ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាឡិកាខ្នាត​យក្ស​កម្ពស់​៣៥​ម៉ែត្រ​ ​ត្រូវបានដំឡើងដាក់នៅជាប់ដងព្រែកកំពត

4 ខែ មុន

​ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត​ កាលពី​ព្រឹក​ថ្ងៃ​ទី​22​ ខែសីហា​ ឆ្នាំ​2024​ បាន​រៀបចំ​ពិធី​​ក្រុងពាលី​​ដំឡើង​នាឡិការ​កម្ពស់​35​ម៉ែត្រ ​និង​រង្វង់​មុខ​10​ម៉ែត្រ​ដាក់​ជាប់​និង​ដងព្រែក​កំពត ​ស្ថិត​នៅ​ភូមិ​អង្គ​សង្កាត់​ត្រើយ​កោះ​ ក្រុង​កំពត​…

​ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត​ កាលពី​ព្រឹក​ថ្ងៃ​ទី​22​ ខែសីហា​ ឆ្នាំ​2024​ បាន​រៀបចំ​ពិធី​​ក្រុងពាលី​​ដំឡើង​នាឡិការ​កម្ពស់​35​ម៉ែត្រ ​និង​រង្វង់​មុខ​10​ម៉ែត្រ​ដាក់​ជាប់​និង​ដងព្រែក​កំពត ​ស្ថិត​នៅ​ភូមិ​អង្គ​សង្កាត់​ត្រើយ​កោះ​ ក្រុង​កំពត​ ខេត្តកំពត​ ។

​​នៅក្នុង​​ពិធី​រៀប​ចំ​ក្រុង​ពាលី​​ដំឡើង​នាឡិការ​ខ្នាត​ធំ​ច​ម្បើ​ម​នោះ​ ឯកឧត្តម​ម៉ៅ​ ធនិន​ អភិបាល​ខេត្តកំពត​ រួម​ទាំង​លោក​ជំទាវ​ហ៊ុន​ ចាន់​ធី​ ​លោក​អភិបាលរង​ខេត្ត​ស្រុក​ចូលរួម​ ​ប៉ុន្តែ​ឯកឧត្តម​អភិ​បាលខេត្ត​​មិន​មាន​ប្រសាសន៍​នោះ​ទេ​ ​ព្រោះ​ឯកឧត្តម​ម៉ៅ​ ធនិន ​មាន​ប្រសាសន៍​រួច​ហើយ​នៅ​ក្នុង​ពិធី​ចែក​ប្លង់​កម្ម​សិទ្ធ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ស្រុក​បន្ទាយមាស​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​ខែសីហា​ ឆ្នាំ​2024​ថា​ ខាង​ខេត្ត​យើង​មាន​តំឡើង​ការ​មួយទៀត​ដែល​មាន​កម្ពស់​35​ម៉ែត្រ​និង​មុខ​មាន​ទំហំ​ខ្វះ​បន្តិច​10​ម៉ែត្រ​។​

ឯកឧត្តម​ម៉ៅ​ ធនិន​ មាន​ប្រសាសន៍​ថា​មាន​តែ​ខេត្ត​យើង​ទេ​ដែល​មាន​នាឡិការ​ខ្ពស់​ជាងគេ​ ​។

ឯកឧត្តម​ម៉ៅ​ ធនិន​ មាន​ប្រសាសន៍​បន្ត​ថា​ការ​ដំឡើង​នាឡិការ​ដ៍​ធំ​និង​ខ្ពស់​នេះ​ពិតជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មិន​ខាន​ឡើយ ​។ ចំណែក​រូបសំណាក​សេះ​សមុទ្រ​បាញ់​ទឹក​នៅ​មុខ​សាលាខេត្ត​ឥឡូវ​ ​គ្រាន់​តែ​ឈរ​មុខ​សាលាខេត្ត​ចោល​ភ្នែក​ទៅ​ត្រើយ​កោះ​ក៍​អាច​មើល​នាឡិការ​ខ្នាត​យក្ស​នេះ​បាន​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ