ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេ ខណៈប្តីឌុបដល់ពាក់កណ្តាលផ្លូវ ស្រាប់តែសម្រាលកូននៅលើម៉ូតូ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេ ត្រូវបានបុរសជាប្តីឌុបតាមម៉ូតូយកទៅមន្ទីរពេទ្យ តែជិះ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេ ត្រូវបានបុរសជាប្តីឌុបតាមម៉ូតូយកទៅមន្ទីរពេទ្យ តែជិះ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេ ត្រូវបានបុរសជាប្តីឌុបតាមម៉ូតូយកទៅមន្ទីរពេទ្យ តែជិះម៉ូតូបានពាក់កណ្ដាលផ្លូវ ស្រាប់តែស្ត្រីជាប្រពន្ធបានឈឺពោះសម្រាលកូនលើម៉ូតូតែម្តង បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង២២នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់មិនដឹងថា ពីរនាក់ប្តីប្រពន្ធធ្វើដំណើរចេញពីម្តុំណានោះទេ ដោយបុរសជាប្តីបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ឌុបស្ត្រីជាប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងយកស្ត្រីជាប្រពន្ធទៅមន្ទីរពេទ្យ ដើម្បីសម្រាលកូន ខណៈជិះមកដល់ចំនុចកើតហេតុ ដោយសារតែស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៍សម្រាលនៅលើម៉ូតូ ដោយបានកូនប្រុសម្នាក់ផងដែរ ។
តាមប្រភពដដែលបានបន្តទៀតថា ដោយសារឃើញស្ថានភាពបែបនេះ ហើយណាមួយមេឃកំពុងតែធ្លាក់ភ្លៀងផងនោះ ពួកគាត់ជាប្រជាពលរដ្ឋទាំងប្រុសស្រីនៅម្តុំនោះ បាននាំគ្នីគ្នាជួយយកអាសា ដោយមានអ្នកខ្លះយកឆ័ត្រមកបាំងទឹកភ្លៀង អ្នកខ្លះទៀតបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចនិងរថយន្តសាមុយដើម្បីអោយមានជួយសង្រ្គោះស្ត្រីខាងលើផងដែរ ។
បន្តិចក្រោយមក ក៏មានរថយន្ដសាមុយរបស់មន្ទីរបង្អែកចាក់អង្រែ បានមកដល់ជួយយកស្ត្រីជាម្តាយនិងទារកទៅសង្គ្រោះមន្ទីរពេទ្យ ។ ដោយសារតែប្តីប្រពន្ធទាំងពីរនាក់កំពុងខ្វះខាតផងនោះ ក៍មានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយម្នាក់១ម៉ឺន២ម៉ឺនរៀល បានលុយសរុបជាង១០ម៉ឺនរៀល និងមានម្ចាស់ក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្ម១រូប បានជួយថ្លៃសម្រាលទាំងស្រុងផងដែរ ៕ (ដោយ ៖ រដ្ឋា និងយឹម ឈឿន)
ចែករំលែកព័តមាននេះ