ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់អីលួ.ច! ១ក្រុមជិះម៉ូតូលួ.ចទុរេន ​លុះពលរដ្ឋនិងម្ចាស់ទុរេនដេញ​តាម លើកឌឺទៀត

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុម​មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងបានលួចយកទុរេនរបស់អាជីវក

រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុម​មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងបានលួចយកទុរេនរបស់អាជីវករដាក់លក់នៅតាមផ្លូវ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ទុរេន ដេញតាម​ឃាត់បានម្នាក់ និងម៉ូតូមួយគ្រឿង ។

ហេតុការណ៍ខាងលើនេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្សារកណ្តាល ស្ថិតនៅសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពត៌មានពីបងប្អូនប្រជាពលរដ្ឋអ្នកដែលដេញតាមក្រុមជនសង្ស័យ បាន​រៀបរាប់ឱ្យ​ដឹងថា នៅមុនពេលកើតហេតុ អាជីវករលក់ដូរទុរេន បានបកទុរេនដាក់លក់នៅលើផ្លូវម្តុំផ្សារកណ្តាល បន្ទាប់មកក៏ស្រាប់តែឃើញជនសង្ស័យ១ក្រុមមានគ្នា​៤នាក់ជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាពលួចយកទុរេនបកហើយនោះ​ចំនួន១គីឡូកន្លះ ។

តាមប្រភព​ដដែលបានបន្តថា បន្ទាប់មកមានបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អ្នកលក់ទុរេន បាននាំគ្នាដេញតាមក្រុមជនសង្ស័យខាងលើ ក្នុងនោះម៉ូតូមួយគ្រឿងជិះគ្នា២នាក់បានជិះរត់គេចខ្លួនបាត់ នៅសល់ម៉ូតូមួយគ្រឿងទៀត​ជិះគ្នា២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញ​ប្រផាប់ចាប់ពភីង រហូតឃាត់បានម្នាក់ជាអ្នកបើកម៉ូតូ ចំណែកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ​២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-5738 និងអ្នកលួចបានរត់គេចខ្លួនបាត់។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈពេលជនសង្ស័យលួចទុរេនបានហើយពេលបងប្អូនប្រជាពលរដ្ឋកំពុងតែដេញតាមនោះ ជនសង្ស័យបានលើកទុរេនឌឺដងដាក់បងប្អូនប្រជាពលរដ្ឋដែលកំពុងដេញតាម​ លុះពេលបងប្អូនប្រជាពលរដ្ឋដេញឃាត់បានម្នាក់ ជនសង្ស័យដែលលើកទុរេនឌឺដងដាក់បងប្អូនប្រជាពលរដ្ឋបានបោះចោលទុរេននោះ រួចរត់កាត់ភក់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអ្នកលក់ទុរេន បាននាំជនសង្ស័យម្នាក់ព្រមទាំងម៉ូតូយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ