ខេត្តតាកែវ ៖ ស្ត្រីម្នាក់ត្រូវបានកូនប្រុសប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងផ្ទះរបស់ខ្លួនដោយមានសភាពរៀងហើមស្អុយទៅហើយ ។ ខណ:ពេលនោះកូនរបស់ស្ត្រីរងគ្រោះក៏រត់ទៅប្រាប់ជីដូនឱ្យមកមើល និងបង្កអោយមានការភ្ញាក់ផ្អើលពេញភូមិមកចោមរោមមើល។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ចន្លោះម៉ោង១០យប់ ត្រង់ចំណុចបន្ទប់ក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្វាយឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
លោកវរ:សេនីយ៍ឯក ឥន មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានអោយដឹងថា ករណីនេះក្រោមការស្រាវជ្រាវ និងការបំភ្លឺពីប្រជាពលរដ្ឋរស់នៅក្បែផ្ទះកើតហេតុក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះ គឺបង្កឡើងដោយជនសង្ស័យឈ្មោះ ខុន វណ្ណថង ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានធ្វើសកម្មភាពដោយយកខ្នើយសង្កត់ទៅលើមុខជនរងគ្រោះនិងកាច់បំបាក់ក បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។
ស្ត្រីរងគ្រោះឈ្មោះ ខែម ម៉ាច អាយុ៣២ឆ្នាំ ជាកម្មការីនីរោងចក្រ រស់នៅភូមិឃុំកើតហេតុខាងលើនិងមានកូនប្រុសម្នាក់។
បើតាមសំដីប្រជាពលរដ្ឋរស់នៅក្បែរផ្ទះស្ត្រីរងគ្រោះបានអោយកោះសន្តិភាពដឹងថា ស្ត្រីរងគ្រោះគឺត្រូវបានជនដៃដល់ជាប្តីចាក់ និងកាច់កសម្លាប់តាំងយប់ថ្ងៃទី២ សីហា ឆ្នាំ២០២៤ ចន្លោះម៉ោង៩ទៅម៉ោង១០យប់ នៅពេលស្ត្រីរងគ្រោះត្រឡប់មកពីធ្វើការរោងចក្រវិញរៀបចំងូតទឹក។
ប្រជាពលរដ្ឋបានបន្តទៀតថា លុះព្រឹកឡើង មុនមានការភ្ញាក់ផ្អើល ជនដៃដល់ជាប្តីបានយកថ្នាំទៅបាញ់ស្រូវជាធម្មតា ដូចអត់មានរឿងអ្វីកើតឡើងអញ្ចឹង ។ ពេលនោះម៉ែក្មេកជនដៃដល់បានសួរថាមេចបានជាប្រពន្ធឯងមិនមក បន្ទាប់មកជនដៃដល់ឆ្លើយថាទៅធ្វើការបាត់ហើយ។ រហូតដល់ម៉ោងកើតហេតុ កូនប្រុសរបស់ស្ត្រីរងគ្រោះឈ្មោះខុន មាន់ អាយុ១០ឆ្នាំ បានចូលក្នុងផ្ទះបើកទ្វាបន្ទប់ ក៏ស្រាប់ឃើញសពម្តាយមុខហើមដេកដណ្តប់ភួយនៅលើគ្រែលែងស្គាល់មុខម្តាយក៏រត់ទៅប្រាប់ជីដូនអោយមកមើល ទើបដឹងជាកូនស្រីស្លាប់បាត់ទៅហើយ ក៏មានការឆោឡោនឹងភ្ញាក់ផ្អើលឡើងតែម្តង។
សាក្សីបានបញ្ជាក់ថា ជនដៃដល់ជាប្តីរូបនេះមិនបានជួយធ្វើការងាររកស៊ីទេ ហើយជាមនុស្សប្រើប្រាស់គ្រឿងញៀ.ន រករឿងស្ត្រីជាប្រពន្ធរាល់ថ្ងៃមិនដែលខានឡើយ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់។
បើតាមការធ្វើកោសលវិច្ចយរបស់នគរបាលបានអោយដឹងថា ជនដៃដល់បានវាយអោយស្ត្រីជាប្រពន្ធអោយសន្លប់ រួចលើកដាក់លើគ្រែដេក និងយកកាំបិតចា.ក់ដើមទ្រូង រួចមួលបំបាក់កតែម្តង ។
ក្រោយពិនិត្យសពរួច ក៏ប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ