ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​បន្លែ​ចម្រុះ​ធម្មជាតិ​ក្រុង​ច្បារមន​ប្រមូលទិញ​បន្លែ​ពី​កសិករ ហើយ​នាំ​ចេញ​ទៅ​តាម​ទីផ្សារ

2 ខែ មុន

ខេត្តកំពង់ស្ពឺ​ ៖ សហគមន៍​បន្លែ​ចម្រុះ​ធម្មជាតិ​ក្រុង​ច្បារមន បាន​ប្រមូល​ទិញ​បន្លែ​ពី​កសិករ​ជា​អ្នក​ដាំ​មិន​ប្រើប្រាស់​ជីគីមី មិន​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អ្នក​ទទួលទាន ហើយ​អាច​នាំ​បន្លែ​ច្រើន​ប្រភេទ​ក្នុង​មួយ​ៗ​ទៅ​កាន់​ទីផ្សារ​តាម​ខេត្ត និង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។ អ្នកស្រី…

ខេត្តកំពង់ស្ពឺ​ ៖ សហគមន៍​បន្លែ​ចម្រុះ​ធម្មជាតិ​ក្រុង​ច្បារមន បាន​ប្រមូល​ទិញ​បន្លែ​ពី​កសិករ​ជា​អ្នក​ដាំ​មិន​ប្រើប្រាស់​ជីគីមី មិន​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អ្នក​ទទួលទាន ហើយ​អាច​នាំ​បន្លែ​ច្រើន​ប្រភេទ​ក្នុង​មួយ​ៗ​ទៅ​កាន់​ទីផ្សារ​តាម​ខេត្ត និង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។

អ្នកស្រី យូ លន់ តំណាង​សហគមន៍​បន្លែ​ចម្រុះ​ធម្មជាតិ​ក្រុង​ច្បារមន បានឱ្យ​ដឹង​ថា សហគមន៍​បន្លែ​ចម្រុះ​ធម្មជាតិ​ក្រុង​ច្បារមន​មាន​ទីតាំង​ក្នុង​មន្ទីរ​កសិកម្ម ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ​។ សហគមន៍​របស់​អ្នកស្រី​គិតគូរ​រឿង​កសិករ​ជា​អ្នក​ផលិត​ជា​ចម្បង​ដោយសារ​តែ​សព្វ​ថ្ងៃនេះ បន្លែ​របស់​កសិករ​អត់​សូវ​មាន​ទីផ្សារ​ទេ ភាគច្រើន​គឺ​ទីផ្សារសេរី​។

គោលបំណង​ដែល​អ្នកស្រី​បង្កើត​សហគមន៍​នេះ​ឡើង​គឺ​ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​ប្រាក់​ចំណូល​បាន​ខ្ពស់​។ គឺ​អ្នកស្រី​មាន​គោលបំណង​មួយ​ផ្តោត​ទៅ​លើ​ផលិតផល ដែល​ពួក​គាត់​ផលិត​បាន​។ អ្នកស្រី​យូ លន់ បាន​បន្ត​ថា សព្វ​ថ្ងៃនេះ​សហគមន៍​បន្លែ​ចម្រុះ​ធម្មជាតិ​ក្រុង​ច្បារមន បាន​ជួយ​យ៉ាងច្រើន​ទៅ​ដល់​កសិករ​ខាង​ផ្នែក​ទីផ្សារ ដោយសារ​តែ​សហគមន៍​បាន​ចុះ​កុងត្រា​តម្លៃ​ថេរ ជាមួយ​កសិករ​មិន​ចុះ​មិន​ឡើង ព្រមទាំង​ជាមួយ​អតិថិជន ឬ​ជា​ម្ចាស់​ហាង​ដែល​ជា​អ្នក​ទទួល​ទិញ​បន្ត​ទៅ​កាន់​ទីផ្សារ​ជា​ច្រើន​ទៀត​។ ចំពោះ​គ្រាប់ពូជ​បន្លែ​គឺ​ខាង​សហគមន៍​ជា​អ្នកទិញ​និង​ផ្តល់​ឱ្យ​កសិករ ហើយ​ទាល់តែ​កសិករ​ដាំ​បាន​ផល ទើប​ខាង​សហគមន៍​គិតគូរ​ត្រឡប់​មក​វិញ​។

ដោយឡែក​ ការ​ដាំ​ដុះ​បន្លែ​ទៀត​សោត គឺ​អ្នកស្រី យូ លន់ ចុះ​ទៅ​បង្ហាញ​បច្ចេកទេស និង​ពិនិត្យ ជា​រៀង​រាល់​ស​ប្តា​ហ៍​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​កសិករ និង ប្រាប់​ពី​បច្ចេកទេស​ក្នុង​ការ​ថែទាំ​បន្លែ ប្រើប្រាស់​តែ​ជីធម្មជាតិ និង​ថ្នាំ​បាញ់​គ្មាន​ជាតិ​គឺ​មី គឺ​ផលិត​ឡើង​ដោយ​សហគមន៍​ផ្ទាល់ ដែល​នៅ​តាម​ទីផ្សារ​គេ​កុម្ម​ង់​ទិញ តែ​បន្លែ​ច្រើន​ប្រភេទ​គ្មាន​គីមី​នេះឯង​។

អ្នកស្រី យូ លន់ បាន​បន្ត​ទៀត​ថា​÷ បន្លែ​ដែល​តម្រូវការ​ទីផ្សារ​សព្វថ្ងៃ​នេះ សហគមន៍​របស់​អ្នកស្រី​មាន​ទីផ្សារ​ក្នុង​ខេត្តកំពង់ស្ពឺ​ខ្លះ ជា​ពិសេស​គឺ​នាំ​ចេញ​ទៅ​ទីផ្សារ​រាជធានី​ភ្នំពេញ​តែ​ម្តង គឺជា​បន្លែ​ធម្មជាតិ​ល្អ​ៗ មិនធំ​ពេក ផ្តោត​សំខាន់​លើ​តម្លៃ​ទីផ្សារ តម្លៃ​មិន​ទៀងទាត់ ការ​នាំ​ចេញ​ក៏​មិន​បាន​កំណត់​ច្បារ​លាស់ ចឹ​ង​ហើយ កសិករ​ជា​អ្នក​ផលិត ក៏​ធ្វើ​តាម​នូវ​អ្វី​ដែល​ខាង​សហគមន៍​បាន​កំណត់​ឱ្យ​ដាំ មិន​ច្រើន​ពេក​នោះ​ទេ​។ ដាំ​ល្មម​សមរម្យ​តម្រូវការ​ចាំបាច់​របស់​ទីផ្សារ​តែ​ប៉ុណ្ណោះ​។

សម្រាប់​ថ្ងៃនេះ បន្លែ​មាន​ជិត​២០​មុខ ដែល​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​រាជធានី​ភ្នំពេញ​។ សហគមន៍​នៅ​ខេត្តកំពង់ស្ពឺ​ក៏​មាន​ច្រើន ហើយ​នៅ​តាម​បណ្តាល​ខេត្ត​នានា​ក៏​មាន​ច្រើន ប្រមូល​ផល​រាប់រយ​គីឡូ រាប់រយ​តោន ហើយ​មាន​បញ្ហា​ដោយសារ​តម្លៃ​ ។ ដូច្នេះ​ហើយ សហគមន៍​បន្លែ​ចម្រុះ​ធម្មជាតិ​ក្រុង​ច្បារមន​របស់​អ្នកស្រី​នេះ បាន​ធ្វើ​កុងត្រា​មួយ​ជាមួយ​និង​ទីផ្សារ ហើយ​និង​ជាមួយ​កសិករ​ដែល​ជា​អ្នក​ផលិត ដាំ​បន្លែ ការ​ប្រមូល​ទិញ​គឺ​មាន​កំរិត គឺ​រើស​គុណភាព​ស្អាត បន្លែ វៀច កុង​អី​ខាង​សហគមន៍​មិន​ទទួល​ទិញ​នោះ​ទេ​។

គឺ​រើស​យក​តែ​បន្លែ​ណា​ដែល​ល្អ​ៗ ទៅ​តាម​តម្រូវការ​របស់​ទីផ្សារ ក​ក្តា​នេះ​ហើយ​ដែល​សហគមន៍​របស់​អ្នកស្រី ធ្វើ​កុងត្រា​នោះ ចំណុច​សំខាន់​គឺ​ធ្វើ​ទៅ​តាម​ការ​កុ​ម្មង់​របស់​ទីផ្សារ នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ហាង​ជិត​២០​ដែល​ទទួល​ទិញ​ពី​សហគមន៍​បន្លែ​ចម្រុះ​ធម្មជាតិ​ក្រុង​ច្បារមន​។ ហាង​ខ្លះ​គេ​យក​ក្នុង​មួយ​មុខ ៣​គីឡូ ខ្លះ​៥​គីឡូ ខ្លះ​ទៀត​១០​គីឡូ និង​២០​គីឡូ​។​ល​។ គឺ​យើង​រៀប​ទៅ​តាម​ការ​កុម្ម​ង់​នឹង សហគមន៍​ធ្វើ​យ៉ាងណា កុំឱ្យ​ផលិតផល​របស់​កសិករ​សល់ កុំឱ្យ​ខូច​ចឹ​ង​ខាង​សហគមន៍​ត្រូវ​តែ​រៀបចំ​ទៅ​តាម​តម្រូវការ​របស់​ទីផ្សារ គឺ​តម្លៃ​ថេរ​អត់​មាន​ចុះ ហើយ​ក៏​អត់​មាន​ឡើង​ដែរ​។ 

ជា​ចុង​ក្រោយ​អ្នកស្រី យូ លន់ តំណាង​សហគមន៍​ប​ន្លៃ​ចម្រុះ​ធម្មជាតិ​ក្រុង​ច្បារមន គ្រោង​នឹង​បង្កើត​សាខា​នៅ​តាម​បណ្តាល​ខេត្ត​នានា​ដែរ ប៉ុន្តែ​ការ​ត្រូវការ​ទីផ្សារ​នឹង​អ្នក​ផលិតផល​ធម្មជាតិ​នេះ​ដែរ អ្នកស្រី​ជឿជាក់​ថា ប្រសិនបើ​មាន​កសិករ​ដែល​ជា​អ្នក​ផលិត​បាន​ផល​ច្រើន​ហើយ​មិន​ប្រើប្រាស់​ជីគីមី អ្នកគាំទ្រ និង​នៅ​តាម​បណ្តាល​ទីផ្សារ​ច្បាស់​ជា​មាន​អ្នក​កុម្ម​ង់​ទិញ​ជាក់​ជា​មិន​ខាន​ឡើយ​។ ផលិតផល​ខ្មែរ​យើង​បច្ចុប្បន្ន​មានការ​គាំទ្រ​ច្រើន​គឺ​ដោយសារ​តែ​ខាង​សហគមន៍​ព្រឹ​ង​ទៅ​លើ​សុខភាព និង​ពង្រីក​ផលិតផល​ឱ្យ​បាន​ច្រើន​កុំឱ្យ​នាំ​ចូល​មក​ច្រើន​ពេក​ផង​ដែរ​៕ ​ដោយ​៖ អ៊ុ ណូ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ