ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាល​អោយ​បុរស​ដឹក​អីវ៉ាន​អន​ឡាញ​ម្នាក់​ស្លា​.​ប់ នៅ​ជ្រោយចង្វារ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​ដឹក​អីវ៉ាន់​តាម​អន​ឡាញ​ម្នាក់ បាន​បាត់បង់​ជីវិត ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​ជាមួយ​រថយន្ត​ម៉ាក ម៉ា​ស្ដា មួយ​គ្រឿង ពេញទំហឹង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​ដឹក​អីវ៉ាន់​តាម​អន​ឡាញ​ម្នាក់ បាន​បាត់បង់​ជីវិត ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​ជាមួយ​រថយន្ត​ម៉ាក ម៉ា​ស្ដា មួយ​គ្រឿង ពេញទំហឹង ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​អភិវឌ្ឍន៍ (​ក្បែរ​មជ្ឈមណ្ឌល​OCIC) ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ ដែល​បាន​ស្លា​.​ប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ មានឈ្មោះ នួន ហាន់​ណា​ហ្វី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​មុខរបរ​ជា​អ្នក​ដឹក​អីវ៉ាន់ online មាន​លំនៅ​នៅផ្ទះ​លេខ​១៨០៦F ផ្លូវជាតិ​លេខ​៥​ភូមិ​ឃ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើ​តុ​ហេតុ គេ​ឃើញ​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក Honda click ពណ៌​ស លាយ​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1HE-1868 មួយ​គ្រឿង តែ​ម្នាក់ឯង​ធ្វើ​ដំណើរ​តាម​ផ្លូវ​អភិវឌ្ឍន៍ នៅ​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើត ក៏​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ម៉ាស់​ស្តា មួយ​គ្រឿង ពាក​ស្លាក​លេខ ភ្នំពេញ​2BN-6958 ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេញទំហឹង បណ្តាល​អោយ​ជន​រង​គ្រោះ​បោក​ក្បាល​រង​របួសធ្ងន់​។ ភ្លាម​ៗ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សា​ម៉ុ​យ ទៅ​ដល់​កន្លែង​កើតហេតុ ប្រុង​បញ្ជូន​ទៅ​សង្គ្រោះ តែ​អកុសល​ដាច់ខ្យល់​ស្លាប់​នៅ​កន្លែង​។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ អ្នកបើកបរ​រថយន្ត ត្រូវ​នគរបាល​ឃាត់ខ្លួន ។

រថយន្ត រួម​ទាំង​អ្នកបើកបរ និង​ម៉ូតូ ត្រូវ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បញ្ជូន​ទៅ​កាន់​ការិយាល័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ស​.​ព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ