ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានគណៈមេធាវី​កម្ពុជា អញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធស.ពលោកចៅក្រម

1 ខែ មុន
  • ភ្នំពេញ

​ រាជធានីភ្នំពេញ ៖ កាលនាព្រឹកថ្ងៃពុធ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា…

​ រាជធានីភ្នំពេញ ៖ កាលនាព្រឹកថ្ងៃពុធ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អមដោយសមាជិកគណៈមេធាវីមួយក្រុម បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក​​ចៅក្រម ស៊ឹម ពិចិត្រ ។

ក្នុងឱកាសនោះដែរ លោកក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំងថវិកាមួយចំនួន ចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើឡើងនៅផ្ទះលេខ០៩ ផ្លូវ០៥ ភូមិប្ញស្សី សង្កាត់ស្ទឹង​មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សូមជម្រាបថា ៖ លោក ស៊ឹម ពិចិត្រ មានអាយុ៥២ ឆ្នាំ មុខងារ ជាចៅក្រម បម្រើការងារនៅសាលា​ដំបូងខេត្តបន្ទាយមានជ័យ លោកបានទទួលមរណៈភាពកាលពីវេលាទៀបភ្លឺថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដោយសារជម្ងឺលើសឈាមគាំងបេះដូងដួលក្នុងបន្ទប់ទឹក ស្ថិតនៅផ្ទះជួលបុរីឈើយចាន់ណា ភូមិចក សង្កាត់ព្រះពន្លា កករុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សពលោកចៅក្រម ស៊ឹម ពិចិត្រ ត្រូវបានក្រុមគ្រួសារដឹកមកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក ភូមិឬស្សី សង្កាត់ស្ទឹង មានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពេលសមត្តកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសលវិច្ច័យនៅកន្លែងកើតហេតុរួចរាល់ ។ កោះសន្តិភាព សូមចូលរួមរំលែកទុក្ខយ៉ាងក្រម ជាមួយក្រុមគ្រួសារសពផងដែរ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធ​លោក ស៊ឹម ពិចិត្រ បានទៅកាន់ឋានបរមសុខ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ