ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម សម្រេច​ផ្អឹប​​បណ្តុះបណ្តាល​ផ្នែក​សិ​ល្បៈ​ដល់​កូនស្រី​ខាត់ ចំរើន ​​ព្រោះ​តែ​រឿង​​មួយ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នក​នាង ខាត់ សុ​ឃី​ម បាន​សម្រេច​ផ្អឹប​ការ​បណ្តុះបណ្តាល​ផ្នែក​សិ​ល្បៈ​ដល់​កូនស្រី​របស់​លោកខាត់ ចំរើន មួយ​រយៈសិន ដោយ​អ្នក​នាង​ត្រូវជ​ម្រុ​ញ​ឲ្យ​ក្មួយ​ស្រី​ទទួល​ការ​រៀនសូត្រ​ឲ្យ​បាន​ច្រើន​ជា​មុន​សិន មុន​សម្រេច​ចាប់​យក​អាជីព​សិ​ល្បៈ​ណាមួយ​នា​ពេល​អនាគត…

រាជធានីភ្នំពេញ ៖ អ្នក​នាង ខាត់ សុ​ឃី​ម បាន​សម្រេច​ផ្អឹប​ការ​បណ្តុះបណ្តាល​ផ្នែក​សិ​ល្បៈ​ដល់​កូនស្រី​របស់​លោកខាត់ ចំរើន មួយ​រយៈសិន ដោយ​អ្នក​នាង​ត្រូវជ​ម្រុ​ញ​ឲ្យ​ក្មួយ​ស្រី​ទទួល​ការ​រៀនសូត្រ​ឲ្យ​បាន​ច្រើន​ជា​មុន​សិន មុន​សម្រេច​ចាប់​យក​អាជីព​សិ​ល្បៈ​ណាមួយ​នា​ពេល​អនាគត ។

ការ​ធ្វើ​បែប​នេះ ត្រូវ​បាន​តារា​ពហុ​ជំនាញ​រូប​នេះ​បញ្ជាក់​ថា ដោយសារ​ក្តី​បារម្ភ​ខ្លាំង​ខ្លាច​ក្មួយ​ស្រី (​កូន ខាត់ ចំរើន​) រៀន​មិន​ចប់​ចុង​ចប់​ដើម និង​មិន​ចេះអក្សរ ក្នុង​ពេល​ដែល​បច្ចុប្បន្ន​ក្មួយ​ស្រី​របស់​អ្នកនាង​កំពុង​សិក្សា​ថ្នាក់​ទី​១០ ។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា កន្លង​មក​ អ្នក​នាង​តែងតែ​តម្រង់ផ្លូវ និង​បណ្តុះបណ្តាល​ជា​បណ្តើរ​ៗ​លើ​ផ្នែក​សិ​ល្បៈ​ដល់​កូនស្រី ខាត់ ចំរើន ប៉ុន្តែ​ពេល​នេះ​ អ្នក​នាង​មិន​ហ៊ាន​កម្ម​ង់​ក្មួយ​ឲ្យ​ធ្វើ​អ្វី​ទៀត​ហើយ ដោយសារ​អ្នក​នាង​បារម្ភ​ខ្លាច​គាត់​បាត់​ការ​រៀនសូត្រ ។

អ្នក​នាង​បញ្ជាក់​ថា បើ​យើង​បង្ខិតបង្ខំ ឬ​បណ្តែតបណ្តោយ​ក្មេង​តែ​លើ​សិ​ល្បៈ​ពេក​នោះ​ ច្បាស់​ណាស់​គាត់​មិន​ចង់​រៀនសូត្រ​អ្វី​ឡើយ ហេតុនេះ​ អ្នក​នាង​ចង់​ជម្រុញ​ឲ្យ​គាត់​រៀនសូត្រ​ជា​មុន​សិន ។ អ្នក​នាង​ថា ក្តី​បារម្ភ​បំផុត​នោះ​ គឺ​យើង​ខ្លាច​គាត់​មិន​ចេះអក្សរ​តែ​ម្តង ប្រសិនបើ​យើង​ចេះ​តែ​បណ្តែតបណ្តោយ​លើកទឹកចិត្ត​ឲ្យ​គាត់​ទៅ​តែ​ច្រៀង រាំ នោះ វា​មិន​ខិតខំ​រៀនសូត្រ​ឡើយ ក្មេង​យើង​ដឹង ចឹ​ង​បានជា​នាង​ចេះ​តែ​ខំប្រឹង​ឲ្យ​គាត់​រៀន​ឲ្យ​បាន​ច្រើន ។

យ៉ាងណា​ បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម ប្រសិនបើ​កូនស្រី ខាត់ ចំរើន រៀន​ចប់​នោះ​គឺ​អ្នក​នាង​នឹង​បណ្តុះបណ្តាល​លើ​ផ្នែក​សិ​ល្បៈ​នេះ​ដល់​គាត់​តែ​ម្តង ដោយ​ធ្វើ​តាម​អ្វី​ដែល​គាត់​ចង់ និង​មាន​ដុ​ង ។

អ្នក​នាង​បញ្ជាក់​ថា បច្ចុប្បន្ន​ នាង​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា ក្មួយ​ចូល​ចិត្ត​ខាង​ផ្នែក​សិ​ល្បៈ​អ្វី​ឲ្យ​ច្បាស់ ប៉ុន្តែ​បច្ចុប្បន្ន​ នាង​ឃើញ​គាត់​ចូល​ចិត្ត​ច្រៀង និង​ដើរ​ម៉ូត ដោយ​គាត់​មិន​ចូល​ចិត្ត​លេងភ្លេង​ឡើយ ហេតុនេះ​នាង​នឹង​ជម្រុញ​គាត់​ឲ្យ​ចូល​សិ​ល្បះ​ផ្នែក​មួយ​នេះ ដោយសារ​អ្នក​នាង​ក៏​មាន​គ្រូ​ជា​រៀមច្បង​ចាស់​ៗ​ដែល​សន្យា​ជួយ​បណ្តុះបណ្តាល​ដល់​គាត់​ដែរ ។

ជា​ការ​កត់សម្គាល់ ក្រោយ​មរណៈភាព​របស់​លោក ខាត់ ចំរើន កូន​ៗ​ទាំងអស់​របស់​លោក​ត្រូវ​បាន​ទទួល​ការ​មើលថែ​ពី​អ្នក​នាង ខាត់ សុ​ឃី​ម ដែល​ជា​បង​ក្នុង​ពេល​ដែល​កូន​ៗ​របស់​លោក​កំពុង​តែ​ចម្រើន​វ័យ​កាន់តែ​ធំ និង​មានការ​ផ្ទ​ង់​ផ្តើម​ឲ្យ​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ដូច​ជា​រូប​លោក​ផង​ដែរ ។

ខាត់ ចំរើន ចា​ស្មី​ន ជា​កូនស្រី​របស់​លោក ខាត់ ចំរើន ត្រូវ​បាន​អ្នក​នាង ខាត់ សុ​ឃី​ម កំពុង​តែ​ដុះខាត់ ក្នុង​គោលបំណង​ឲ្យ​នាង​ប្រឡូក​សិ​ល្បៈ​បន្តវេន​ពី​ឪពុក​របស់​នាង ខ​ណៈ​ពេល​កន្លង​មក ​អ្នក​នាង ខាត់សុ​ឃី​ម ក៏​ធ្លាប់​បាន​បង្ហាញ​គោលដៅ​លើ​ផ្លូវ​សិ​ល្បៈ​ដ៏​ធំ​មួយ​សម្រាប់​ក្មួយ​ស្រី​របស់​ខ្លួន​នា​ពេល​អនាគត​ផង​ដែរ ។

អ្នក​នាង ខាត់ សុ​ឃី​ម ធ្លាប់​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា កូនស្រី​របស់​ខាត់ ​ចំរើន ពេល​ធំ​អាច​ឈាន​ចូល​ប្រលង​ប​វក​ញ្ញា​បាន​ទេ​មើលទៅ បងប្អូន​គិត​លេង​ៗ​ត្រេ​មុខ​កូន​ខ្មែរ អាយុ​១៣​ឆ្នាំ កំពស់​158 ហើយ អ៊ំ​ចង់​ឲ្យ ចា​ស្មី​ន ធំ​ឡើង​ចូល​ក្នុង​វិស័យ​១​នេះ ។

ការ​បង្ហាញ​នូវ​គោលបំណង​ខាងលើ​នេះ ត្រូវ​បាន​មហាជន​ជា​ច្រើន​បាន​ចូលរួម​សម្តែង​ការ​គាំទ្រ និង​សាទរ ខ​ណៈ​ពេល​ដែល​ពួក​គេ​ក៏​បាន​ជូនពរ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​សម្រេច​នូវ​គោលបំណង​នេះ​នា​ពេល​អនាគត​ផង​ដែរ​។

គួរ​បញ្ជាក់​ថា លោក​ខាត់ ចំរើន បាន​រៀប​ការ​មានគ្រួសារ រយៈ​ពេល​១៧​ឆ្នាំ​មុន​នឹង​លោក​ទទួលមរណភាព ដោយនៅ​ក្នុង​នោះ​លោក​មានកូន​៣​នាក់ ស្រី​ម្នាក់ និង​ប្រុស​ពីរ​នាក់ ដោយ​កូនប្រុស​ទី​មួយ ឈ្មោះ ខាត់ ចំរើន មង្គល កូន​ទី​ស្រី​ពីរ​ឈ្មោះ ខាត់ ចំរើន ចា​ស្មី​ន និង​កូនប្រុស​ពៅ ឈ្មោះ ខាត់ ចំរើន សុខ​វ៉ិ​ច​បុត្រ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ