ខណៈពេលដែលពលរដ្ឋនៅតែបន្តនិយាយអំពីសភាពខ្សត់នៃភ្ញៀវទេសចរបរទេស ស្ថិតិផ្លូវការដែលចេញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៤ កម្ពុជា បានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន៣,១៦លាន កើនឡើង២៣ភាគរយ ។
របាយការណ៍ បាននិយាយថា ប្រទេសថៃ បានឈរនៅកំពូលតារាង ក្នុងចំណោមអ្នកទេសចរបរទេស ដែលមកលេងកម្ពុជា ក្នុងអំឡុងពេលខែមករា រហូតដល់ខែមិថុនា ឆ្នាំនេះ បន្ទាប់មក គឺវៀតណាម និងចិន។
របាយការណ៍ បានបន្តថា អ្នកទេសចរជនជាតិថៃ ដែលមកលេងនៅកម្ពុជា មានប្រមាណ៩៥៥.២៥០នាក់ កើនឡើង៩,៧ភាគរយ ដោយបន្ថែមថា ភ្ញៀវទេសចរជនជាតិវៀតណាម មាន៦៣៩.៥៤៩នាក់ កើនឡើង៣៨ភាគរយ ហើយចិន មានចំនួន៣៨៩.៣៦០នាក់ កើនឡើង៤៥.២ភាគរយ ។
ដើម្បីជំរុញភ្ញៀវទេសចរបរទេស ឲ្យបន្តមកកំសាន្តនៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងតែដាក់ចេញនូវគោលនយោបាយមួយចំនួន ដើម្បីបន្តពង្រឹង និងធ្វើការផ្សព្វផ្សាយទាក់ទាញអ្នកទេសចរឲ្យមកកាន់កម្ពុជាបន្ថែមទៀត ។
ចែករំលែកព័តមាននេះ