ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ម៉ូតូទារ៨០០ដុល្លារ តែខាងរថយន្តសងត្រឹម៣០០ដុល្លារ ខណៈភាគីខាងម៉ូតូមិនព្រមចុងក្រោយយកទៅខណ្ឌទាំងពីរ

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ខ្វះ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ រង​ការ​ខូចខាត បណ្តាល​អោយ​នារី​ជា​សង្សារ​ម្ចាស់​ម៉ូតូ រលាត់​ដៃជើង ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ខ្វះ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ រង​ការ​ខូចខាត បណ្តាល​អោយ​នារី​ជា​សង្សារ​ម្ចាស់​ម៉ូតូ រលាត់​ដៃជើង ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ស្តុ​ប​ឋាន​សួ​គ៍ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​លេខ​២១៥ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ប្រជាពលរដ្ឋ​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​គូសង្សារ​មួយគូ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1KP-9205 ឌុ​ប​គ្នា​ដើរ​លេង តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ លុះ​មក​ដល់​ចំណុច​ស្តុ​ប​ឋាន​សួ​គ៍ ក៏​ឈប់​នៅ​លើ​គំនូស​សម្រាប់​អ្នក​ដើរ​ថ្មើរជើង​បាន​បន្តិច ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បើករថយន្ត ហ្វ​ត ម៉ាស​ស្តេ​ង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-2100 បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ខណៈ​មក​ដល់​ចំណុច​កើតហេតុ បុរស​ដែល​បើករថយន្ត​បាន​ឱន​លើក​ទូរស័ព្ទ បណ្តាល​អោយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​បង្ក​ការ​ខូចខាត​បន្តិចបន្តួច​នឹង​ធ្វើ​អោយ​នារី​ជា​សង្សារ​រលាត់​ដៃជើង ។

ភ្លាម​ៗ ម្ចាស់​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​មក​សម្របសម្រួល​ភាគី​ខាង​ម៉ូតូ ។ ដោយ​យុវជន​ជា​ម្ចាស់​ម៉ូតូ​ទាមទារ​សំណង​ថ្លៃ​ខូចខាត​ពី​ម្ចាស់​រថយន្ត ចំនួន​៨០០​ដុល្លារ ដើម្បី​បញ្ចប់រឿង ប៉ុន្តែ​ម្ចាស់​រថយន្ត​សុំ​សង​ចំនួន​៣០០​ដុល្លារ តែ​ម្ចាស់​ម៉ូតូ​មិន​ព្រម​នោះ​ទាល់តែ​អោយ​សំណង​តាម​ដែល​គាត់​ទារ​ទើប​យល់ព្រម​បញ្ចប់ ។

ក្រោយ​កើតហេតុ ដោយ​មានការ​មិន​យល់ព្រម​ទាំង​សងខាង សមត្ថកិច្ច​មូលដ្ឋាន​រួម​ជាមួយ​មន្ត្រី​ជំនាញ​ចរាចរណ៍ សម្រេច​ធ្វើការ​វាស់វែង​យក​ម៉ូតូ​នឹង​រថយន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​ដោះស្រាយ​បន្តពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ