ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យម្នាក់ធ្វើសកម្មភាពជិះកង់កាត់ខ្សែភ្លើងតាមបង្គោលកាប៊ីនភ្លើង

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ចោរកាត់ខ្សែភ្លើង ចំនួន០១នាក់ តែងជិះកង់ដើរកាត់ខ្សែភ្លើង តាមបង្គោលកាប៊ីនភ្លើង ចំនួន០៣ភូមិ ក្នុងសង្កាត់ដើមមៀន ។…

រាជធានីភ្នំពេញ ៖ នគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ចោរកាត់ខ្សែភ្លើង ចំនួន០១នាក់ តែងជិះកង់ដើរកាត់ខ្សែភ្លើង តាមបង្គោលកាប៊ីនភ្លើង ចំនួន០៣ភូមិ ក្នុងសង្កាត់ដើមមៀន ។ ប្រតិបត្តិការណ៍ឃាត់ខ្លួននេះបានធ្វើឡើង នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤ នៅនៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ សឿន ចាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។

បើតាមប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៣ នឹង ៣៣នាទីរំលងអាធ្រាត្រ មានជនសង្ស័យម្នាក់ បានជិះកង់តាមបណ្តោយផ្លូវលំក្នុងសង្កាត់ដើមមៀន ធ្វើសកម្មភាពកាត់ខ្សែបង្គោលភ្លើង រួចជិះកង់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យខាងលើនេះ តែងធ្វើសកម្មភាពកាត់ខ្សែភ្លើង តាមកាប៊ីនភ្លើង តាមបង្គោលជារឿយៗ តាមភូមិចំនួន០៣ផ្សេងគ្នា ក្នុងសង្កាត់ដើមមៀន បណ្តាលអោយអ្នករស់នៅក្នុងមូលដ្ឋាន ដាច់ភ្លើងដោយមិនមានមូលហេតុ នឹងមានការរាយការណ៍ពីប្រជាពលរដ្ឋមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។

ភ្លាមៗ កម្លាំងសមត្ថកិច្ច បានបើកការស្រាវជ្រាវ រយៈពេល ២៤ម៉ោង ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ល្បាតលើដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យ០១នាក់ ជិះកង់ដែរជាមុខសញ្ញា ក៏បានឃាត់ត្រួតពិនិត្យ ឆែកឆេរមើលក្នុង កាបូបស្ពាយមានខ្សែភ្លើងសកសំបក រួចចំនួន១៣ដុំ និង វត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បបន្តចាត់ការតាមនីតិវិធី៕ ដោយ ៖ រដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ