ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូត ឆ្លូវ និង​ខាល លុយ​តូច​នឹង​ទៅ​ជា​ធំ តាម​វិធី​នេះ

1 អាទិត្យ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំជូត បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំជូត ក្នុង​ជីវិត​មិនសូវ​ខ្វះ​ប្រាក់​ចាយ​ឡើយ ថែម​ទាំង​មាន​ចរិត​ឧស្សាហ៍​ព្យាយាម​។ ប៉ុន្តែ​លុយ​ដែល​ចូល​មក​លឿន ចេញ​វិញ​ក៏​លឿន​ដែរ​។ ដូចនេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំជូត

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំជូត ក្នុង​ជីវិត​មិនសូវ​ខ្វះ​ប្រាក់​ចាយ​ឡើយ ថែម​ទាំង​មាន​ចរិត​ឧស្សាហ៍​ព្យាយាម​។ ប៉ុន្តែ​លុយ​ដែល​ចូល​មក​លឿន ចេញ​វិញ​ក៏​លឿន​ដែរ​។ ដូចនេះ អ្នក​គួរតែ​កាត់​បន្ថយ​ការ​ចាយ ដោយ​គួរតែ​ចាយ​ទៅ​លើ​កន្លែង​ដែល​ត្រូវ ទើប​អាច​បង្កើត​បាន​លុយ​កាន់តែ​ច្រើន​។

ឆ្នាំឆ្លូវ

អ្នក​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ តែង​ខំប្រឹង​រក​ប្រាក់​ជា​និច្ច​។ ប៉ុន្តែ​គេ​ខ្វះ​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​ប្រាក់ ដោយ​តែង​ជួយ​អ្នក​ដទៃ​ជា​និច្ច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មិនសូវ​មាន​លុយ​លើ​ខ្លួន​សោះ​។ ដូចនេះ អ្នក​គួរតែ​ទុក​ខ្លះ មិន​គួរ​ជួយ​អ្នក​ដទៃ​ដល់​អស់ពី​ខ្លួន​ទេ​។ ជា​ពិសេស អ្នក​គួរតែ​ប្រើ​លុយ​នោះ​ឲ្យ​ត្រូវ​កន្លែង ទើប​អាច​ចំណេញ​បាន​ប្រាក់​កាន់តែ​ច្រើន​។

ឆ្នាំខាល

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំខាល ជា​បុគ្គល​ដែល​អាច​ចាប់​បាន​ប្រយោជន៍​ពី​ការ​បណ្តាក់ទុន​ក្នុង​រយៈពេល​ខ្លី​។ ប៉ុន្តែ​ក៏​ងាយ​បាត់បង់​ឱកាស​នោះ​លឿន​ដែរ​។ ដូចនេះ អ្នក​គួរតែ​ធ្វើការ​បណ្តាក់ទុន​ក្នុង​រយៈពេល​វែង ដោយ​រៀបចំ​ផែនការ​ឲ្យ​បាន​ល្អ ទើប​អ្នក​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ចូល​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ