ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងអត់! ​ការ​គេង​ច្រើនជាង៩ ម៉ោង​រាល់​យប់​អាចជា​រឿង​មិនល្អ?

1 ខែ មុន

ការ​គេង​ គឺ​សំខាន់​អ្នកដឹង​ទេ ​។ ការ​ដេក​ច្រើនពេក មានន័យថា​អ្នក​កំពុង​ជួប​បញ្ហា​សុខភាព​គ្រប់

ការ​គេង​ គឺ​សំខាន់​អ្នកដឹង​ទេ ​។ ការ​ដេក​ច្រើនពេក មានន័យថា​អ្នក​កំពុង​ជួប​បញ្ហា​សុខភាព​គ្រប់បែបយ៉ាង តាំងពី​ជំងឺ​បេះដូង រហូតដល់​ជំងឺ​ទឹកនោមផ្អែម​។ មនុស្សពេញវ័យ​ច្រើនជាង​មួយ​ភាគបី គេង​តិចជាង ៧ ម៉ោង​ក្នុង​មួយ​យប់ នេះ​បើ​យោងតាម CDC ។​

​ជាធម្មតា​អ្នកជំនាញ​ណែ​នាំឱ្យ​មនុស្សពេញវ័យ​គេង ៧ ទៅ ៩ ម៉ោង​រាល់​យប់ ដូច្នេះ​តើ​អាច​គេង​បាន​ច្រើនជាង​នេះ​ទេ​? វា​មិនសូវ​ជា​ត្រូវបាន​គេ​ដឹង លើ​ប្រធានបទ​នេះ​ទេ ប៉ុន្តែ​វា​ត្រឡប់មកវិញ​ការ​គេង​ច្រើនពេក​ក៏​មិនល្អ​ដែរ​។​

​ការសិក្សា​បាន​ផ្សារភ្ជាប់​ការ​គេង​ច្រើន​ជាមួយនឹង​បញ្ហា​សុខភាព​ជាច្រើន​រាប់បញ្ចូល​ទាំង​ហានិភ័យ​ខ្ពស់​នៃ​ការស្លាប់​ពី​បុព្វហេតុ​ណាមួយ​។ នៅក្នុង​ការវិភាគ​មេ​តា (meta-analysis ) ដ៏​ធំ​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ឆ្នាំ​ទៅក្នុង​ទិនានុប្បវត្តិ​នៃ​សមាគម​បេះដូង​អាមេរិក​ហានិភ័យ​ត្រូវបាន​បង្ហាញថា​មានការ​កើនឡើង​ជាមួយ​នឹង​ការ​គេង​បន្ថែម​រាល់​ម៉ោង​: ការ​គេង៩ម៉ោង​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការកើនឡើង​ហានិភ័យ​នៃ​ការស្លាប់ ១៤%, ១០ ម៉ោង​ហានិភ័យ​ខ្ពស់ជាង​៣០ % និង ១១ ម៉ោង​ជាមួយ​ហានិភ័យ​ខ្ពស់ជាង 47% ។ ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏​កើនឡើង​ផងដែរ​ជាមួយនឹង​ការ​គេង​យូរ​។​

នៅក្នុង​របៀប​រស់នៅ​បែប​ទំនើប​ប្រជាជនមាន​និន្នាការ​រឹតត្បិត​ការ​គេង​ដោយ​ចេតនា​ដោយសារតែ​ម៉ោង​ធ្វើការ ការយកចិត្តទុកដាក់​ចំពោះ​សមាជិកគ្រួសារ ចំណូលចិត្ត និង​សកម្មភាព​ដទៃទៀត​។
​ភ័ស្តុតាង​បានបង្ហាញ​ថា​ការ​គេង​លើសពី​ការណែនាំ​អាច​បង្ក​គ្រោះថ្នាក់​ជាង​ការ​គេង​តិច​។

​ការស្រាវជ្រាវ​ផ្សេងទៀត​បាន​បង្ហាញថា​ទម្លាប់​គេង​ច្រើនជាង ៧ ម៉ោង​ក្នុង​មួយ​យប់ គឺមាន​ជាប់ទាក់ទង​នឹង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ប៉ុន្តែ ការសិក្សា​មួយ​ផ្សេងទៀត​បាន​រកឃើញថា “​ការ​គេង​ច្រើន​” (​ក៏ដូចជា​ការ​គេង​មិនបាន​គ្រប់គ្រាន់​) ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​កម្រិត​ខ្ពស់​នៃ​ប្រូតេអ៊ីន C-reactive ដែលជា​សញ្ញា​នៃ​គ្រោះថ្នាក់​ជំងឺ​សរសៃឈាម​បេះដូង​។​

​ការសិក្សា​ទាំងនេះ មិនបាន​បង្ហាញ​ទេ​ថា ការ​គេង​យូរ​ជាង​នេះ ពិតជា​បណ្តាលឱ្យមាន​ប​ញ្ហា​សុខភាព ឬ​ស្លាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ