ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គោ-​ក្របី​ប្រមាណ​​១៧៣១៥ក្បាល​បានចាក់​​ថ្នាំ​បង្កា​រជំងឺ​អុត​ក្តាម​ និង​សារ​ទឹក

4 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​ បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ អុត​ក្តាម​ និង​សារ​ទឹក​លើ​សត្វ​គោ​ និង​ក្របី​ជូន​ប្រ​ជា​ពលរដ្ឋ​សរុប​ប្រមាណ​​ជា​១៧៣១៥​ក្បាលនៅ​ទូ​ទាំង​ខេត្តស្ទឹងត្រែង​ ។ ​ស្ថិត​ក្រោម​ការ​ចុះ​អនុវត្ត​ចាក់​វ៉ា​ក់សាំង​សត្វ​គោ​.​ក្របី…

ខេត្តស្ទឹងត្រែង​ ៖​ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​ បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ អុត​ក្តាម​ និង​សារ​ទឹក​លើ​សត្វ​គោ​ និង​ក្របី​ជូន​ប្រ​ជា​ពលរដ្ឋ​សរុប​ប្រមាណ​​ជា​១៧៣១៥​ក្បាលនៅ​ទូ​ទាំង​ខេត្តស្ទឹងត្រែង​ ។ ​ស្ថិត​ក្រោម​ការ​ចុះ​អនុវត្ត​ចាក់​វ៉ា​ក់សាំង​សត្វ​គោ​.​ក្របី អញ្ជើញ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​អភិបាលខេត្ត​ស្ទឹងត្រែង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤​លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេ​សាទ​បាន​បញ្ជាក់​ជា​របាយការណ៍​ជូន​លោក​អភិបាល​ខេត្ត​ថា​ ក្រុមការងារ​ផលិតកម្ម​និង​បសុព្យាបាល​បាន​ចាប់ផ្តើម​អនុវត្ត​ចាប់តាំងពី​ខែមិថុនា បើ​គិត​មក​ត្រឹម​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ​២០២៤​នេះ យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​សត្វ​គោ​-ក្របី​ការពារ​ជំងឺឆ្លង​នា​ពេល​កន្លង​មក​បាន​ចំនួន​១៧៣១៥​ក្បាល ។

​លោក​ប្រធាន​មន្ទីរ​បញ្ជា​ក់ថា ​ជា​ការពិត​ណាស់​ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សត្វ​គោ​-​ក្របី​នៅ​ភូមិ​កា​តូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ​ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ សហ​ការ​ជាមួយ​រដ្ឋបាល​ស្រុក​សេសាន នា​ពេល​នេះ ពិតជា​មាន​សារសំខាន់​ណាស់ គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​គោ-​ក្របី និង​កាត់​បន្ថយ​អត្រា​សត្វ​ស្លាប់ និង​ហានិភ័យ​ពី​ការ​បរិភោគ​សាច់សត្វ​ជាដើម ។​ទន្ទឹម​នោះ នៅ​ក្នុងរដូវវស្សា​នេះ ជំងឺ​ដែល​តែងតែ​ជួប​ប្រទះ​ជា​ញឹកញាប់​ទៅ​លើ​គោ​.​ក្របី មាន​ដូច​ជាៈ​ជំងឺសារ​ទឹក​អុតក្តាម និង​ដុំ​ពក ជាដើម ។​ល​។   

លោក​បន្តថា ផលិតកម្ម​សត្វ​នៅ​ខេត្តស្ទឹងត្រែង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​ម្ហូប​អាហារ​ប្រចាំថ្ងៃ ហើយ​ផ្ដល់​នូវ​សារជាតិ​ប្រូ​តេ​អ៊ីន​ខ្ពស់ ​សម្រាប់​ទ្រទ្រង់​រាង​កាយ និង​ជា​ប្រភព​សេដ្ឋកិច្ច​មួយ យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជា​កសិករ ។

ហើយ​សព្វថ្ងៃនេះ​ការ​ចិញ្ចឹមសត្វ​គោ​.​ក្របី​នៅ​ក្នុង​ខេត្តស្ទឹងត្រែង គឺ​នៅ​មិន​ទាន់​បាន​អនុវត្ត​តាម​វិធាន​បច្ចេក​ទេស​ឱ្យ​បាន​សមស្រប​នៅឡើយ​ទេ ដោយ​កសិករ​ភាគច្រើន​នៅ​តែ​បន្ត​ការ​ចិញ្ចឹម​តាម​បែប​ប្រពៃណី ដោយ​លែង​​ពាស​វាល​ពាសកាល គ្មាន​ការ​មើលថែ និង​គ្មាន​ផ្ដល់​ចំណី​ត្រឹមត្រូវ និង​គ្រប់គ្រាន់ ។ កត្តា​នេះ បាន​ធ្វើ​ឲ្យ​សត្វ​គោ-​ក្របី​ភាគច្រើន​មិនសូវ​មានការ​លូតលាស់​ល្អ ជា​ពិ​សេស ​ធ្វើ​ឱ្យ​សត្វ​ជួប​ប្រទះ​នូវ​បញ្ហា​សុខភាព ងាយ​ទទួល​រង​នូវ​ជំងឺ និង​អាច​ស្លាប់​ជាដើម ។

​សូម​បញ្ជា​ក់​ថា ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថាៈ​សត្វ​គោ​នៅ​ទូ​ទាំង​ខេត្ត​ម​មាន​ចំនួន​៣៦,៦៥៧ក្បាល ក្នុង​នោះ​ នៅ​ស្រុក​សេ​សាន​មាន​ចំនួន​៧,៣៣០​ក្បាល ។ រីឯ​សត្វ​ក្របី​នៅ​ទូ​ទាំង​ខេត្ត​ម​មាន​ចំនួន​១៥,៩៩៦ក្បាល​។ ក្នុង​នោះ​នៅ​ស្រុក​សេ​សាន​មាន​ចំនួន​២,៧៩០​ក្បាល ។ ​​ចំណែក​សត្វ​គោ​.​ក្របី​ដែល​បាន​វ៉ាក់សាំង​ការពារ​ជំងឺសារ​ទឹក ក្នុង​នោះ​មាន​សត្វ​គោ​ចំនួន​១,១០១២​ក្បាល ។ រីឯ​សត្វ​ក្របី​ចំនួន​៥,៣៦៧​ក្បាល ។  ​

ដោយឡែក​ សត្វ​គោ-​ក្របី​ដែលបាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម ក្នុង​នោះ​ សត្វ​គោ​មាន​ចំនួន​៥៧​ក្បាល ។ រីឯ​ក្របី​ចំនួន​៤២៩​ក្បាល​។ ចំណែកសត្វ​គោ​ដែល​បាន​ចាក់​ថ្នាំ​ព្យាបាល​មាន​ចំនួន​២៣០​ក្បាល ក្របី​៧៨​ក្បាល ។​សត្វ​គោ​ងាប់​ដោយសារ​ជំងឺ​០២ក្បាល និង​ក្របី​០២​ក្បាល ។ ដោយឡែក​ សត្វ​គោ​បង្កាត់​តាម​បច្ចេកទេស​សិប្បនិម្មិត​មាន​ចំនួន​៧៦​ក្បាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ