ជម្លោះរវាងជាងនិងអ្នកម៉ៅការ បានបំផ្ទុះស្តូបមិត្តភាពកម្ពុជា-វៀតណាម
- សៀមរាប
ខេត្តសៀមរាប ៖ ករណីបំផ្ទុះស្តូប មិត្តភាព កម្ពុជា-វៀត ណាម ផ្អើលឈុលនៅក្រុងសៀមរាប រហូតដល់វិទ្យុបារាំងចុះផ្សាយយ៉ាងព្រោងព្រាត ។ ករណីបំផ្ទុះស្តូប…
ខេត្តសៀមរាប ៖ ករណីបំផ្ទុះស្តូប មិត្តភាព កម្ពុជា-វៀត ណាម ផ្អើលឈុលនៅក្រុងសៀមរាប រហូតដល់វិទ្យុបារាំងចុះផ្សាយយ៉ាងព្រោងព្រាត ។ ករណីបំផ្ទុះស្តូប…
ខេត្តសៀមរាប ៖ ករណីបំផ្ទុះស្តូប មិត្តភាព កម្ពុជា-វៀត ណាម ផ្អើលឈុលនៅក្រុងសៀមរាប រហូតដល់វិទ្យុបារាំងចុះផ្សាយយ៉ាងព្រោងព្រាត ។
ករណីបំផ្ទុះស្តូប មិត្តភាព កម្ពុជា-វៀត ណាម នេះកើតមានកាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នោះអាជ្ញាធរកំពុងបើកការស៊ើបអង្កេត ដើម្បីស្វែងរកជនបង្កយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ឱ្យខាងតែបាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។
បើតាមប្រសាសន៍របស់ លោក លី វណ្ណៈ នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាបបានប្រាប់ភ្នាក់ងារកោះសន្តិភាព តាម តេ លេក្រាម នៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤នេះ ថា មិនមែនករណីបំផ្ទុះស្តូបមិត្តភាព កម្ពុជា-វៀតណាម ដូច វិទ្យុបារាំងចេញផ្សាយនោះទេ គឺមូលហេតុ បណ្តាលមកពីជម្លោះរវាងជាង និងអ្នកម៉ៅការ ដោយកែច្នៃប៊ីដុងដាក់ប្រេងម៉ាស៊ូត ចងផ្អោប ជាមួយ.រូបសំណាកមិត្តភាពកម្ពុជា-វៀតណាម ដើម្បីដុតឱ្យ ផ្ទុះធ្វើ ឱ្យខូចនូវរូបសំណាកមិត្តភាពកម្ពុជា-វៀតណាម បន្តិចបន្តួច ខណៈពេលនេះ សមត្ថកិច្ច ជំនាញ និងអាជ្ញាធរខេត្តសៀមរាប កំពុងបើកការស៊ើបអង្កេត រួចរាល់ហើយ និងតាមស្រាវជ្រាវ ស្វែងរកយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរ ស្តូបមិត្តភាពកម្ពុជា-វៀតណាមខាងលើ ទើបនឹងសាងសង់ហើយ តែមិនទាន់ដាក់សម្ភោធជាផ្លូវការទេ៕
ចែករំលែកព័តមាននេះ