ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយមេធំ​លិច​ក្រុង​ស្វាយរៀង​ច្រើន​កន្លែង

13 ឆ្នាំ មុន

ខេត្តស្វាយ​រៀង ៖ ​ភ្លៀង​មួយមេធំ​រយៈ​ពេល​ពីរម៉ោង​នា​រាត្រីទៀ​ប​ភ្លឺ ថ្ងៃទី​២៥ តុលា ២០១០ បង្ក​ឱ្យមានទឹកជន់​លិច​ផ្លូវជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ស្វាយរៀង ជាពិសេស​គឺ​ផ្សារ​​វាល​យន្ត ដែលជា​​ផ្សារធំ​របស់ខេត្ត បានលិច​លង់​ស្ទើរ​ត្រឹម​ជង្គង់ ។ ភ្លៀង​​មួយ​មេធំ​នេះ​​បាន​​ចាប់​បង្អុរ​​ធ្លាក់​មក​​​នៅ​វេលាម៉ោង​​៣ទៀប​ ភ្លឺ រហូត​ដល់ម៉ោង​៥​ព្រលឹម ទើប​រាំង បណ្តាល​ឱ្យ​ជន់​លិច​ផ្លូវ​ផ្ទះល្វែង ​ចំណត​រថ​យន្ត​ លិចផ្លូវ​មុខ​​ផ្ទះជួរ​ចំងាយ​២០០ម៉ែត្រ​ ​លិច​ផ្លូវ​មុខ​ផ្សារ​វាលយន្ត​ចំងាយ​១០០ម៉ែត្រ និង​លិច​ផ្សារ​​វាល​យន្ត​ផ្នែក​ខាង​ក្រោម​​ជិត​ដល់​ជង្គង់ ។

ខេត្តស្វាយ​រៀង ៖ ​ភ្លៀង​មួយមេធំ​រយៈ​ពេល​ពីរម៉ោង​នា​រាត្រីទៀ​ប​ភ្លឺ ថ្ងៃទី​២៥ តុលា ២០១០ បង្ក​ឱ្យមានទឹកជន់​លិច​ផ្លូវជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ស្វាយរៀង ជាពិសេស​គឺ​ផ្សារ​​វាល​យន្ត ដែលជា​​ផ្សារធំ​របស់ខេត្ត បានលិច​លង់​ស្ទើរ​ត្រឹម​ជង្គង់ ។ ភ្លៀង​​មួយ​មេធំ​នេះ​​បាន​​ចាប់​បង្អុរ​​ធ្លាក់​មក​​​នៅ​វេលាម៉ោង​​៣ទៀប​ភ្លឺ រហូត​ដល់ម៉ោង​៥​ព្រលឹម ទើប​រាំង បណ្តាល​ឱ្យ​ជន់​លិច​ផ្លូវ​ផ្ទះល្វែង ​ចំណត​រថ​យន្ត​ លិចផ្លូវ​មុខ​​ផ្ទះជួរ​ចំងាយ​២០០ម៉ែត្រ​ ​លិច​ផ្លូវ​មុខ​ផ្សារ​វាលយន្ត​ចំងាយ​១០០ម៉ែត្រ និង​លិច​ផ្សារ​​វាល​យន្ត​ផ្នែក​ខាង​ក្រោម​​ជិត​ដល់​ជង្គង់ ។

គេ​សង្កេត​ឃើញ​ថា ក្រោយ​ពី​ភ្លៀង​បាន​រាំង កាក​សំណល់​ និង​សំរាម​ដែល​ក្រុម​អាជីវករ​​គរទុក​​ចោល​នៅ​ក្បែរ​តូប​ លើ​ថ្នល់​ ព្រមទាំង​សំរាម និង​កាក​សំណល់​​នៅ​ក្នុង​លូ ដែលពេញ​ប្រៀប​ បាន​អណ្តែត​ត្រា​ចេញ​មក​រសាត់​រសាយ​មើលទៅ​គួរ​ឱ្យ​រអើម​ និង​មាន​ក្លិន​ស្អុយ​​អសោចិ៍​ជា​ខ្លាំង ប៉ុន្តែ​​មក​ដល់​​ព្រឹកម៉ោង​៨​ថ្ងៃ​ដដែល ទឹកជំនន់​មួយ​ប្រាវ​នេះ​បាន​ស្រក​វិញ​បណ្តើរ​ហើយ…ទឹកភ្លៀង​​លិច​លង់​ដោយ​​ស្ទះលូ និង​​​ហូរមិនទាន់ ៕