ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងសំណង់ម្នាក់តខ្សែភ្លើង ដើម្បីដាំបាយ ស្រាប់​តែជួបគ្រោះអកុសលត្រឹមមួយប៉ប្រិចភ្នែក

6 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជាងសំណង់បានតខ្សែភ្លើង បណ្តាលឲ្យឆក់ស្លា.ប់ភ្លាមៗនៅក្នុង

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជាងសំណង់បានតខ្សែភ្លើង បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗនៅក្នុងការដ្ឋានសំណង់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣៥នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងការដ្ឋានសាងសង់ផ្ទះ នៅភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អឿន ស្រ៊ី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានសាងសង់ ភូមិកើតហេតុខាងលើ មានទីលំនៅភូមិស្រកែស ឃុំដងទង់ ខេត្តកំពត មានស្រុកកំណើតនៅខេត្តព្រៃវែង ។

តាមប្រភពពត៌មានពីអ្នកធ្វើការនៅជាមួយគ្នាបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ បន្ទាប់ពីបញ្ចប់ការងាររួច ជនរងគ្រោះបានតខ្សែភ្លើង ដើម្បីរៀបចំដាំបាយ ។ ដំបូងឡើយជនរងគ្រោះត្រូវខ្សែភ្លើងឆក់រួចមកហើយ និងបានដកឌុយខ្សែភ្លើងចេញ ដើម្បីជួសជុលតខ្សែភ្លើង ហើយស្រែកអោយក្រុមការងារកម្មករដោតឌុយអោយផង ។ លុះបន្ទាប់មក អស់រយៈពេលមួយសន្ទុះធំ បានបាត់មាត់ឈឹង ទៅមើលជនរងគ្រោះក៏ស្រាប់តែឃើញត្រូវបានខ្សែភ្លើងឆក់ដួលផ្កាប់មុខបាត់ទៅហើយ ។

តាម​ប្រភពពត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈពេលភ្លាមៗនោះ ជនរងគ្រោះត្រូវបានបងប្អូនកម្មករសំណង់ត្រូវជាបងប្អូនផងដែរ បានយកជនរងគ្រោះយកទៅសង្រ្គោះបឋម ដោយយកទៅកប់​ខ្សាច់ ហើយហៅរថយន្តសង្គ្រោះដើម្បីជួយសង្រ្គោះបន្ទាន់ភ្លាមៗ តែជាអកុសល ពេលក្រុមគ្រូពេទ្យមកដល់បានពិនិត្យជនរងគ្រោះរួចបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មកបងប្អូនកម្មករសំណង់ខាងលើបានទាក់ទងទៅនគរបាលប៉ុស្តិ៍ទាក់ទងទៅជំនាញ កោសល្យវិច័យរាជធានីភ្នំពេញភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ បន្ទាប់ពីជំនាញចក្ខុកោសល្យវិច័យរាជធានីភ្នំពេញ មកដល់ចំណុចកើតហេតុបានពិនិត្យសពនិងពិនិត្យជំវិញកន្លែងកើតហេតុ ហើយជំនាញកោសល្យវិច័យបានបញ្ជាក់ប្រាប់​ថា​ជនរងគ្រោះពិតប្រាកដបានត្រូវបានខ្សែភ្លើងឆក់ស្លាប់ពិតប្រាកដមែន និងបានធ្វើលិខិតប្រគល់សពអោយបងប្អូន និងដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកខាងប្រពន្ធនៅខេត្តកំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ