ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ៗ​មក​ពី​ជុំវិញ​ពិភពលោក​នឹង​មក​ប្រកួត​សម្រស់​នៅ​កម្ពុជា

4 ខែ មុន
  • ភ្នំពេញ

ស្រី​ស្អាត​ៗ​ដែល​ជា​បេ​ក្ខ​នារី​ប្រកួត​សម្រស់​កម្រិត​ពិភពលោក​ពីរ​ស្ថាប័ន​ត្រូវ​បាន​គេ​ដឹង​ថា នឹង​មក​ប្រជុំ​គ្នា​ប្រកួត​ផ្តាច់​ព្រ័ត​នៅ​រាជធានី​ភ្នំពេញ នៅ​ចុងឆ្នាំ​២០២៤​ខាង​មុខ​នេះ ។ ការ​ប្រកួត​សម្រស់​កម្រិត​ពិភពលោក​ទាំង​ពីរ​ស្ថាប័ន​នេះ គឺ​មួយ ការ​ប្រកួត Miss Grand International…

ស្រី​ស្អាត​ៗ​ដែល​ជា​បេ​ក្ខ​នារី​ប្រកួត​សម្រស់​កម្រិត​ពិភពលោក​ពីរ​ស្ថាប័ន​ត្រូវ​បាន​គេ​ដឹង​ថា នឹង​មក​ប្រជុំ​គ្នា​ប្រកួត​ផ្តាច់​ព្រ័ត​នៅ​រាជធានី​ភ្នំពេញ នៅ​ចុងឆ្នាំ​២០២៤​ខាង​មុខ​នេះ ។

ការ​ប្រកួត​សម្រស់​កម្រិត​ពិភពលោក​ទាំង​ពីរ​ស្ថាប័ន​នេះ គឺ​មួយ ការ​ប្រកួត Miss Grand International និង​ការ​ប្រកួត Miss Planet International ។

គណកម្មការ​រៀបចំ​ការ​ប្រកួត Miss Planet International បាន​ប្រកាស​ជា​ផ្លូវការ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន ថា ការ​ប្រកួត​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​ខាង​មុខ​។ ប៉ុន្តែ​គណកម្មការ​រៀបចំ​ការ​ប្រកួត Miss Grand International នៅ​មិន​ទាន់​បញ្ជក់​ថ្ងៃ​ច្បាស់លាស់ ដោយ​គ្រាន់តែ​ដឹង​ថា នៅ​ខែវិច្ឆិកា​ដែរ ។

លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​នូវ​គោល​គំនិត​សំខាន់​ៗ​ជា​ច្រើន​នៅ​ក្នុង​ជំនួប​ជាមួយនឹង​គណកម្មការ​រៀបចំ​កាលពី​ស​ប្តា​ហ៍​មុន ។

នៅ​ក្នុង​ជំនួប​នោះ លោក​បាន​បង្ហាញ​នូវ​ការ គាំទ្រ និង​ជម្រុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​។ លោក​រដ្ឋ​ល​ខា​ធិ​ការ ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​រៀបចំ​ព្រឹ​ត្ត​ការ​ណ៏​លក្ខណៈ​អន្តរជាតិ​ដូច​ជា​ការ​ប្រកួត​សម្រស់ នឹង​រួមចំណែក​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស និង​ទាក់ទាញ​អ្នកទេសចរ​មក​ពី​ជុំវិញ​ពិភពលោក​បាន​ច្រើន​កុះករ​។

កម្មវិធី​ប្រកួត Miss Planet International ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​រួម ដើម្បី​លើកកម្ពស់​ការ​អភិរក្ស​ភព​ផែនដី និង​ជីវិត​មនុស្ស ស្រប​តាម​គោលការណ៍​របស់​អង្គការសហប្រជាជាតិ​។ បេសកកម្ម​របស់​កម្មវិធី​គឺ​ដើម្បី​បំផុស និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​បេក្ខជន​ដែល​ប្រាថ្នា​ចង់​ធ្វើ​ជា​គំរូ​ល្អ​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ និង​ជុំវិញ​ពិភពលោក ជំរុញ​ការ​ផ្លាស់​ប្តូរ​សង្គម​ដែល​ពង្រឹង​សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​គ្រប់​គ្នា និង​ការ​គោរព​បរិស្ថាន​។

ការ​ប្រកួត Miss Planet International ទី​១ បាន​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​មាន​សមាជិក​ចំនួន ៣៩​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។ កញ្ញា មូ​និក បេស ( Monique Best )​មក​ពី​អាហ្វ្រិក​ខាងត្បូង​បាន​គ្រង​មកុដ Miss Planet International​នៅ​ពេល​នោះ​។

រីឯ​ការ​ប្រកួត Miss Grand International ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣ ដោយ​លោក ណា​វ៉ា​ត អ៊ី​សា​រ៉ាង​រី​ស៊ី​ល ( Nawat Itsaragrisil) ។ ការ​ប្រកួត​នេះ​ផ្តោត​ជា​ចម្បង​លើ​បញ្ហា​មនុស្សធម៌ ជាមួយនឹង​រាជ​នី​សម្រស់ ដែល​នឹង​ក្លាយជា​ម្ចាស់​គ្រង​មកុដ ក៏​ដូច​ជា​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​ដែល​ទាក់ទង​នឹង​យុទ្ធនាការ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ