ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីមេការ ​ភោជនីយដ្ឋាន​«​អា​ស្រី​» ដេក​ស្លា.ប់​ក្នុង​បន្ទប់​ជួលធុំក្លិន​ស្អុយ​ទើប​ម្ចាស់ផ្ទះ​ដឹង

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​មេការ​ភោជនីយដ្ឋាន​យីហោ​«​អា​ស្រី​» បាន​ដេក​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង រហូត​ហើម​ស្អុយ​ទៅ​ហើយ​ទើបត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ប្រទះ​ឃើញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ និង​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោ​ស្យ​វិច័យ ហើយ​ភ្លាម​ៗ​នោះ ពុំ​ទាន់​បានដឹង​ថា នាង​ស្លាប់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​មេការ​ភោជនីយដ្ឋាន​យីហោ​«​អា​ស្រី​» បាន​ដេក​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង រហូត​ហើម​ស្អុយ​ទៅ​ហើយ​ទើបត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ប្រទះ​ឃើញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ និង​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោ​ស្យ​វិច័យ ហើយ​ភ្លាម​ៗ​នោះ ពុំ​ទាន់​បានដឹង​ថា នាង​ស្លាប់ ដោយសារ​តែ​អំពើ​ឃា​.​ត​កម្ម ឬ​ខ្យល់គ​ព្រោះតែ​ផឹកស្រា​ច្រើន ឬ​ក៏​មូលហេតុ​ផ្សេង​ពី​នេះ​ទៀត នៅឡើយ​ទេ ។

ហេតុការណ៍​នោះ​បាន​កើតឡើង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី ថ្ងៃត្រង់​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ក្នុង​បន្ទប់​ជួល​លេខ​៨ ជាន់​ទី​១ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​ការ​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​ស្លា​.​ប់​ខាងលើ​ឈ្មោះ អាង សុវណ្ណ ហៅ​ពេជ្រ អាយុ​៣៤​ឆ្នាំ មាន​មុ​របរ​មេការ​ភោជនីយដ្ឋាន​«​អា​ស្រី​» នាង​មានស្រុក​កំណើត​នៅ​ភូមិ​តាំង​ក្រ​សៅ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ និង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​កើតហេតុ​ខាងលើ ។

បុរស​ម្នាក់ បាន​ដែល​ជា​អ្នក​ស្គាល់គ្នា ជាមួយ​ស្ត្រី​ខាងលើ​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​បាន​ជួល​បន្ទប់​ខាងលើ ស្នាក់​នៅ​រយៈពេល​ជាង​២​ខែ​មក​ហើយ និង​បាន​ធ្វើ​ជា​មេការ​ភោជនីយដ្ឋាន​មួយ​កន្លែង​យីហោ «​អា​ស្រី »​ដែល​ស្ថិត​នៅ​ជិត​កន្លែង​កើតហេតុ​នោះ​ដែរ ។ នាង​ស្នាក់​នៅ​ម្នាក់ឯង​រាលថ្ងៃ ហើយ​យូរ​ៗ ទើប​ឃើញ​បុរស​ម្នាក់ ដែល​អះអាង​ថា ជា​ប្ដី​ទៅ​លេង​ម្ដង​ប៉ុណ្ណោះ នាង​ធ្វើការ​ពេល​យប់ និង​រហូត​យប់​ជ្រៅ ទើបបាន​សម្រាក​និង​ចូល​ដេក ។

បុរស​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ការងារ​នោះ ភាគច្រើន គឺ​ត្រូវ​ផឹកស្រា​ជាមួយ​ភ្ញៀវ​ផង​ដែរ ហើយ​ប៉ុន្មាន​ថ្ងៃនេះ គាត់​(​សាក្សី​) អត់​ដែល​បានឃើញ​នាង​នោះ​ឡើយ រហូត​មក​ដល់​ថ្ងៃ​កើតហេតុ មាន​ធុំក្លិន​ស្អុយ​ភាយ​ចេញពី​បន្ទប់​កើតហេតុ​។ ពេល​នោះ​ដោយ​មានការ​ងឿងឆ្ងល់ បុរស​ជា​ម្ចាស់ផ្ទះ​ជួល បាន​ឡើង​ទៅ​មើល ហើយ​ពេល​ទៅ​ដល់​ឃើញ​ទ្វារ​បន្ទប់​អត់​មាន​ជាប់​សោ​ពី​ខាងក្រៅ ឬ​ជាប់​គន្លឹះ​ពី​ខាងក្នុង​នោះ​ឡើយ ។

បុរស​ខាងលើ បាន​ប្រាប់​បន្ថែម​ទៀត​ថា ខណៈនោះ ម្ចាស់ផ្ទះ​ជួល ក៏​បាន​រុញ​ទ្វារ​ចូល​ទៅ​មើល ក៏​ស្រាប់តែ​ឃើញ​នាង​ដេក​ស្លា​.​ប់​ក្នុង​សភាព​ហើម​ស្អុយ​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ តែ​ម្ដង​។ បន្ទាប់​មក​ម្ចាស់ផ្ទះ​ជួល​នោះ បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ ដើម្បី​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងកា​រដ្ឋ​ន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ហើយ​ភ្លាម​ៗ​នៅ​មិន​ទាន់​ដឹង​ថា ជន​រង​គ្រោះ​ស្លា​.​ប់​ដោយ​អំពើ​អត្ត​ឃា​.​ត ឬ​ឃា​.​ត​កម្ម និង​ខ្យល់គ​(​ព្រោះ​ផឹកស្រា​ច្រើន​) ឬ​មក​ពី​ករណី​ផ្សេង​ទៀត នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ