ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ប្រាក់​លោះ​ម៉ូតូ​បញ្ចាំ ប្រឌិត​ព័ត៌មាន​ថា គេលួច​ម៉ូតូ ហើយ​ចោទ​នគរបាល​ប៉ុស្ដិ៍​ថា បណ្ដោយ​ឲ្យ​ស្រុក​កើត​ចោរ

9 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ តាម​រយៈ​ព័ត៌មាន​ទទួល​បាន​ក្នុង​ប្រអប់​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​ផេ​ក​ផ្លូវការ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១៥​និង​៥៥​នាទី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក “​រ​ដ្ឋា​មានផ្ទះ​ជួល​នៅ​កំពង់ស្ពឺ​” ឈ្មោះ…

ខេត្តកំពង់ស្ពឺ ៖ តាម​រយៈ​ព័ត៌មាន​ទទួល​បាន​ក្នុង​ប្រអប់​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​ផេ​ក​ផ្លូវការ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១៥​និង​៥៥​នាទី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក “​រ​ដ្ឋា​មានផ្ទះ​ជួល​នៅ​កំពង់ស្ពឺ​” ឈ្មោះ ងិ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ស្វាយ​ក្រ​វ៉ា​ន់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ថា​ឈ្មោះ ផា​ន់ សិលា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទន្លាប់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​ចោរលួច​ម៉ូតូ​របស់​ខ្លួន ក្រោយ​ប្រទះ​ឃើញ បាន​ទៅ​ប្ដឹង​នគរបាល​មូលដ្ឋាន ប៉ុន្តែ​គេ​មិន​ចាត់ការ តើ​ទុក​ឱកាស​អោយ​ចោរ​លក់​ម៉ូតូ​បាត់ ទើប​តាម​រក​អោយ​ពលរដ្ឋ​មែន ។

ក្រោយ​ទទួល​បាន​គោលការណ៍​ពី លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បើក​ការ​ស្រាវជ្រាវ​បន្ទាន់ រហូត​ដល់​ថៃ្ង​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ សមត្ថកិច្ច​នគរបាល​បាន​អញ្ជើញ​ឈ្មោះ ផា​ន់ សិលា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មក​សាកសួរ ទើប​ដឹង​ថា ម៉ូតូ​ម៉ាក​ហុងដា CBR150 ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CT-9819 ខ្លួន​បាន​ទទួល​បញ្ចាំ​ពី​ឈ្មោះ ងិ​ត រ​ដ្ឋា កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ ក្នុង​តម្លៃ ១,៩០០,០០០៛ សន្យា​បញ្ចាំ​១​ខែ ការ​ប្រាក់​ចំនួន ១០០,០០០៛ តែ​ដល់​ថ្ងៃ​កំណត់ ឈ្មោះ ងិ​ត រ​ដ្ឋា មិន​ព្រមយក​លុយ​មក​លោះ តាម​ការ​សន្យា​ទេ រហូត​មក​ដល់​ថៃ្ង​នេះ ស្រាប់តែ​ហៅ​សមត្ថកិច្ច​មក​នាំ​ខ្លួន​ខ្ញុំ នឹង​ចោទ​ថា ខ្ញុំ​លួច​ម៉ូតូ​ទៅ​វិញ ។

បន្ទាប់​ពី​ស្ដាប់​ចម្លើយ​ឈ្មោះ ផា​ន់ សិលា ស្រាប់តែ​ឈ្មោះ ងិ​ត រ​ដ្ឋា រត់គេច​តែ​ម្ដង សមត្ថកិច្ច​បាន​តាម​ឃាត់ និង​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​គ្រាប់ ព​ណ៍​លឿង សង្ស័យ​គ្រឿងញៀន ប្រភេទ WY ច្រក​ថង់ ។ ក្រោយ​ឃាត់ ឈ្មោះ ងិ​ត រ​ដ្ឋា បាន​ទទួលស្គាល់​ថា ខ្លួន​យក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​ពិតប្រាកដ​មែន ហើយ​គ្មាន​ប្រាក់​លោះ ទើប​ប្ដឹង​សមត្ថកិច្ច​អោយ​ជួយ​យក​ម៉ូតូ មក​អោយ​ខ្លួន ។

បច្ចុប្បន្ន មន្ត្រី​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​មុខសញ្ញា ងិ​ន រ​ដ្ឋា ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​នីតិវិធី​បន្ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ