ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញាម្នាក់លួ.ចយ៉ាងសកម្ម និង​ធ្លាប់ជាប់ពន្ធនា​គារ​ទៀត ទីបំផុតត្រូវបង្ក្រាប

1 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ជនសង្ស័យម្នាក់ដែលតែងធ្វើសកម្មភាពលួចយ៉ាងសកម្មនៅក្នុងក្រុងព្រះវិហារនោះ

ខេត្តព្រះវិហារ ៖ ជនសង្ស័យម្នាក់ដែលតែងធ្វើសកម្មភាពលួចយ៉ាងសកម្មនៅក្នុងក្រុងព្រះវិហារនោះត្របានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានហើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់បន្ត។

ការបង្ក្រាបនិងឃាត់ខ្លួនបាននោះក្រោមការបញ្ជាដឹកនាំ ដ៏ម៉ឺងម៉ាត់និងការយកចិត្តទុកដាក់ការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋផងនោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤បន្ទាប់ពីទទួលព៌តមានពីប្រជាពលរដ្ឋថាមានជនមិនស្គាល់អត្តសញ្ញាណបានបើកទ្វារ ចូលលួចយក កុំព្យូទ័រមួយគ្រឿងនឹងកាបូបស្ពាយចំនួនមួយផងដែរ។

លោក ឧត្ដម សេនីយ៍ទោសួស សុខ ដារ៉ា ស្នងការ នគរបាលខេត្តព្រះវិហារ បានដាក់បទបញ្ជា ដល់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំដោយលោកវរសេនីយ៍ឯក គង់ គា បានសហការណ៍ជាមួយកំលាំងជំនាញក្រុងព្រះវិហារនិងប៉ុស្តិ៍រដ្ឋបាលកំពង់ប្រណាក ចុះទៅដល់កន្លែងកើតហេតុពិនិត្យនឹងស្រាវជ្រាវព័ត៌មានជុំវិញកន្លែងកើតហេតុទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាម។

ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ធឿង បញ្ញា ភេទប្រុសអាយុ២៤ឆ្នាំមុខរបមិនពិតប្រាកដ រស់នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារខេត្តព្រះវិហារ ដែលជាមុខសញ្ញាចាស់ធ្លាប់លួចយ៉ាងសកម្មនិងធ្លាប់ជាប់ពន្ធនាគាចំនួន២លើកមកហើយដែរ។

ក្រោយពីសមត្ថកិច្ចបានធ្វើការសាកសួ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកុព្យុទ័រនឹងកាបូបស្ពាយនោះមែនជារបស់ឈ្មោះឈឹម សុថុន នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពុងប្រណាក ក្រុងព្រះវិហារកាលពីវេលាម៉ោង៤.៣០នាទីថ្ងៃទី១៤ ខែកក្តដាឆ្នាំ២០២៤ពិតប្រាកដមែន ហើយខ្លួនក៏ធ្លាប់បានធ្ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនលើក ក្រោយពីចេញ់ពីពន្ធនាគាមក។

ក្រោយពីទទួលចម្លើយសារភាព លោក វិរៈសេនីយ៍ ឯក គង់ គា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្ត ព្រះវិហារ បាននាំខ្លួនជនសង្ស័យទៅឆែកឆេនឹងបានដកហូតសម្ភារវត្ថុតាងរួមមាន:

កុព្យុទ័ចំនួនមួយគ្រឿងទូរទស្សមួយគ្រឿងដាវមួយញញួមួយកាំបិតតូចធំ៩ ដើមកន្ត្រៃមួយទួរនឺវីសមួយ កាបូបស្ពាយមួយនឹងសម្ភារះដែជនសង្ស័យលួចតាមផ្ទះពីប្រជាពលរដ្ឋមួចំនួនធំទៀតផង។

ហើយជនសង្ស័យត្រូវបានកំលាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលធ្វើការសាកសួនឹងកសាងសំណុំរឿងតាមនិតិវិធីដើម្បីចាត់ការតាមផ្លូវច្បាប់នឹងបានបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងនៅវេលាម៉ោង៩.០០នាទីព្រឹកថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៤នោះផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ