អ្នកណាថ្លើមពា.សមេឃ លួ.ចដាំដើមដូងរាប់ម៉ឺនដើមក្នុងដីរដ្ឋ
- កែប
ខេត្តកែប ៖ ដូងជិតមួយមុឺនដើមត្រូវបានគេលួចដាំនៅក្នុងព្រៃកោងកាង ជាដីរបស់រដ្ឋ ស្ថិតនៅ
ខេត្តកែប ៖ ដូងជិតមួយមុឺនដើមត្រូវបានគេលួចដាំនៅក្នុងព្រៃកោងកាង ជាដីរបស់រដ្ឋ ស្ថិតនៅ
ខេត្តកែប ៖ ដូងជិតមួយមុឺនដើមត្រូវបានគេលួចដាំនៅក្នុងព្រៃកោងកាង ជាដីរបស់រដ្ឋ ស្ថិតនៅក្នុងភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ពលរដ្ឋម្នាក់បាននិយាយប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះថា ដូងដែលគេលួចដាំនៅក្នុងព្រៃកោងកាង នៅជាប់ព្រែកហូរទឹកចុះទៅសមុទ្រនោះ មានម្ចាស់ផ្សេងៗគ្នាគ្រាន់តែរាប់ត្រួសៗមានជិតមួយមុឺនដើមឯណ្ណោះ ។
ពលរដ្ឋរូបនោះបាននិយាយប្រាប់បន្តថា អាជ្ញាធរស្រុកដំណាក់ចង្អើរ ពិតជាបានដឹងរឿងគេដាំដូងក្នុងព្រៃកោងកាងតាំងពីយូរឆ្នាំហើយ តែអ្នកខ្លះក៍ទទួលបានប្រាក់សំណូក អ្នកខ្លះក៍មិនបានលាភអ្វីពីអ្នកដាំដូងចេះតែសម្ងំស្ងាត់ៗ មកដល់ឥឡូវនេះគេភ្ញាក់ផ្អើលកាន់តែខ្លាំង បន្ទាប់ពីក្រុមហ៊ុនឯកជនមួយបានម៉ៅការស្ថាបនាផ្លូវបេតុងចូលទៅដល់ក្នុងព្រៃកោងកាង ទើបម្នាក់ៗបានត្រឹមតែជញ្ជក់មាត់ ដោយឃើញគេលួចដាំដូងរាប់ម៉ឺនដើមនៅក្នុងដីរបស់រដ្ឋ បានសុខស្រួល ចង់ដាំនឹងគេដែរ ហេ!…ហេ! ។
កាលពីម្សិលមិញ លោកអភិបាលស្រុកដំណាក់ចង្អើរ បានចេញលិខិតមួយជម្រាប់ជូនទៅអ្នកធ្វើរបងបេតុងមួយនៅជិតកន្លែងដាំដូងអោយផ្អាកបណ្តោះអាសន្នសិន ព្រោះអ្នកធ្វើរបងនោះរំលោភទៅលើដីមាត់ព្រែក។
ចំណែកដូងរាប់ពាន់ រាប់ម៉ឺនដើម អត់មានឮថា ឱ្យម្ចាស់ដកចេញ ឬយ៉ាងណាទេ…ទៅរករឿងអ្នកធ្វើរបងទៅវិញ…ហេ! ហេ! ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ