ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយប្រឡូកវិថីសម្រស់៨ឆ្នាំ តើម្ចាស់មកុដ Miss Grand Cambodia 2024 អាចដណ្តើមមកុដអន្តរជាតិបានទេ?

4 ខែ មុន
  • ភ្នំពេញ

ម្ចាស់​មកុដ Miss Grand Cambodia 2024 កញ្ញា ប៊ី សុធា​រី ត្រូវ​បាន​គេ​ដឹង​ថា គឺ​បាន​តស៊ូ…

ម្ចាស់​មកុដ Miss Grand Cambodia 2024 កញ្ញា ប៊ី សុធា​រី ត្រូវ​បាន​គេ​ដឹង​ថា គឺ​បាន​តស៊ូ និង​ឆ្លងកាត់​ការ​ប្រកួត​នៅ​លើ​វេទ​កា​ដណ្តើម​មកុដ នៅ​កម្មវិធី​ជា​ច្រើន តាំង​តែ​ពី​ឆ្នាំ​២០១៦​មក​។

កញ្ញា ប៊ី សុធា​រី ត្រូវ​បាន​គេ​ដឹង​ថា ជា​អតីត​បរ​វ​កញ្ញា​ចក្រវាល ឆ្នាំ​២០១៧ ហើយ​ក៏​ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​Miss Charm 2023 នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​មាន​បរ​វរ​កញ្ញា​តំណាង​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​បាន​ចូលរួម ប៉ុន្តែ​នៅ​កម្រិត​អន្តរជាតិ កញ្ញា​នៅ​មិន​ទាន់​ធ្វើ​បាន​ល្អ​នៅឡើយ ។

នៅ​ក្នុង​ការ​ប្រកួត​កម្មវិធី Miss Grand Cambodia 2024 កញ្ញា​ចាប់​បាន​សំណួរ​ក្នុង​នាម​ជា​កូន​ខ្មែរ តើ​អ្វី​ទៅ​ជា​កាតព្វកិច្ច​សំខាន់​ដែល​កញ្ញា​គប្បី​ត្រូវធ្វើ ដើម្បី​ថែរក្សា និង​ការពារ​បេតិកភណ្ឌ​វប្បធម៌​តាម​ជំនាន់​របស់​ជាតិ? ប្រសិនបើ​កញ្ញា​ក្លាយជា​អ្នក​គ្រង​មកុដ​នៅ​ក្នុង​រាត្រី​នេះ តើ​កញ្ញា​នឹង​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​យ៉ាងដូចម្តេច?

ជា​ចម្លើយ​កញ្ញា ប៊ី សុធា​រី នាង​បាន​ឆ្លើយ​យ៉ាង​ក្បោះក្បាយ​ថា​«​កាតព្វកិច្ច​ដែល​នាង​ខ្ញុំ​ត្រូវធ្វើ​ដែល​ត្រូវ​ថែរក្សា និង​ការពារ​បេតិកភណ្ឌ វប្បធម៌​តាម​ជំនាន់​របស់​ជាតិ គឺ​ការ​បណ្តុះបណ្តាល​ស្មារតី​ឱ្យ​ស្រឡាញ់​សិល្បៈ វប្បធម៌​ជាតិ​ក៏​ដូច​ជា ត្រូវ​ហាត់រៀន​យក​នូវ​ចំណេះ​ជំនាញ​បន្ថែម​ទៀត ដើម្បី​យក​ទៅ​បង្ហាញ​យុវជន​ជំនាន់​ក្រោយ​» ។

កញ្ញា ប៊ី សុធា​រី គឺជា​បវរកញ្ញា​កម្ពុ​ជាមួយ​រូប ដែល​មាន​ឆន្ទៈ​ខ្ពស់ និង​ការ​តស៊ូ​យ៉ាង​គួរ​ឱ្យ​សរសើរ ខណៈ​ពេល​នេះ​នាង​ក៏​ស្រាប់តែ​បង្ហាញ​ពី​មហិច្ឆតា​វិល​ត្រឡប់​មក​កាន់​អាណាចក្រ​បវរកញ្ញា​សា​ជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​ធ្លាប់​តំណាង​ឱ្យ​ប្រទេស​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ដង ទោះ​មិន​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​កញ្ញា ប៊ី សុធា​រី នៅ​តែ​ទទួល​បាន​សរសើរ​ពី​មហាជន​ក្នុង​ប្រទេស និង​ទទួលស្គាល់​ចំពោះ​សមត្ថភាព​របស់​នាង​គ្រប់​ៗ​គ្នា ។

យ៉ាងណាមិញ​ថ្មី​ៗ​នេះ​កញ្ញា ប៊ី សុធា​រី បាន​បង្ហោះ​សំ​ណេ​រយ៉ា​ង​វែង​អន្លាយ​មួយ​រៀបរាប់​ពី​បទ​ពិសោធន៍​ដែល​នាង​បាន​ឆ្លងកាត់ និង​បាន​ជួប​ប្រទះ​ក្នុង​ការ​ប្រឡូក​លើ​វិស័យ​បវរកញ្ញា​រយៈពេល ៨ ឆ្នាំ ដោយ​ឃើញ​ថា​មា ន​ទាំង​រឿង​ល្អ និង​មិនល្អ​លាយឡំ​គ្នា ដែល​បវរ​ក​ញ​រូប​នេះ​ទទួល​បាន​តែ​នាង​នៅ​តែ​មិន​បោះបង់​ក្ដី​ស្រមៃ​ក្នុង​ការ​ក្លាយជា​ម្ចាស់​មកុដ​នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ ។

កញ្ញា ប៊ី សុធា​រី បាន​សរសេរ​រៀបរាប់​ថា គិត​ត្រឹម​ឆ្នាំ ២០១៦ មក​ដល់​ពេល​នេះ វា​មាន​រយ​:​ពេល​៨ ឆ្នាំ​ហើយ ដែល​នាង​ខ្ញុំ​បាន​ចូល​ក្នុង​វិស័យ Beauty Pageant ថ្នាក់​ពិភពលោក ។ បទ​ពិសោធ​ចូលរួម​ប្រកួត​ទាំង​ឆាក​ជាតិ និង​អន្តរជាតិ វា​បាន​ផ្ដល់​នូវ​មេរៀន​ជា​ច្រើន​ដល់​ខ្ញុំ​ឱ្យ​ខ្ញុំ​យល់​ថា វិស័យ​នេះ​វា​ពិតជា​សំខាន់ ព្រោះ​វា​បាន​ចូលរួម​ធ្វើ​ឱ្យ​ជាតិ​មាន​កិត្តិយស និង​បាន​បង្ហាញ​អ្វី​ជា​ច្រើន​ពី​វប្បធម៌ សិល្ប​: ព្រមទាំង​រឿង​វិជ្ជមាន​ជា​ច្រើន​ពី​ប្រទេស​នីមួយ​ៗ​ទៅ​កាន់​ពិភពលោក ។

កញ្ញា​បាន​បន្ត​ថា ជា​ការ​ពិត កញ្ញា​បាន​ទទួល​ការ​ស្រលាញ់ ឱកាស​ការងារ និង​ការ​ជួយ​ដល់​សង្គម​វិញ​ក៏​ព្រោះតែ​វិស័យ​នេះ​ដូច​គ្នា ថ្វី​ត្បិត​តែ​កញ្ញា​ទទួល​បាន​លទ្ធផល​មិនល្អ​មួយ​ចំនួន​ពី​កម្មវិធី​ដែល​កញ្ញា​ធ្លាប់​ទៅ​ក៏​ដោយ ក៏​កញ្ញា​មាន​អារម្មណ៍​ពេញចិត្ត នូវ​រឿងរ៉ាវ​ជា​ច្រើន​ដែល​កញ្ញា​ធ្លាប់​ឆ្លងកាត់​។

កញ្ញា​គឺជា​រាជ​នី​សម្រស់​មួយ​រូប​របស់​កម្ពុជា ប៉ុន្តែ​នៅ​ក្នុង​ជីវិត​ក្រៅ​វិ​ថី​សី​ល្បៈ គេ​តែងតែ​សង្កេត​ឃើញ​កញ្ញា ស្លៀកពាក់​ឈុត​ធម្មតា​បំផុត ហើយ​ដើរ​ផ្សារ​ទំនើប​ធ្វើ​ធម្មតា ហាក់បីដូចជា​មិន​ខ្វាយខ្វល់​ពី​ភ្នែក​អ្នក​ដទៃ ដោយ​ស្លៀកពាក់​ត្រឹមតែ​ខោខ្លី អាវ​វាល​ក្លៀក និង​ស្បែកជើងផ្ទាត់​ធម្មតា ។ ពេល​ខ្លះ​ឃើញ​ហើយ​ស្ទើរ​មិន​គួរ​អោយ​ជឿ ដោយសារ​តែ​កញ្ញា​មាន​នាម​ជា​បវរកញ្ញា តែ​បែរជា​ចេញ​ក្រៅ​ក្នុង​ទី​សាធារណៈ​ស្លៀក​សំលៀក​បំពាក់ និង​តុបតែង​ខ្លួន​បែប​នេះ ពិតជា​សម​ញ្ញ​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ