ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូវ៉ាជែងកណ្តាលថ្នល់ ជ្រុលទៅបុ.កគូថរថយន្ត ដួ.លបោ.កបា.ក់ក ស្លា.ប់២នាក់

1 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ​បុរស២នាក់ បានបាក់ដៃជើង និងបាក់ក ស្លា.ប់ភ្លាមៗមួយរំពេចន៍ ​បន្ទាប់ពីជនរង

ខេត្ត​ព្រៃវែង ៖ ​បុរស២នាក់ បានបាក់ដៃជើង និងបាក់ក ស្លាប់ភ្លាមៗមួយរំពេចន៍ ​បន្ទាប់ពីជនរងគ្រោះ​ទាំង២នាក់ជិះម៉ូតូវ៉ាជែងកណ្តាលថ្នល់ ហើយជ្រុលទៅបុកគូថរថយន្តដែលបើកនៅខាងមុខទិសដៅស្របគ្នា។

ហេតុការណ៍ខាងលើ​នេះ បានកើតឡើងកាលពីវេលាម៉ោង​១២និង២៥នាទីថ្ងៃត្រង់​ថ្ងៃទី ១៨ កក្កដា នៅ​លើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជនរងគ្រោះក្នុងករណីនេះ ម្នាក់ឈ្មោះ សុខ ហេង ភេទប្រុស អាយុ33ឆ្នាំ មុខរបរជាកម្មករ
និងម្នាក់ទៀតឈ្មោះ ឆន ហាន ភេទប្រុស អាយុ32ឆ្នាំ ជាកម្មករ អ្នកទាំង2មានទីលំនៅក្នុងភូមិ4 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

តាម​ប្រភពត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់​ជិះម៉ូតូ១គ្រឿងម៉ាក future បើកពីលិចទីកើត ក្នុងល្បឿនលឿនវ៉ាជែងពេញផ្លូវ លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកគូថរថយន្តដែលបើកនៅខាងមុខ បណ្តាលអោយរថយន្តដាច់ធ្លាក់កង់សាគួរនៅកន្លែងកើតហេតុ ចំណែកម៉ូតូជនរងគ្រោះ បានដួលបោកនឹងថ្នល់យ៉ាងខ្លាំង បណ្តាលអោយអ្នកជិះម៉ូតូទាំង2នាក់ បាក់កស្លាប់ភ្លាមៗនៅហ្នឹងកន្លែង រីឯរថយន្តដែលត្រូវគេបុក បានបើករត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍កុំអោយកកស្ទះ និងទាក់ទងទៅគ្រួសារសព យកសពទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ