖ ​ជនជាតិ​វៀតណាម​ចំនួន​ពីរ​នាក់​ត្រូវ​បានក​ម្កាំ​ង​នគរបាល​អន្តោប្រវេសន៍ នៃ​ប៉ុស្តិ៍​គ​របាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ធ្វើការ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ខែកញ្ញា ឆ្នាំ​២០២៤ ខណៈ​ត្រួតពិនិត្យ​ឆែកឆេរ លើ​រថយន្ត​ដឹក​អ្នកដំណើរ​ពី​ប្រទេស​ឡាវ មក​ប្រទេស​កម្ពុជា ១​គ្រឿង តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង ប្រទះឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា និង​ថ្នាំ​គ្រាប់​មួយ​ចំនួន ។

មន្ត្រី​នគរបាល​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ កញ្ញា​ ឆ្នាំ​២០២៤ រថយន្តក្រុង ចំណុះ​៤៥​កៅអី​ពាក់​ស្លាក​លេខ​ឡាវ 7979​ដឹក​អ្នកដំណើរពី​ប្រទេស​ឡាវ មក​ប្រទេស​កម្ពុជា ០១
គ្រឿង​ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា និង​ថ្នាំ​គ្រាប់​មួយ​ចំ​នួន នៅ​ក្រោម​កៅអីអង្គុយ​ផ្នែក​ខាងក្រោយ ។

ថ្នាំ​ញៀន​ទាំងនោះ​រួម​មាន ២៧​ដុំ​ធំ ជា​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន និង​ប្រភេទ​ថ្នាំ​គ្រាប់​ពណ៌​បៃតង (​សង្ស័យ​ជា​ប្រភេទ​ថ្នាំ​គ្រវី​), ១០​ដុំ​ធំ​។​ជា​ប្រភេទ​ម្សៅ​សង្ស័យ
ជា​សារធាតុ​ញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​, គ្រាប់​ក្រហម​តូច​ៗ៤៦៥​គ្រាប់ សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​ថ្នាំ​យ៉ា​ម៉ា និង​ក្រាម​ពណ៌​ស​ថ្លា ១​កញ្ចប់​តូច​។ ក្នុង​ការ​ត្រួ​ពិនិត្យ​នេះ​ដែរ ក៏​បាន​ឃាត់
ខ្លួន​ជនជាតិ​វៀតណាម ២​នាក់​ផង​ដែរ។

ក្រោយ​ពី​មានការ​សង្ស័យ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ បាន​សុំ​កិច្ចសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន (BLO) និង​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ ដើម្បី​សហ
ការ​ត្រួតពិនិត្យ​បន្ថែម និង​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង អនុវត្ត​នីតិវិធី​បន្ត​។

ទាក់ទិន​ចំនួន​សរុប​ប៉ុន្មាន​នោះ​នៅ​មិន​ទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​ទេ​ដោយ​រង់ចាំ​បន្ត​នីតិវិធី​ធ្វើតេស្ត​រកសារធាតុ​ញៀន​និង​ថ្លឹង​ទម្ងន់​សុទ្ធ​ទើប​ច្បាស់លាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ