ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ កំពុងស្ថិតក្រោមការបន្តតាម​ដាន

1 ខែ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ កម្លាំងគណ:បញ្ជា​ការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក​ ចាន់​

​ខេត្តព្រះសីហនុ ៖ កម្លាំងគណ:បញ្ជា​ការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក​ ចាន់​ ពន្លក​ អភិបាល​រងស្រុក​កំពង់សីលា​ ​កាលពី​យប់ថ្ងៃទី១៨ មិថុនា ២០២៤ បានចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលជន់លិចដោយទឹកភ្លៀង។

តាមការពិនិត្យជាក់ស្តែង ស្ថានភាពទឹកជំនន់ដោយសារទឹកភ្លៀងពុំមានអ្វីគួអោយកត់សម្គាល់​ ហេីយអាជ្ញាធរកំពុងបន្តតាមដាន​ដោយយកចិត្តទុកដាក់ និងមេីលភូមិសាស្រ្តទីទួលសុវត្ថិភាពដេីម្បីត្រៀមលក្ខណៈសង្គ្រោះប្រជាពលរដ្ឋអោយទាន់ពេវេលា បើសិនជាទឹកធ្លាក់ខ្លាំង នាំឱ្យ​ជន់លិចបន្ត។ ចំណែកធាតុអាកាសភ្លៀង​-រាំងៗពុំទាន់ប្រឈមនៅឡេីយ​ ។

សូមបញ្ជាក់ថា ​កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ មុនមួយថ្ងៃ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមតំណាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរស្រុក ឃុំ អញ្ជើញចុះពិនិត្យមើលតំបន់មួយចំនួនដែលរងនូវជំនន់ទឹកភ្លៀងជន់លិច នៅក្នុងភូមិសាស្រ្តស្រុកកំពង់សីលា ។

លោកអភិបាលរងខេត្តព្រះសីហនុ បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន ក្នុងពេលមានភ្លៀងធ្លាក់ច្រើន មានទឹកជំនន់ និងខ្យល់កន្ត្រាក់ជាដើម ក្នុងនោះអាជ្ញាធរបានត្រៀមបម្រុងគ្រប់បែបយ៉ាងដើម្បីជួយសង្គ្រោះពលរដ្ឋដែលជួបគ្រោះធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ