ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត Deadpool & Wolverine កើបលុយជិត៥០០លានដុល្លារអាមេរិក ក្រោយបញ្ចាំងមិនទាន់បានមួយសប្តាហ៍ផង

11 ខែ មុន

(អាមេរិក)៖ ខ្សែភាពយន្តទី៣៤ នៅក្នុង Marvel Cinematic Universe បានចាប់ផ្តើមជាមួយនឹងកំណត់ត្រា ៤៣៨លានដុល្លារអាមេរិក ដោយឈានដល់កំពូលខ្សែភាពយន្តទាំង ១០ដែលមានប្រាក់ចំណូលបើកខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។…

(អាមេរិក)៖ ខ្សែភាពយន្តទី៣៤ នៅក្នុង Marvel Cinematic Universe បានចាប់ផ្តើមជាមួយនឹងកំណត់ត្រា ៤៣៨លានដុល្លារអាមេរិក ដោយឈានដល់កំពូលខ្សែភាពយន្តទាំង ១០ដែលមានប្រាក់ចំណូលបើកខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

ភាពយន្ត Deadpool & Wolverine របស់ Marvel Cinematic Universe បានចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា ដែលជាចំណុចរបត់មួយ ដែល Deadpool និង Wolverine ទាំងពីរបានចូលមកកាន់ MCU ។

ដោយនាំយកតួអង្គដែលពេញនិយមបំផុតរបស់ Marvel មកបញ្ចូលគ្នា ខ្សែភាពយន្តដែលដឹកនាំដោយ Shawn Levy បានផ្ទុះឡើងនៅ Box Office ពិភពលោក។ ភាពយន្តនេះរកចំណូលបាន ៤៣៨លានដុល្លារ នៅទូទាំងពិភពលោក ពោលគឺ ២០៥លានដុល្លារ ពីរោងភាពយន្តក្នុងស្រុក និង ២៣៣លានដុល្លារ ពីទីផ្សារអន្តរជាតិ (ស្ថិតិពី Box Office Mojo)។

ជាមួយនឹងការសម្តែងលើសពីការរំពឹងទុក យោងតាមអ្នកសង្កេតការណ៍ Deadpool & Wolverine នឹងរកចំណូលបាន ១ពាន់លានដុល្លារ ក្នុងពេលឆាប់ៗនេះ ដែលនឹងក្លាយជាភាពយន្តទី២ ក្នុងឆ្នាំ២០២៤ បន្ទាប់ពី Inside Out 2 ដែលរកចំណូលបាន១ពាន់ដុល្លារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ