ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអ្នកម្តាយអាចប្រើថ្នាំបានទេ ក្នុងកំឡុងពេលកូនបៅដោះ?

1 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែប្រយ័ត្នពេលបំបៅទឹកដោះដល់កូន។

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែប្រយ័ត្នពេលបំបៅទឹកដោះដល់កូន។ តើមានអ្វីខ្លះទៅ?

ប្រសិនជាអ្នកផ្តាសាយធម្មតា អាចចៀសពីការប្រើថ្នាំបាន អ្នកគួរតែចៀស ព្រោះការប្រើថ្នាំក្នុងពេលកូនកំពុងតែធំលូតលាស់ដោយសារតែទឹកដោះអ្នក អាចធ្វើឲ្យកូនកើតមានគ្រោះថ្នាក់ដោយមិនដឹងខ្លួន។

នៅពេលដែលអ្នកចាំបាច់ត្រូវតែប្រើថ្នាំ អ្នកត្រូវតែឆ្លងកាត់តាមវេជ្ជបញ្ជារ។ បើគ្មានការអនុញ្ញាតពីគ្រូពេទ្យទេ អ្នកមិនគួរប្រើថ្នាំនោះឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនពេលដែលគេបៅទឹកដោះអ្នករួច។

ប្រសិនជាអាច អ្នកគួរតែប្រើថ្នាំលេប មិនគួរចាក់ឡើយ ព្រោះថ្នាំលេប អាចមានគ្រោះថ្នាក់ជាងថ្នាំចាក់ដែលចូលតាមសរសៃឈាមរបស់អ្នក។ ដូចនេះ កូនក៏មិនសូវប្រទះនឹងបញ្ហាដែរតាមរយៈទឹកដោះអ្នក។

នៅពេលដែលអ្នកលេបថ្នាំ អ្នកគួរតែលេបក្នុងពេលដែលកូនបៅទឹកដោះអ្នករួច ឬលេបក្នុងពេលយប់ដែលកូនមិនសូវបៅ ឬលេបហើយភ្លាម ឲ្យកូនបៅភ្លាម ព្រោះក្នុងពេលនេះ ថ្នាំនៅមិនទាន់ចេញឥទ្ធិពល។ ដូចនេះ មិនសូវប៉ះពាល់ដល់សុខភាពកូនឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ