ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមលើកលែងទោស និងដោះលែងពលដ្ឋខ្មែរ២រូបឱ្យ វិលត្រឡប់មកប្រទេសវិញ

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាគី​វៀតណាម​បាន​យល់ព្រម លើកលែងទោស និង​បាន​ដោះ​លែង​ប្រជា​ពល​ដ្ឋ​ខ្មែរ​២​រូប បាន​បញ្ជូន​វិល​ត្រឡប់​មក​ប្រទេស​វិញ បន្ទាប់​ពី​បើកទូក​ទេសចរណ៍​ដឹក​ភ្ញៀវ ស្ទូចត្រី ឆ្លង​ចូល​ដែនសមុទ្រ​វៀតណាម ។…

រាជធានី​ភ្នំពេញ ៖ ភាគី​វៀតណាម​បាន​យល់ព្រម លើកលែងទោស និង​បាន​ដោះ​លែង​ប្រជា​ពល​ដ្ឋ​ខ្មែរ​២​រូប បាន​បញ្ជូន​វិល​ត្រឡប់​មក​ប្រទេស​វិញ បន្ទាប់​ពី​បើកទូក​ទេសចរណ៍​ដឹក​ភ្ញៀវ ស្ទូចត្រី ឆ្លង​ចូល​ដែនសមុទ្រ​វៀតណាម ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ជំនួប​រវាង​ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម កាលពី​រសៀល ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្នើ​ដល់​ឧត្តមសេនីយ៍ឯក​បម្រុង លឿង​តាម​ក្វា​ង រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម សុំ​លើកលែងទោស និង​ដោះ​លែង ពលរដ្ឋ​ខ្មែរ​ចំនួន​០២​នាក់ ដែល​បាន​បើកទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​ស្ទូចត្រី​ឆ្លង​ចូល​ដែនសមុទ្រ​វៀតណាម​ឲ្យ​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ ។

ដោយ​ផ្អែក​លើ​លទ្ធផល​ពិភាក្សា​ក្នុង​ជំនួប​ខាងលើ​នេះ ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​អំពី​សភាពការណ៍​សន្តិសុខ និង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​នៅ​តាម​ព្រំដែន ភាគី​វៀតណាម បាន​យល់ព្រម លើកលែងទោស និង​បាន​ដោះ​លែង​ប្រជា​ពល​ដ្ឋ​ខ្មែរ​២​រូប​ខាងលើ​បាន​បញ្ជូន​វិល​ត្រឡប់​មក​ប្រទេស​វិញ នៅ​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ ហើយ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត ប្រទេស​កម្ពុជា ។

ជាមួយ​គ្នា​នេះ មន្ត្រី​អន្តោប្រវេសន៍​ប្រចាំ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក បាន​ប្រគល់​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​នាក់​នោះ ជូន​ក្រុម​គ្រួសារ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ហើយ ។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា ០២​រូប​ខាងលើ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៤ ដែល​បាន​បើកទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​ស្ទូចត្រី ឆ្លង​ចូល​ដែនសមុទ្រ​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ