ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងវិញ្ញាសាប្រកួតមុនគេបង្អស់ នៅព្រឹត្តិ ការណ៍​អូឡាំពិកទីក្រុងប៉ារីសឆ្នាំ​២០២៤

1 ខែ មុន

ប្រទេសបារាំង ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងចាប់ផ្តើមដំណើរនៅ

ប្រទេសបារាំង ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងចាប់ផ្តើមដំណើរនៅក្នុងសប្តាហ៍នេះហើយ។ ជាក់ស្តែង ពិធីបើកព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ហើយពិធីបិទនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ដោយមានអត្តពលិកចំនួន ១០,៧១៤នាក់មកពីប្រជាជាតិចំនួន ២០៦ ជុំវិញពិភពលោក ចូលរួមប្រកួតប្រជែង ដោយមានកីឡា ៣២ប្រភេទលើវិញ្ញាសាសរុប ៣២៩វិញ្ញាសា។ មុនពេលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកឈានចូលមកដល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី​២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

គឺជាករណីលើកលែងមួយ ដោយទីក្រុងប៉ារីស រដ្ឋធានីបេះដូងនៃប្រទេសបារាំង បានសម្រេចចិត្តរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទន្លេសែន (Seine) ដែលជាទន្លេដ៏ល្បីល្បាញរបស់ខ្លួន ជាជាងការប្រារព្ធនៅក្នុងកីឡដ្ឋាន ដូចជាទីក្រុងម្ចាស់ផ្ទះព្រឹត្តិការណ៍មុនៗ។ ដូច្នេះវិធានការពារត្រូវចំណាយទាំងថវិកា និងចំនួនកងកម្លាំងចម្រុះច្រើនជាងការរៀបចំនៅក្នុងកីឡដ្ឋាន។

បើទោះបីជាពិធីប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក៏ពិតមែន ប៉ុន្តែវិញ្ញាសាប្រកួតមួយចំនួនចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយក្នុងនោះវិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរសអាយុក្រោម២៣ឆ្នាំ និងវិញ្ញាសាកីឡាបាល់ឱប៧នាក់ផ្នែកបុរស ឬ Rugby Sevens គឺជាវិញ្ញាសាប្រកួតមុនគេបង្អស់នៅព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះ។

វិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរសអាយុក្រោម២៣ឆ្នាំ ចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ តទៅ ៖
ពូល A ៖ ម្ចាស់ផ្ទះបារាំង សហរដ្ឋអាមេរិក ហ្គីណេ និង នូវែលហ្សេឡង់
ពូល B ៖ អាហ្សង់ទីន ម៉ារ៉ុក អ៊ីរ៉ាក់ និង អ៊ុយក្រែន
ពូល C ៖ អ៊ូសបេគីស្ថាន អេស្ប៉ាញ អេហ្ស៊ីប និង សាធារណរដ្ឋដូមីនីក
ពូល D ៖ ជប៉ុន ប៉ារ៉ាហ្គាយ ម៉ាលី និង អ៊ីស្រាអែល

វិញ្ញាសាកីឡាបាល់ឱប៧នាក់ផ្នែកបុរស ចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ តទៅ ៖
ពូល A ៖ នូវែលហ្សេឡង់ អៀរឡង់ អាហ្វ្រិកខាងត្បូង និង ជប៉ុន
ពូល B ៖ អាហ្សង់ទីន អូស្ត្រាលី សាម័រ និង កេនយ៉ា
ពូល C ៖ ម្ចាស់ផ្ទះបារាំង ហ្វីជី សហរដ្ឋអាមេរិក និង អ៊ុយរ៉ាហ្គាយ៕ (ប្រភព ៖ Paris 2024 Olympics)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ