ទីបំផុត! តារាចម្រៀង Jennifer Lopez ម្ចាស់បទ “On the Floor” បានលែងលះជាមួយស្វាមីជាតារាសម្តែងល្បី
(អន្តរជាតិ)៖ សារព័ត៌មាន TMZ បានរាយការណ៍កាលពីថ្ងៃទី២០ ខែសីហា ថា ម្ចាស់បទ “On the Floor”…
(អន្តរជាតិ)៖ សារព័ត៌មាន TMZ បានរាយការណ៍កាលពីថ្ងៃទី២០ ខែសីហា ថា ម្ចាស់បទ “On the Floor”…
(អន្តរជាតិ)៖ សារព័ត៌មាន TMZ បានរាយការណ៍កាលពីថ្ងៃទី២០ ខែសីហា ថា ម្ចាស់បទ “On the Floor” បានដាក់ពាក្យសុំលែងលះពីស្វាមីនៅក្នុងតុលាការក្នុងទីក្រុង Los Angeles បន្ទាប់ពីរៀបការបានពីរឆ្នាំ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Jennifer Lopez បានដាក់ពាក្យសុំលែងលះពី Ben Affleck ដោយខ្លួនឯង មិនមែនតាមរយៈមេធាវីនោះទេ។ កំណត់ត្រាបានបញ្ជាក់យ៉ាងច្បាស់ថាកាលបរិច្ឆេទនៃការបែកគ្នាសម្រាប់នាងនិងស្វាមីគឺថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បីខែមុនពេលខួបអាពាហ៍ពិពាហ៍ទីពីររបស់ពួកគេ។ លើសពីនេះ តារាចម្រៀងស្រីរូបនេះ នៅតែបន្តលះបង់សិទ្ធិទទួលបានប្រាក់ឧបត្ថម្ភពីស្វាមី។
មួយថ្ងៃមុនពេល Lopez ដាក់ពាក្យសុំលែងលះ លោក Ben Affleck ត្រូវបានគេប្រទះឃើញដើរលេងជាមួយអតីតភរិយា Jennifer Garner និងកូនពីរនាក់របស់ពួកគេកាលពីចុងសប្តាហ៍។
ពាក្យចចាមអារ៉ាមរបស់ Jennifer Lopez និង Ben Affleck នឹងដើរផ្លូវដាច់ដោយឡែកពីគ្នាបានកើតមានតាំងពីខែឧសភា ឆ្នាំ២០២៤។ ទោះបីជាពួកគេទាំងពីរនាក់មិននិយាយចេញមកក៏ដោយ ប៉ុន្តែភ្លាមៗនោះ Ben Affleck ត្រូវបានគេរកឃើញថាលែងពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍របស់គាត់ទៀតហើយ។ លើសពីនេះ ប្រភពជាច្រើនបានបង្ហើបថា អ្នកទាំងពីរលែងរស់នៅជាមួយគ្នាក្នុងវីឡា Beverly Hills ទៀតហើយ។ ការដែលអ្នកទាំងពីរមិនបានបង្ហាញមុខ ឬថតរូបជាមួយគ្នាជិត២ខែមកនេះ រឹតតែមានពាក្យចចាមអារ៉ាម។
Jennifer Lopez និង Ben Affleck បានភ្ជាប់ពាក្យក្នុងឆ្នាំ ២០០២ មុនពេលបែកគ្នានៅខែមករា ឆ្នាំ ២០០៤។ បន្ទាប់មកអ្នកទាំងពីរបានជួបគ្នាម្តងទៀតនៅពាក់កណ្តាលឆ្នាំ ២០២១ បន្ទាប់ពី Lopez បានលុបចោលការភ្ជាប់ពាក្យរបស់គាត់ជាមួយអតីតកីឡាករកីឡាបេស្បល Alex Rodriguez ។ នៅដើមខែមេសាឆ្នាំ២០២២ Ben Affleck បានសុំ Lopez បំពាក់ចិញ្ជៀន ហើយពិធីមង្គលការរបស់អ្នកទាំងពីរត្រូវបានរៀបចំតែប៉ុន្មានខែក្រោយមក។
តារាមួយគូនេះគ្មានកូនជាមួយគ្នាទេ។ Jennifer Lopez មានកូនពីរនាក់ជាមួយអតីតស្វាមី តារាចម្រៀង Marc Anthony ។ ខណៈពេលដែល Ben Affleck មានកូនបីនាក់ ជាមួយអតីតភរិយា Jennifer Garner៕
ចែករំលែកព័តមាននេះ