បារាំងចាត់វិធានការផ្លូវច្បាប់ រឿងច្រៀងចំអ.ក និងរើសអើ.ងជា.តិសាសន៍របស់កីឡាករអាហ្សង់ទីន
ប្រទេសបារាំង ៖ សហព័ន្ធកីឡាបាល់ទាត់បារាំង ឬ FFF បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ ជុំវិញវីដេអូ
ប្រទេសបារាំង ៖ សហព័ន្ធកីឡាបាល់ទាត់បារាំង ឬ FFF បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ ជុំវិញវីដេអូ
ប្រទេសបារាំង ៖ សហព័ន្ធកីឡាបាល់ទាត់បារាំង ឬ FFF បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ ជុំវិញវីដេអូស្រែកច្រៀងចំអករបស់កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន នៅក្នុងន័យរើសអើងជាតិសាសន៍លើកីឡាករក្រុមជម្រើសជាតិបារាំង បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America 2024 ដែលពួកគេបានឈ្នះជើងឯក។ នេះបើយោងតាមប្រភពពីសារព័ត៌មាន ESPN បានរាយការណ៍។
អាហ្សង់ទីនបានចំណាយពេល១២០នាទី យកឈ្នះលើកូឡុំប៊ីទាំងលំបាកនៅវគ្គផ្តាច់ព្រ័ត្រលទ្ធផល ១-០ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយគ្រងជើងឯក Copa America 2024 វីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Instagram ដោយខ្សែបម្រើអាហ្សង់ទីន Enzo Fernández ហើយត្រូវបានចែករំលែកបន្តពេញបណ្តាញសង្គម X (អតីត Twitter)។
នៅក្នុងវីដេអូនោះ បង្ហាញអំពីកីឡាករអាហ្សង់ទីនស្រែកច្រៀងចំអកសំដៅកីឡាករក្រុមជម្រើសជាតិបារាំងជាច្រើន ដែលមានឈាមជ័រ ឬដើមកំណើតអាហ្វ្រិក។ ប៉ុន្តែទោះយ៉ាងណាក្រោយមក Fernández បានសុំទោសជាសាធារណៈ ចំពោះការច្រៀងបទចម្រៀងនៅក្នុងវីដេអូរបស់ខ្លួន។ តាមពិតទៅសម្រែកស្រែកចៀងចំអកនេះ គេធ្លាប់បានឮពីអ្នកគាំទ្រអាហ្សង់ទីនមួយចំនួន ដែលច្រៀងនៅមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងបារាំង និងអាហ្សង់ទីន នៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា ដែលអាហ្សង់ទីនឈ្នះជើងឯក។
ពាក់ព័ន្ធរឿងនេះ សហព័ន្ធបាល់ទាត់បារាំង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានចេញសេចក្តីថ្លែងការណ៍មួយថា «ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃសុន្ទរកថាដ៏គួរឱ្យភ្ញាក់ផ្អើលទាំងនេះ ដែលផ្ទុយទៅនឹងតម្លៃនៃកីឡា និងសិទ្ធិមនុស្ស ប្រធាន FFF បានសម្រេចចិត្តទាក់ទងភាគីអាហ្សង់ទីន និង FIFA ដោយផ្ទាល់ ដើម្បីដាក់ពាក្យបណ្តឹងផ្លូវច្បាប់ចំពោះការរើសអើងជាតិសាសន៍។
ប្រធានសហព័ន្ធបាល់ទាត់បារាំង លោក Philippe Diallo បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការ រើសអើងជាតិសាសន៍ និងសកម្មភាពមិនអាចទទួលយកបានដែលធ្វើឡើងប្រឆាំងនឹងកីឡាករនៃក្រុមជម្រើសជាតិបារាំង ដែលជាផ្នែកមួយនៃបទចម្រៀងដែលច្រៀងដោយកីឡាករ និងអ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីន៕
ចែករំលែកព័តមាននេះ