ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនដែលរួមមាន Los Angeles Times, The New York Times របស់សហរដ្ឋអាមេរិក បានសាទរចំពោះកីឡាអូឡាំពិកប៉ារីសឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលធ្វើឱ្យកាន់តែអស្ចារ្យ ក៏ដូចជាលើកអំពីកីឡាដ៏វិសេសវិសាល ដើម្បីលើកប្រទេសបារាំងចេញពីភាពអាប់អួរដែលនាំមកដោយវិបត្តិនយោបាយ។
Los Angeles Times ថែមទាំងលើកជាសំនួរថា តើអូឡាំពិកទីក្រុងឡូសអាន់ជ័រលេស សហរដ្ឋអាមេរិក ឆ្នាំ ២០២៨ អាចយកឈ្នះលើអ្វីដែលពិភពលោកទើបតែបានឃើញនៅក្នុងរយៈពេល២សប្តាហ៍ នៃភាពរីករាយដ៏អស្ចារ្យចេញពីសួនបៃតង Champ de Mars ដ៏ធំបំផុតរបស់ទីក្រុងប៉ារីសទៅកាន់វិមាន Versailles យ៉ាងដូចម្តេច?
កាសែត The Guardian និង The Telegraph របស់ចក្រភពអង់គ្លេសក៏មិនខុសគ្នាដែរ ដោយលើកសសើរអំពីប៉ារីសឆ្នាំ ២០២៤ ថាគឺជាសារៈសំខាន់នៃការការពារស្មារតីកីឡានៅក្នុងពិភពលោក ដែលមិនច្បាស់លាស់ដែលពោរពេញទៅដោយជម្លោះ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីមានឯកច្ឆ័ន្ទភាពក្នុងការសរសើរ។ តួយ៉ាង កាសែត Corriere della Sera និង La Repubblica ដោយលើកឡើងថា ប៉ារីសបានយកឈ្នះលើការភ័យខ្លាចរបស់ខ្លួន ទោះបីជាមានការផ្សព្វផ្សាយអំពីភ្លៀងធ្លាក់ខ្លាំង ការបំពុលទឹកនៅទន្លេសែន (Seine) និងបញ្ហាមួយចំនួនផ្សេងទៀតក៏ដោយ ដែលនេះគឺបានគូសបញ្ជាក់អំពីកីឡាអូឡាំពិកនៃចម្រុះភាព។ ស្របពេលកាសែតអេស្ប៉ាញ El Mundo បន្ថែមថា ទីក្រុងប៉ារីសនៃកីឡាអូឡាំពិក។
ប្រព័ន្ធផ្សព្វផ្សាយធំៗនៅជុំវិញពិភពលោកផ្សេងទៀត ដូចជា Die Welt របស់អាល្លឺម៉ង់ Rzeczpospolita របស់ប៉ូឡូញ Correio da Manha របស់ព័រទុយហ្គាល់ និងកាសែត Het Parool របស់ហូឡង់ ក៏មិនខុសគ្នាផងដែរ ដោយកោតសរសើរចំពោះភាពអស្ចារ្យ និងការរៀបចំដ៏របស់ម្ចាស់ផ្ទះបារាំង សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី៣៣ ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅដំបូងបំផុត ដែលរៀបចំពិធីបើកនៅខាងក្រៅកីឡដ្ឋាន។ ហើយជំនួសប្រពៃណីកន្លងមក ដែលអត្តពលិកត្រូវដើរជុំវិញផ្លូវអត្តពលកម្មនោះ។ អត្តពលិក អ្នកចូលរួម និងអ្នកទស្សនាផ្ទាល់ ប្លែកភ្នែកជាមួយទិដ្ឋភាពក្បួនដង្ហែតាមដងទន្លេសែនដ៏រស់រវើក ដោយឆ្លងកាត់រដ្ឋធានីបេះដូងរបស់ប្រទេសបារាំង។
ចែករំលែកព័តមាននេះ