រាជធានីភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងនគបាលជំនាញចុះឆ្មក់បង្ក្រាបទីតាំងក្លឹបមួយកន្លែងដោយឃាត់ខ្លួនមនុស្សជាង ១០០នាក់ នាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះផងដែរធ្វើឡើងនៅវេលាម៉ោង០១រំលងអធាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំ ចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែងដែលមានយីហោ GT ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០០នាក់។
បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថាទីតាំងក្លឹប GT នេះ មានការពាក់ព័ន្ធនឹងសារធាតុញៀននឹង សម្បូរមនុស្សច្រើនចេញចូលនៅទីតាំងនេះរួមមានជនជាតិបរទេសផងដែរ។
គួរបញ្ជាក់ផងដែរ កាលពីពេលថ្មីៗនេះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ បញ្ជាឲ្យស្នងការរាជធានី ខេត្តបន្តយកចិត្តទុកដាក់បោសសំអាតពីបញ្ហាគ្រឿងញៀន ជួញដូរមនុស្ស នៅតាមបណ្ដាទីតាំងក្លឹប ខារ៉ាអូខេ ជាដើម. ល. ដោយទុករយះពេលមួយសប្ដាហ៍ ដើម្បីចាត់ការរឿងទាំងនេះ ។
ក្រោយប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សជាង១០០នាក់ រួមមានជនបរទេសជាច្រើននាក់និងវត្ថុតាងមួយចំនួននាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ