ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដិន​នឹង​សម្រេច​ចិត្ត​ដក​ខ្លួន​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី​ឆាប់​ៗ​នេះ

11 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អតីត​ប្រធានា​ធិបតី​អាមេរិក លោក​អូបាម៉ា ​ប្រាប់​​មនុស្ស​នៅ​ក្នុង​គណ​បក្ស​ប្រជា​ធិបតេយ្យ​ជា​មួយ​គ្នា​ថា​​មើល​ទៅ​លោក​បៃដិន​​ប្រហែល​ជា​នៅ​មិន​បាន​យូរ​ត​ទៅ​ទៀត​ទេ​។ លោក​​នឹង​ពិចារណា​ដោយ​ហ្មត់​ចត់​ថា​តើ​ត្រូវ​បន្ត​នៅ​ជា​បេក្ខ​​ជន​ប្រធានា​ធិបតី​​សម្រាប់​អាណត្តិ​ថ្មី​ត​ទៅ​ទៀត​ឬ​យ៉ាង​ណា​? នៅ​ពេល​នេះ ​មាន​ពាក្យ​ចចាម​អារ៉ាម​កាន់​តែ​ផុលផុស​ថា​លោ​ក​បៃដិន​មើល​ទៅ​ប្រហែល​ជា​ទៅ​មុខ​លែង​រួច​ហើយ​​ ហើយ​​​​លោក​អាច​នឹង​ដក​ខ្លួន​ថយ​នៅ​​​ក្នុង​រង្វង់​ពី​រ​បី​ថ្ងៃ​ខាង​មុខ​នេះ​​​។ បញ្ហា​នេះ​​​ច្បាស់​ណាស់​ក្រោយ​ការ​ឡើង​ត​ទល់​មតិ​គ្នា​រវាង​លោ​កបៃដិន និង​លោក​ត្រាំ​កាល​ពីចុង​ខែ​មិថុនា​​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អតីត​ប្រធានា​ធិបតី​អាមេរិក លោក​អូបាម៉ា ​ប្រាប់​​មនុស្ស​នៅ​ក្នុង​គណ​បក្ស​ប្រជា​ធិបតេយ្យ​ជា​មួយ​គ្នា​ថា​​មើល​ទៅ​លោក​បៃដិន​​ប្រហែល​ជា​នៅ​មិន​បាន​យូរ​ត​ទៅ​ទៀត​ទេ​។ លោក​​នឹង​ពិចារណា​ដោយ​ហ្មត់​ចត់​ថា​តើ​ត្រូវ​បន្ត​នៅ​ជា​បេក្ខ​​ជន​ប្រធានា​ធិបតី​​សម្រាប់​អាណត្តិ​ថ្មី​ត​ទៅ​ទៀត​ឬ​យ៉ាង​ណា​? នៅ​ពេល​នេះ ​មាន​ពាក្យ​ចចាម​អារ៉ាម​កាន់​តែ​ផុលផុស​ថា​លោ​ក​បៃដិន​មើល​ទៅ​ប្រហែល​ជា​ទៅ​មុខ​លែង​រួច​ហើយ​​ ហើយ​​​​លោក​អាច​នឹង​ដក​ខ្លួន​ថយ​នៅ​​​ក្នុង​រង្វង់​ពី​រ​បី​ថ្ងៃ​ខាង​មុខ​នេះ​​​។

បញ្ហា​នេះ​​​ច្បាស់​ណាស់​ក្រោយ​ការ​ឡើង​ត​ទល់​មតិ​គ្នា​រវាង​លោ​កបៃដិន និង​លោក​ត្រាំ​កាល​ពីចុង​ខែ​មិថុនា​​។ កាល​នោះ​ លោក​និយាយ​មិន​បាន​ល្អ​​ទេ​តាំង​ពី​ដើម​​រហូត​ដល់​ចប់​ អម​ដោយ​សារ​និយាយ​ភ្លេច​ភ្លាំង​ និងច្រឡំ​មាត់​ច្រើន​។ រឹត​តែ​មាន​បញ្ហា​បន្ថែម​ទៀត​នៅ​ពេល​លោក​ច្រឡំ​ហៅ​លោ​កហ្សេឡិន​ស្គី​ថា​លោក​​ពូទីន​​​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ណាតូ​នៅ​វ៉ាស៊ីន​តោន​​។

បញ្ហា​សំខាន់​បំផុត​មិន​ត្រឹម​តែ​ពាក់​ព័ន្ធ​នឹង​លោក​បៃដិន​ឈរ​ឈ្មោះ​អាច​ឈ្នះ​ឆ្នោត​ឬ​មិន​ឈ្នះ​ទេ​ ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​សំណួរ​ថា​តើ​លោក​អាច​កាន់​កាប់​កិច្ច​ការ​ប្រទេស​ជាតិ​រហូត​ដល់​ចប់​អាណត្តិ​ទេ​បើ​លោក​​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​​​​? ​​កាសែត​វ៉ាស៊ីន​តោន​ប៉ុស្តិ៍​ផ្សាយ​ថា​លោក​អូបាម៉ា​​បាន​​​និយា​យទូរ​ស័ព្ទ​​ជា​មួយ​​លោក​បៃដិន​តែ​ម្ដង​​​គត់​​​ក្រោយ​​ការ​ត​ទល់​មតិ​ជា​មួយ​លោក​​ត្រាំ​​។

យោង​តាម​លោក​អូបាម៉ា, ​​​កាល​ពី​មុន​នេះ​គេ​​​សង្ឃឹម​ថា​​លោក​បៃ​ដិន​អាច​នឹង​ឈោង​ចាប់​យក​ជ័យ​ជម្នះ​។ ប៉ុន្តែ​ឥឡូវ​នេះ​​សេច​​ក្ដី​សង្ឃឹម​កាន់​តែ​រសាត់​ឆ្ងាយ​​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ​លោក​អូបាម៉ា​មិន​ចង់​ធ្វើ​អត្ថា​ធិប្បាយ​​វែង​ឆ្ងាយ​​ទេ​។ លោក​ចង់​ទុក​លទ្ធ​ភា​ព​នេះ​ជូន​លោក​បៃដិន​ជា​អ្នក​​អារ​កាត់​​​ដោយ​ខ្លួន​​​ឯង​​ចុះ​ថា​តើ​ត្រូវ​នៅ​បន្ត​ ឬ​ត្រូវ​ចាក​ចេញ​​​? ​​លោ​កអូបាម៉ា​​ថ្លែង​ដូច្នេះ​​​បន្ទាប់​ពី​គេហ​ទំព័រ​អាក់​សឺស (Axious) ​ចុះ​ផ្សាយ​​ដោយ​យោង​តាម​ប្រភព​​ផ្ទៃ​ក្នុង​​គណ​បក្ស​ប្រជា​ធិបតេយ្យ​ដែល​ជឿ​ជាក់​ថា​មន្ត្រី​ធំ​ៗ​របស់​​បក្ស ​រួម​ទាំង​មិត្ត​ភក្តិ​របស់​លោ​ក​បៃដិន​ផង​ដែរ​​​​នឹង​ជំរុញ​​ឱ្យ​លោក​សម្រេច​ចិត្ត​ដក​ខ្លួន​ថយ​​នៅ​​​ចុង​សប្ដាហ៍​នេះ​​យ៉ាង​យូរ​។

​​បញ្ហា​នេះ​ច្បាស់​ដូច​ថ្ងៃ​រះ​អីចឹង​។ ​នេះ​បើ​យោង​តាម​​ជំនួយ​ការ​របស់​មន្ត្រី​ជាន់​ខ្ពស់​​​គណ​​បក្ស​ប្រជា​ធិបតេយ្យ​ប្រាប់​កាសែត​ដេលី​​មែល (Daily Mail)។ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទៀត​ប្រាប់​កាសែត​ដដែល​នេះ​ថា​ឱកាស​ដែល​ថា​លោ​កបៃដិន​នឹង​តស៊ូ​ឈរ​ឈ្មោះ​ត​ទៅ​ទៀត​ក៏​មាន​ច្រើន​ដែរ​។ គ្រាន់​តែ​ថា​​ពេល​វេលា​​នៅ​សល់​តិច​​។ ​អាច​និយាយបាន​​​ថា​​សឹង​តែ​ជ្រុល​ក្បាល​ក្រពើ​ទៅ​ហើយ​។​ ​ថ្មី​ៗ​នេះ លោក​បៃដិន​បង្ហាញ​ឆន្ទៈ​ថា​លោក​ចង់​បន្ត​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។

​លោក​ថា​មាន​តែ​ព្រះ​ជា​ម្ចាស់​ទេ​ទើ​បអាច​មាន​សិទ្ធិ​បញ្ជា​ឱ្យ​លោក​ដក​ខ្លួន​ថយ​។ ទន្ទឹម​នឹង​នោះ ​លោក​ក៏​នឹង​ពិចារណា​ដក​ខ្លួន​ថយ​ផង​ដែរបើ​សិន​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​​​លោក​​មាន​បញ្ហា​ចោទ​កាន់​តែ​​ខ្លាំង​ផ្នែក​សុខ​ភាព​ដល់​ដំណាក់​កាល​ទៅ​មុខ​លែង​រួច​។​ រហូត​មក​ដល់​ពេល​នេះ ក្រុម​គ្រួសារ​របស់​លោក​ ជា​ពិសេស​ឧត្ដម​ភរិយា​ លោក​ជំទាវ​ជីល​បៃដិន (Jill Biden) និង​កូន​ប្រុស​របស់​លោក​គឺ​លោក​ហាន់​ថឺ បៃដិន (Hunter Biden) ​នៅ​តែ​​ជំរុញ​ឱ្យ​លោក​ត្រូ​វតែ​បន្ត​ការ​តស៊ូ​ កុំ​ដក​ខ្លួន​ថយ​ឱ្យ​សោះ​។

ប៉ុន្តែ​​លោកបៃដិន​ខ្លួន​លោក​ចាប់​ផ្ដើម​ទទួល​ស្គាល់​ការ​ពិត​ជា​បណ្ដើរ​ៗ​ហើយ។ លទ្ធ​ផល​ស្ទង់​មតិ​បង្ហាញ​ថា​លោក​នឹង​ចាញ់​​​ឆ្នោត​​នៅ​ខែ​វិច្ឆិកា​បើ​លោក​នៅ​តែ​បន្ត​ឈរ​ឈ្មោះ​។​ ការ​ស្ទង់​មតិ​ក៏បង្ហាញ​ថា​​មនុស្ស​ជា​ទូទៅ​កំពុង​ខ្វាយ​ខ្វល់​អំពី​អាយុ​របស់​លោក​ដែល​កាន់​តែ​ចាស់​ជរា គួប​ផ្សំ​នឹង​​សុខ​ភាព​​កាន់​តែ​ទ្រុឌ​ទ្រោម​​។ ​​គេ​បារម្ភ​ថា​ក្រែង​លោ​លោក​មិន​អាច​ស៊ូ​ទ្រាំ​បាន​ត​ទៅ​ទៀត​។ ​​នៅ​សប្ដាហ៍នេះ​​​ ​មាន​ដំណឹង​បែក​ធ្លាយ​ជា​បណ្ដើរ​ៗ​ស្ដី​ពី​ការ​​ការ​​សន្ទនា​សម្ងាត់​​​រវាង​លោក​បៃដិន​ជា​មួយ​​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ដែល​ធ្វើ​ការ​នៅ​សភា​ខង់​ហ្ក្រែស​ (congress)។

ឧទាហរណ៍ ​​ប្រធាន​ក្រុម​ភាគ​ច្រើន​នៅ​ព្រឹទ្ធ​សភា លោក​ឆាក់​ស៊ូមើ (Chuck Schumer), អតី​ប្រធាន​រដ្ឋ​សភា​ លោក​ស្រី​ណាន់​ស៊ី ផេឡូស៊ី (Nancy Pelosi) និង​ប្រធាន​ក្រុ​មភាគ​តិច​នៅ​រដ្ឋ​សភា លោក​ហាគីម ចែហ្វ​ហ្វ្រី (Hakeem Jeffries)។ ពួក​គេ​​​​បាន​ជម្រាប​ជូន​លោក​បៃដិន​នូវ​លទ្ធ​ផល​ស្ទង់​មតិ​ដែល​ថា​លោក​នឹង​ចាញ់​ឆ្នោត​។ ​ពួកគេ​ប្រាប់​ថា​​​បើ​លោក​នៅ​តែ​ឈរ​ឈ្មោះ​ គណ​បក្ស​ប្រជា​ធិបតេយ្យ​​មិន​អាច​ដណ្ដើម​បាន​អាសនៈ​ភាគច្រើន​នៅ​សភា​ទេ។ ​ខាង​លើ​នេះ​​ជា​ការ​​ផ្សាយ​របស់​កាសែត​​ដេលី​មែល (Daily Mail)​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ