ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកធ្វើការ​យប់​កុំ​រំលង​អាហារ​ទាំងនេះ

4 ខែ មុន

របប​អាហារ​ដើរតួ​នាទី​យ៉ាង​សំខាន់​បំផុត​មួយ​ក្នុង​ការ​រក្សា​សុខភាព​រាង​កាយ​រឹង​មាំ​ល្អ​ប្រសើរ ពិសេស​សម្រាប់​អ្នកធ្វើការ​ម៉ោង​យប់​។ ថា​តើ​អ្នកធ្វើការ​ម៉ោង​យប់​គួរ​រួម​បញ្ចូល​អ្វីខ្លះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នកធ្វើការ​ពេល​យប់​មិន​គួរ​មើល​រំលង ៖ ១-បន្លែ​ផ្លែ​ឈើ តាម​ពិត​ទៅ​ការ​ទទួលទាន​បន្លែ​ផ្លែ​ឈើ​កាន់តែ​ច្រើន​មិនមែន​ល្អ​តែ​សម្រាប់​អ្នកធ្វើការ​យប់​ឡើយ គឺ​ចំពោះ​គ្រប់​គ្នា​តែ​ម្ដង​។ នោះ​ក៏​ព្រោះតែ​បន្លែ​ផ្លែ​ឈើ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ វីតាមីន…

របប​អាហារ​ដើរតួ​នាទី​យ៉ាង​សំខាន់​បំផុត​មួយ​ក្នុង​ការ​រក្សា​សុខភាព​រាង​កាយ​រឹង​មាំ​ល្អ​ប្រសើរ ពិសេស​សម្រាប់​អ្នកធ្វើការ​ម៉ោង​យប់​។ ថា​តើ​អ្នកធ្វើការ​ម៉ោង​យប់​គួរ​រួម​បញ្ចូល​អ្វីខ្លះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នកធ្វើការ​ពេល​យប់​មិន​គួរ​មើល​រំលង ៖

១-បន្លែ​ផ្លែ​ឈើ

តាម​ពិត​ទៅ​ការ​ទទួលទាន​បន្លែ​ផ្លែ​ឈើ​កាន់តែ​ច្រើន​មិនមែន​ល្អ​តែ​សម្រាប់​អ្នកធ្វើការ​យប់​ឡើយ គឺ​ចំពោះ​គ្រប់​គ្នា​តែ​ម្ដង​។ នោះ​ក៏​ព្រោះតែ​បន្លែ​ផ្លែ​ឈើ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ វីតាមីន និង​ជាតិ​រ៉ែ​សំខាន់​ៗ​។ លើស​ពី​នេះ​ទៅ​ទៀត​បន្លែ​ផ្លែ​ឈើ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ទាប​និង​គ្មាន​ផ្ទុក​កាឡូរី​ដែល​មិនល្អ​ចំពោះ​សុខភាព​។

២-ត្រី

ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​ដែល​រាង​កាយ​ត្រូវការ​ចាំបាច់​។ ដូច្នេះ​កុំ​ភ្លេច​រួម​បញ្ចូល​ត្រី ពិសេស​ប្រភេទ​ត្រី​សម្បូរ​ខ្លាញ់​ក្នុង​របប​អាហារ​។ ការ​ទទួលទាន​ត្រី​ក៏​ជួយ​ពង្រឹង​សុខភាព​ខួរក្បាល​និង​បេះដូង​ផង​ដែរ​។

៣-មាន់

ការ​រួម​បញ្ចូល​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ក្នុង​របប​អាហារ​ជួយ​ផ្ដល់​ថាមពល​បន្ថែម​ដល់​អ្នក​បាន​ពេញ​មួយ​ថ្ងៃ​ដល់​យប់​តែ​ម្ដង​។ ហើយ​សាច់​មាន់​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​។

៤-បឺ​រ​សណ្ដែកដី

ការ​ធ្វើការ​ពេញ​មួយ​យប់​ប្រាកដជា​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​និង​ឃ្លាន​ជា​មិន​ខាន​។ ហើយ​ប្រសិនបើ​មិន​ប្រយ័ត្ន​ចំពោះ​ចំនី​ដែល​អ្នក​ទទួលទាន​ទេ​នោះ​អ្នក​ប្រាកដជា​ងាយ​នឹង​ឡើង​ទម្ងន់​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​នៅ​ពេល​ឃ្លាន​ចូល​ទទួលទាន​បឺ​រ​សណ្ដែកដី​មួយ​ស្លាបព្រា​។ វិធី​នេះ​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ឆ្អែត​បាន​យូរ​ដោយសារ​បឺ​រ​សណ្ដែកដី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ ប្រូតេអ៊ីន និង​ខ្លាញ់​សុខភាព​ល្អ​។

៥-យ៉ា​អួរ

អាហារ​មួយ​ប្រភេទ​ទៀត​ដែល​ប្រសើរ​សម្រាប់​អ្នក​គេង​សម្រាក​ថ្ងៃ ប៉ុន្តែ​ធ្វើការ​ពេល​យប់ គឺ​យ៉ា​អួរ​។ អាហារ​សម្រន់​នេះ​មាន​ផ្ទុក​កាឡូរី​ទាប ប៉ុន្តែ​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូច​ជា​សុខភាព​រាង​កាយ​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ