ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​ទទួល​ស្វាគមន៍​ព្រះ​អង្គ​ធម្ម​វនវា​សី​បណ្ឌិត ចន្ទ មុនី

3 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤​នេះ ព្រះ​អង្គ​ធម្ម​វនវា​សី​បណ្ឌិត ចន្ទ​ មុនី បាន​និមន្ត​សម្តែង​ធម៌​ទេសនា​នៅ​វត្ត​ស្រះ​កែវ​មុន្នី​វណ្ណ ដោយ​បាន​ទទួល​បដិសណ្ឋារកិច្ច​ពីសំណាក់​ថ្នាក់ដឹកនាំ​ខេត្ត…

ខេត្តស្ទឹងត្រែង ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤​នេះ ព្រះ​អង្គ​ធម្ម​វនវា​សី​បណ្ឌិត ចន្ទ​ មុនី បាន​និមន្ត​សម្តែង​ធម៌​ទេសនា​នៅ​វត្ត​ស្រះ​កែវ​មុន្នី​វណ្ណ ដោយ​បាន​ទទួល​បដិសណ្ឋារកិច្ច​ពីសំណាក់​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ រួម​និង​ប្រជា​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ ។   

បន្ទាប់​ពី​សម្តែងធម៌​ទេសនា​ចប់​ព្រះព្រះ​អង្គ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ​ មុនី បាន​បន្ត​ទៅ​កាន់​ព្រំដែន​កម្ពុជា​-​ឡាវ ចំណុច​បង្គោល​លេខ​០៣៨ និង​និមន្ត​ទៅ​កាន​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ​ព្រមទាំង​ចូល​ទស្សនា​ស្តូប​អនុស្សាវ​រី​យ៍​ព្រះ​បរម​រតន​កោដ្ឋ​នៅ​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​រួច​មក​ ក៏​បាននិមន្ត​ចូល​ទៅ​ប្រាសាទ​ព្រះ​គោ​ស្ថិតនៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ដោយ​មាន​ប្រជា​ពល​ពុទ្ធបរិស័ទ​រាប់​ពាន់​នាក់ រង់ចាំ​ទទួល​ស្វាគមន៍​ព្រះ​អង្គ សុំ​ពរ​ជ័យ​សេរី​សួរ​ស្តី​ផង​ដែរ​ ។

​ខណៈ​ព្រះ​អង្គ​បណ្ឌិត ទស្សនៈកិច្ច​បង្គោលព្រំ​ដែនកម្ពុជា​- ឡាវ ព្រះ​អង្គ​បាន​មាន​ថេរ​ដិ​ការ​ថាៈបើ​យុវជន​យើង​ស្នេហា​ជាតិ សូមកុំ​ស្នេហា​តែ​បបូរមាត់ សូម​ឲ្យ​មាន​មនសិការ​និង​ឆន្ទៈ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​តាម​រយៈ​ការអនុវត្ត​សកម្មភាព​ជាក់ស្តែង ។​ព្រះ​អង្គ​មាន​ថេរ​ដិ​ការ​បន្ត​ថាៈបើ​យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ​ដែល​មាន​ឈាមជ័រ​ជាខ្មែរ​សូម​ចូលរួម​ការពារ​បូរណភាព​ទឹកដី​ទាំងអស់​គ្នា ដោយ​ធ្វើការ​សិក្សា​ឈ្វេងយល់​អំពី​កិច្ច​សហប្រតិបត្តិការ អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា​-​វៀតណា​ម​-​ឡាវ ដែល​ពាក់ព័ន្ធ​និង​ព្រំដែនឲ្យ​បាន​ច្បាស់លាស់ ជៀសវាង​ការ​ឈ្លោះ​គ្នា​ដោយ​មិន​បាន​យល់​ច្បាស់ និង​ជឿ​លើ​ការ​ញុះញុង​ឲ្យ​មានការប្រឆាំង​និង​រាជរដ្ឋាភិបាល ។   

គួរ​បញ្ជា​ក់ថា ​នៅ​ពេល​ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​បាន​ថ្លែង​សារ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ព្រះរា​ជាណាចក្រ​កម្ពុជា ធ្វើ​ដំណើរ​មក​ទស្សនា​នៅ​តាម​តំបន់​ព្រំដែន​ដោយ​មិន​អស់​ចំណាយ​ថវិកា​ផ្សេង​ៗ​ក្នុង​ពេល​ទស្សនា​កម្សាន្ត តាម​រយៈ​ទទួល​ស្វាគមន៍​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ