ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់បើកឡានបង្កគ្រោះ ម្តុំស្តុបក្តាន់២ រួចត្រូវជនឆ្លៀតឱកាសលួ.ចលុយអស់៣លានរៀល

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់បើករថយន្តមួយគ្រឿង​ម៉ាកឡិច​ស៊ីស NX 200t បុកក្បាល

រាជធានីភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់បើករថយន្តមួយគ្រឿង​ម៉ាកឡិច​ស៊ីស NX 200t បុកក្បាលនាគពុះចែកទ្រូងផ្លូវ រួច​ជ្រុលទៅបុកម៉ូតូមួយគ្រឿង​ម៉ាកហុងដាបីត បណ្តាលឲ្យមនុស្ស២នាក់ រងរបួសស្រល ចំណែករថយន្តរងការខូចខាតយ៉ាងធ្ងន់ ហើយ​មាន​ជនឆ្លៀតឱកាសលួចកា​បូប​លុយដែលមានប្រាក់ចំនួន៣លានរៀល ពីក្នុងរថយន្ដ យកទៅបាត់ ។​

​ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរំលង អាធ្រាត្រ​ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ​សហព័ន្ធរុស្ស៊ី ចំណុចស្តុបក្តាន់២ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្ដបង្កម៉ាកឡិច​ស៊ីស NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BH-7686 បើកបរដោយស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខាង​ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-9769 បើកបរដោយយុវជន​ម្នាក់ និងយុវជនម្នាក់ទៀតជាអ្នករួមដំណើរ ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿង​ ម៉ាកឡិចស៊ីស NX 200t ពណ៌ស បើកបរដោយស្រ្តីវ័យចំណាស់ម្នាក់ ធ្វើដំណើរ​តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញរថយន្ដខាងលើបានរ៉េចង្កូតទៅផ្នែកខាងឆ្វេងជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវអស់មួយផ្ទាំង ហើយរថយន្តបន្ថែមល្បឿនទៅផ្លូវម្ខាងទៀតក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង​ម៉ាកហុងដាបីត ពណ៌ស ដែលជិះគ្នា២នាក់ បណ្តាលឲ្យរងរបួសស្រាល ។

តាមប្រភពដដែលបានបន្តថា ខណៈកើតមានគ្រោះថ្នាក់ភ្លាមៗ មានអ្នកចូលទៅជួយមើលជនរងគ្រោះ បន្ទាប់មកម្ចាស់រថយន្តបានរត់ចុះឡើងៗ ។ ពេលសួរនាំទៅស្រ្តីវ័យចំណាស់ជាអ្នកបើកបរខាងលើ គាត់​បានប្រាប់ថា មានជនឆ្លៀតឱកាសលួចយកកាបូបលុយអស់ចំនួនប្រមាណ៣​លាន​រៀល ​រួចគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញ បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីស្ទូចរថយន្តបង្កខាងលើយកទៅរក្សាទុករង់ចាំការដោះស្រាយនៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ