ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីបំផុត ! ម្ចាស់​សំណេរ«​អូន​កាច​ចឹ​ង​ធ្វើ​ប្រពន្ធ​​បង​បាន​នៅ​»​ ត្រូវ​បញ្ជូនទៅតុលាការ​​ហើយ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សាកសួរ​លើ​ករណី​ស្ត្រី​ម្នាក់​បង្ហោះ​រូបភាព​កាន់​កាំភ្លើង រួម​ជាមួយ​ខ្លឹម​សារ​ថា «​អូន​កាច​ចឹ​ង​ធ្វើ​ប្រពន្ធ​បង​បាន​នៅ​» ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ។ យោង​តាម​ផេ​ក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា ក្រោយ​បញ្ចប់​ការ​សួរនាំ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សាកសួរ​លើ​ករណី​ស្ត្រី​ម្នាក់​បង្ហោះ​រូបភាព​កាន់​កាំភ្លើង រួម​ជាមួយ​ខ្លឹម​សារ​ថា «​អូន​កាច​ចឹ​ង​ធ្វើ​ប្រពន្ធ​បង​បាន​នៅ​» ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ។

យោង​តាម​ផេ​ក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា ក្រោយ​បញ្ចប់​ការ​សួរនាំ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៤ នេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជូន​ខ្លួន​ស្ដ្រីជន​សង្ស័យ​ឈ្មោះ ម៉េ​ង លី​ហ័​រ ហៅ Yubee Ly ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ថា អំពី​ចំណាត់ការ​តាម​ផ្លូវច្បាប់​លើ​ស្ដ្រី​ម្នាក់ ដែល​បាន​ប្រើប្រាស់​គណនី Facebook ឈ្មោះ Yubee Ly ហើយ​បង្ហោះ​វី​ដេ​អូ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ ដោយ​ភ្ជាប់​ជាមួយ​ខ្លឹមសារ «​អូន​កាចចឹ​ង​ធ្វើ​ប្រពន្ធ​បង​បាន​នៅ​»​។

ក្រោយ​ឃើញ​ការ​បង្ហោះ​បែប​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល និង​លោក​វរសេនីយ៍ទោ វុ​ធ ស៊ែ អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ បាន​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់​ភ្លាម​ៗ​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ។

ប្រហែល​១​ម៉ោង​ក្រោយ​ការ​បង្ហោះ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​រង នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​កំណត់​បាន​ទីតាំង​ស្នាក់​នៅ និង​ឈាន​ដល់​ការ​នាំ​ខ្លួន​ស្ដ្រី​ម្នាក់​ឈ្មោះ ម៉េ​ង លី​ហ័​រ អាយុ​២៤​ឆ្នាំ មក​ធ្វើការ​សួរនាំ​ទាំង​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។ ​

ផ្អែក​តាម​ការ​សាកសួរ​ជំ​ហ៊ាន​ដំបូង ស្ដ្រី​ឈ្មោះ ម៉េ​ង លី​ហ័​រ បាន​សារភាព​ថា វី​ដេ​អូ​បាញ់​ឡើង​លើ​មួយ​គ្រាប់​នេះ​តាំងពី​ឆ្នាំ​២០២២​មក​ម្ល៉េះ ប៉ុន្ដែ​គេ​ទើប​យក​មក​បង្ហោះ​ឡើង​វិញ នៅ​ក្នុង​គណនី​ក្លែងក្លាយ​ដែល​ប្រើប្រាស់​ឈ្មោះ Yubee Ly​។

ដោយឡែក ម្ចាស់​អាវុធ​ខ្លី​ដែល​បាន​ផ្ដល់​ឲ្យ​ស្ដ្រី​ខាងលើ​ប្រើប្រាស់​បាញ់បោះ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​កាលពី​ពេល​កន្លង​ទៅ ហើយ​ក៏​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ ពាក់ព័ន្ធ​ការ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ និង​ករណី​គ្រឿងញៀន​។
នា​យកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណៈ និង​អ្នក​សារព័ត៌មាន​ទាំងអស់ ដែល​បាន​ផ្ដល់​កិច្ចសហការ​ល្អ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ