ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន​ជាងគេ​បំផុត

4 ខែ មុន
  • ភ្នំពេញ

នៅ​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ដំណើរការ​ទាំង​២៦កន្លែង​នៅ​កម្ពុជា ខេត្តស្វាយរៀង​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ខេត្ត​មួយ​ដែល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន​ជាងគេ និង​ជោគជ័យ​ជាងគេ ។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យ​ដឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​គឺ ខេត្តស្វាយរៀង​៩​កន្លែង​, រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​៥​កន្លែង​, ខេត្ត​ព្រះ​សីហ​នុ​៥​កន្លែង​,…

នៅ​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ដំណើរការ​ទាំង​២៦កន្លែង​នៅ​កម្ពុជា ខេត្តស្វាយរៀង​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ខេត្ត​មួយ​ដែល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន​ជាងគេ និង​ជោគជ័យ​ជាងគេ ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យ​ដឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​គឺ ខេត្តស្វាយរៀង​៩​កន្លែង​, រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​៥​កន្លែង​, ខេត្ត​ព្រះ​សីហ​នុ​៥​កន្លែង​, ខេត្តបន្ទាយមានជ័យ​៣​កន្លែង​, ខេត្តកោះកុង​១​កន្លែង​, ខេត្តកំពត​១​កន្លែង​, , ខេត្តក្រចេះ​១​កន្លែង​, និង ខេត្តកំពង់ចាម​១​កន្លែង​។

ពាក់ព័ន្ធ​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនេះ លោក ជា វុ​ទ្ធី អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា បាន​អះអាង​នៅ​ក្នុង​ពិធី​បើក​កម្មវិធី​ពិព័រណ៍​ធុរកិច្ច​សិង្ហ​បុរី ២០២៤ ដែល​រៀបចំ​ដោយ​វេទិកា​ធុរកិច្ច​វិនិយោគ​សិង្ហ​បុរី នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា ថា បច្ចុប្បន្ន​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២៦​ដែល​កំពុង​ដំណើរ នៅ​ក្នុង​ចំណោម​គម្រោង ៤៤ តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ទទួល​ការ​យល់ព្រម​ភ្លើង​ខៀវ​ពី​រាជរដ្ឋាភិបាល ។

លោក​បាន​អះអាង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុង​តែ​ដំណើរការ​ទាំងនោះ បាន​ស្រូប​ទាញ​គម្រោង​វិនិយោគ​ប្រមាណ​ជាង ៧០០ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ២៨​ពាន់ លាន ដុល្លារ និង​បង្កើត​ការងារ​បាន​ជាង ១៨០​ពាន់​កន្លែង​។

សូម​ជម្រាប​ជូន​ថា គិត​ចាប់ពី​ខែមករា រហូត​ដល់​ខែកក្កដា ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​ថ្មី​, គម្រោង​ពង្រីក​ផលិតកម្ម​, និង​គម្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​លើស​ពី​១៩០​គម្រោង ដែល​មាន​ទុន​ប្រមាណ ៣,៥​ពាន់​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួនជាង១៩​ម៉ឺន​កន្លែង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ