ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវដែក​ដែល​ខូចខាត​បណ្តាល​ឲ្យ​ក្រឡាប់​រថភ្លើង​ថ្មី​ៗ​នេះ​បាន​ជួសជុល​រួចរាល់

1 ខែ មុន
  • ភ្នំពេញ

​កំណាត់​ផ្លូវដែក​ភាគ​ខាងជើង​ចំណុច​PK-123+350 ស្ថិត​ក្នុងភូមិ​ក​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ដែល​រង​ការ​ខូចខាត បណ្តាល​ឲ្យ​ក្រឡាប់​រថភ្លើង ត្រូវ​បាន​ជួសជុល​ភ្លាម​ៗ​ដើម្បី​ធានា​កា​រត់ភ្ជាប់ និង​បាន​ដាក់​ឱ្យ​ដំណើរការ​បណ្តោះអាសន្ន​ឡើង​វិញ​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា…

​កំណាត់​ផ្លូវដែក​ភាគ​ខាងជើង​ចំណុច​PK-123+350 ស្ថិត​ក្នុងភូមិ​ក​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ដែល​រង​ការ​ខូចខាត បណ្តាល​ឲ្យ​ក្រឡាប់​រថភ្លើង ត្រូវ​បាន​ជួសជុល​ភ្លាម​ៗ​ដើម្បី​ធានា​កា​រត់ភ្ជាប់ និង​បាន​ដាក់​ឱ្យ​ដំណើរការ​បណ្តោះអាសន្ន​ឡើង​វិញ​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៥ ។

ក្រសួង​សាធារណៈការ ​និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា បន្ទាប់​ពី​ផ្លូវដែក​នេះ​មានការ​ខូចខាត​ប្រវែង​១០០​ម៉ែត្រ និង​ស្រុត​មួយ​ចំហៀង​ដោយសារ​ទឹក​ហូរ​ច្រោះ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​។

ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​ផ្លូវដែក នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុម​ការងារ​បច្ចេកទេស​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ រ៉េវ​វេ បាន​ជួសជុល​ភ្លាម​ៗ សម្រាប់​ឱ្យ​ខ្សែ​រថភ្លើង​អាច​ឆ្លងកាត់​ជា​បណ្តោះអាសន្ន ដើម្បី​ដំណើរការ​និរន្ត​ភាព​នៃ​ខ្សែ​រថភ្លើង​ទាំង​ខ្សែ​ដឹក​អ្នកដំណើរ​និង ខ្សែ​រថភ្លើង​ដឹក​ទំនិញ​។

គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៤ រថភ្លើង​មួយ​ខ្សែ​ចេញដំណើរ​ពី​បាត់ដំបង​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ បាន​ជួប​ឧប្បត្តិហេតុ​ធ្លាក់​ទូ​ដឹក​ប្រេងឥន្ធនៈ​ចេញពី​ដែក​រ៉ៃ លើ​ផ្លូវដែក​ភាគ​ខាងជើង​ចំណុច​PK-123+350 ស្ថិត​ក្នុងភូមិ​ក​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ចំនួន​៦​ទូ​មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​អ្នកបើកបរ អ្នក​ធ្វើ​ដំណើរ និង​ប្រជា​ពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ដែក​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ